Connect with us

ព័ត៌មានជាតិ

សកម្មភាព​ចែក​ម៉ាស​និង​ការ​ផ្សព្វផ្សាយ​ពី​វិធាន​ការរបស់​ក្រសួងសុខាភិបាល ទាំង​យប់​ទាំង​ថ្ងៃ

បានផុស

នៅ

​រដ្ឋបាល​ខណ្ឌ​ទួលគោក បាន​និង​កំពុង​ធ្វើ​សកម្មភាព ចែក​ម៉ាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​សហគមន៍ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើដំណើរ​តាម​ដងផ្លូវ​ ដែល​មិនបាន​ពាក់​ម៉ាស ដែល​ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ឯក ឃុន​ដឿ​ន​ បាន​មានប្រសាសន៍ថា ក្រុមការងារ​ខណ្ឌ គណៈកម្មការ​ផ្សារ​នានា​ នៅ​ក្នុង​ខណ្ឌ​ទួលគោក​ បាន​យក​ម៉ាស​នេះ​ ទៅ​ប្រគល់​ជូន​ដល់​បងប្អូន​អាជីវករ ពិសេស​បងប្អូន​អាជីវករ​ដែរ​លក់​ក្រីក្រ លក់​តាម​កញ្ច្រែង​ល្អី​ក្នុង​ទីផ្សារ ដើម្បី​ឲ្យ​ពួកគាត់​បាន​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ទាំង​អស់​គ្នា​ ខណៈ​ដែរ​ជំងឺ​នេះ បាន​និង​កំពុង​រីក​រាលដាល​ដល់​សហគមន៍​ហើយ​នោះ​។​

​លោក​បញ្ជាក់​បន្ថែម​ថា ចំពោះ​សកម្មភាព​នៃ​ការចែក​ម៉ាស ជា​មួយ​នឹង​ការ​ផ្សព្វផ្សាយ​ពី​វិធាន​របស់​ក្រសួងសុខាភិបាល​ តាមរ​យៈ​ឧគ្ឃោសនស័ព្ទ ត្រូវ​បាន​ធ្វើឡើង​ទាំង​យប់​ទាំង​ថ្ងៃ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មិន​ថា នៅ​តាម​ទីផ្សារ​ឬ​នៅ​តាម​ពី​សាធារណៈ​នោះ​ទេ​។ លោក​បាន​បញ្ជាក់​ទៀត​ថា មកដល់ពេលនេះ​តាម​ការ​សង្កេតឃើញ​នៅ​តាម​ដង​ផ្លូវ ក៏ដូចជា​នៅ​តាម​ទីផ្សារ​នានា ប្រជាពលរដ្ឋ ហាក់​ដូច​ជា​មាន​ការ​យ​ល់​ដឹង​ច្រើន​ចំពោះ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​ប្រជាពលរដ្ឋ​ស្ទើរតែ ១០០% ទៅ​ហើយ​ដែល​ពួកគាត់​បាន​ពាក់​ម៉ាស​ការពារ​ជំងឺ​កូ​វីដ​-១៩។

ការ​បញ្ជាក់​បែបនេះ​រប​ស់​លោ​ក ឯក ឃុន​ដឿ​ន​ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះ ក្នុង​ឱកាស​ ដែល​លោក​ដឹកនាំ​អាជ្ញាធរ​សង្កាត់ ផ្សារ​និង​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​ខណ្ឌ​ទួលគោក ចុះ​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​ ដែល​ជា​អ្នកដំណើរ​នៅ​តាម​ផ្លូវ​ម៉ៅ​សេទុង​កែង​ នឹង​ផ្លូវ​៣៣៦​ ក្នុង​សង្កាត់​បឹង​សាឡាង​ជាប់​ព្រំប្រទល់ សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌ​ទួលគោក​រា​ជ​ធានី​ភ្នំពេញ។ ក្នុង​ឱកាស​នោះ ​លោក​ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​ស្តាប់​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​អ្នកនាំពាក្យ ៖ កូ​វី​ដ​-​១​៩​ មិនទាន់​ប៉ះពាល់​ដល់​កម្មករ​ កម្មការិនី​ ណា​​ម្នាក់​នៅឡើយ​ទេ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម