ព័ត៌មានជាតិ
ពលករខ្មែរ១៣៨នាក់ទៀតហើយ ត្រូវបានថៃចាប់បញ្ជូនមកវិញ ក្នុងនោះ ៣១នាក់ មានឆ្លងកូវីដ១៩
ពលករខ្មែរចំនួន១៣៨នាក់ទៀតហើយដែលភាគីថៃ បានចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ។ នេះបើតាមការឲ្យដឹងរបស់លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា បានឱ្យដឹងទៀតថា ពលករខ្មែរចំនួន ១៣៨ នាក់ដែលភាគីថៃបានចាប់បញ្ជូនមកតាមច្រកព្រំដែនអូរអន្លក់ ត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង ធ្វើការត្រួតពិនិត្យ និងធ្វើតេស្តរហ័សរកឃើញមានវិជ្ជមានវីរុសកូវីដ១៩ចំនួន ៣១ នាក់ ។ អាជ្ញាធរមានសមត្ថកិច្ច បានចាត់បញ្ជូនពួកគាត់បន្តទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូនដើម្បីថែទាំសុខភាព ។ ចំពោះពលករដែលមានកាតចាក់វ៉ាក់សាំងពេញលេញចំនួន ១០៧ នាក់ ស្រី៤២ នាក់ ក្មេង២៨នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតសាម៉ីរៀងៗខ្លួនវិញ ។
មូលហេតុដែលធ្វើឲ្យពលករខ្មែរនៅតែប្រថុយប្រថានឆ្លងដែនទៅកាន់ប្រទសថៃដោយខុសច្បាប់ទាំងដែលស្ថានភាពប្រទេសទាំងពីរកំពុងជួបវិបត្តិកូវីដ-១៩នោះ គឺដោយសារតែការមិនមានមុខរបរ និងការងារជាក់លាក់ ។ រីឯ បញ្ហាមួយទៀត គឺបញ្ហាបំណុលដែលពួកគេមិនទាន់មានលទ្ធភាពសងទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។ ទាំងនេះ សុទ្ធតែជាមូលហេតុដែលពលករចំណាកស្រុកបានអះអាង។
ពួកគេ បានអះអាងទៀតថា ការធ្វើចំណាកស្រុកខុសច្បាប់ពេលនេះ គឺធ្វើឡើងនៅតាមច្រករបៀងតូចៗនៃព្រំដែនប្រទេសទាំងពីរ ហើយភាគច្រើន គឺពលករត្រូវបានមេខ្យល់បញ្ចុះបញ្ចូលឲ្យទៅរកការងារធ្វើវិញ។ បើតាមអាជ្ញាធរខេត្តព្រំដែនជាប់ប្រទេសថៃនេះ បើទោះបីជាពលករអាចឆ្លងដែនទៅដល់ទឹកដីប្រទេសថៃក៏ដោយ ក៏ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ដែរ ៕
អត្ថបទ ៖ ណារី
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ