Connect with us

ព័ត៌មានជាតិ

កុំ​រំលង​​តំបន់​​ទេសចរណ៍​ធំ ៤ កន្លែង ល្បី​បំផុត​របស់អ្នក​ស្វាយរៀង

បានផុស

នៅ

ក្នុងខេត្តស្វាយរៀងមានតំបន់​គោលដៅ ទេសចរណ៏ធំៗចំនួន០៤កន្លែង។ នេះ​បើ​តាម​មន្ទីរទេសចរណ៍​ខេត្ត​ស្វាយរៀង។

លោក វ៉ាន់ សារ៉ាត ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​ស្វាយ​រៀងបាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ខេត្ត​ស្វាយរៀង​មាន​តំបន់ទេសចរណ៍ ០៤ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រមណីយដ្ឋានទេសចរណ៍ប្រាសាទបាសាក់ ជារមណីយដ្ឋានលក្ខណៈវប្បធម៌ប្រវត្តិសាស្ត្រ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ មានទីតាំងស្ថិតនៅ ភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរដែល​គ្រប់គ្រង​ដោយ​​ឯកជន​ មានទីតាំងស្ថិតនៅ ភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង រមណីយដ្ឋានធម្មជាតិទឹកវិល មានទីតាំងស្ថិតនៅ ភូមិទឹកវិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង និង​រមណីយដ្ឋានស្ពានត្នោតជារមណីយដ្ឋាន​លក្ខណៈធម្មជាតិកែច្នៃមួយ ដែលប្រជាពលរដ្ឋប្រមាណ១០ គ្រួសារ បាន​រៀបចំ​ឲ្យមាន​ជា​ខ្ចុះ​លក់អាហារ និងភេសជ្ជៈសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្ត ដែលមានទីតាំងស្ថិតនៅ ឃុំចំនួន ពីរគឺឃុំតាសួស និង​ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

រមណីយដ្ឋានស្ពានត្នោត

ក្រៅ ពីតំបន់រមណីយដ្ឋានទាំង០៤ នៅ ក្នុងខេត្តស្វាយរៀងក៏មានប្រាសាទមួយកន្លែងដែលមានវ័យចំណាស់គឺប្រាសាទជាហោ ដែលមានទីតាំងស្ថិតនៅ ភូមិក្តី ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង និងទួលបុរាណមួយ​កន្លែងទៀត​គឺ​ទួល​លោកយាយដូន ដែលមានទីតាំងស្ថិតនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលសព្វថ្ងៃ​​​ទីតាំងទាំងពីរនេះមិនទាន់មានសេវាសម្បទាទេសចរណ៍នៅ ឡើយទេ ។

លោក វ៉ាន់ សារ៉ាត បាន​បន្ត​ទៀត​ថា នៅ រមណីយដ្ឋានបាសាក់​មន្ទីរទេសចរណ៍ខេត្តបានសហការជាមួយដៃគូជំនួយ បង្កើត​ការងារដល់យុវជន ដោយការ​ដាក់តាំងលក់វត្ថុអនុស្សាវរីយ៍ជូនភ្ញៀវដែលមកកម្សាន្ត។ លើសពីនេះទៀតមនី្ទរបានចូលរួមផ្សព្វផ្សាយអំពីគោលដៅ ទេសចរណ៍នានាដែលមាននៅ ក្នុងខេត្ត តាមរយៈទំព័រហ្វេសប៊ុក​និងតាមរយៈការ​ចែក​ជូន​សៀវភៅ ផ្នត់ទេសចរណ៍ដល់សាធារណៈជនឲ្យ​បានជ្រាបពីសក្តានុពល ក៏ដូចជាទីតាំងតំបន់ទេសចរណ៍របស់ខេត្តស្វាយរៀង។

លោក វ៉ាន់ សារ៉ាត បាន​បញ្ជាក់​បន្ថែម​ថា ខេត្ត​ស្វាយរៀង​ពុំសូវមានអំណោយផល សក្តានុពលទេសចរណ៍ ដូចជាធម្មជាតិ​វប្បធម៍ និង​ប្រវត្តិសាស្រ្ត។ រមណីយដ្ឋានកែច្នៃមានតិចតួច និងមិនទាន់ស្របតាមលក្ខណៈស្តង់ដារ ដោយសារ​មិន​​ទាន់​មានការចាប់អារម្មណ៍ពីវិនិយោនក្នុងតំបន់ និង​ខ្វះខាតថវិកាដើម្បីអភិវឌ្ឍន៍។

ជាមួយ​គ្នា​នេះ សេវាកម្មបម្រើទេសចរណ៍មួយចំនួន មិនទាន់មានភាពល្អប្រសើរតាមស្តង់ដារគុណភាព និង​ការសិក្សាពីផ្សារ​និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្ត​​មិន​ទាន់បានទូលំទូលាយ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម