Connect with us

ព័ត៌មានជាតិ

កម្ពុជាគ្រោងបញ្ជូនពលករ​MOUប្រមាណជាង១ម៉ឺននាក់ទៅធ្វើការនៅថៃដើមឆ្នាំ២០២២

បានផុស

នៅ

កម្ពុជា​គ្រោង​នឹង​ប​ញ្ជូន​ពលករ​MOU​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ទៅធ្វើ​ការ​លើ​វិស័យ​សំណង់ ផ្នែក​ចំណីអាហារ​និង​គ្រឿង​សមុទ្រ​នៅ​ដើមឆ្នាំ​២០២២​ខាងមុខនេះ​ បន្ទាប់ពី​ផ្អាក​មួយរយៈ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

លោក អន ប៊ុន​ហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥​ ខែធ្នូ​នេះ​ថា ប​ច្ចុប្បន្ន​នេះ​កម្ពុជា​នៅ​មិនទាន់​អា​ចប​ញ្ជូ​ន​ពលករ​MOU​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​នៅឡើយ​ទេ​ដោយសារ​យើង​ត្រូវការ​រៀបចំ​ឯកសារ​ឡើងវិញ​សារជាថ្មី​ទៅតាម​នីតិវិធី​តម្រូវការ​ជាក់ស្តែង​របស់​ប្រទេស​ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា​ រដ្ឋាភិបាល​ថៃ​បាន​តម្រូវឱ្យ​និយោជក​ថៃ​ត្រូវ​ទិញ​ប័ណ្ណធានា​រ៉ាប់រង​សម្រាប់​ទុក​ចំណាយ​ទៅលើ​ការព្យាបាល​ពេលដែល​ពលករ​ខ្មែរ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ព្រោះថា​រាល់​ការព្យាបាល​ជា​បន្ទុក​របស់​និយោជក​ទាំងស្រុង​។​

លោក​បាន​បន្តទៀត​ថា ព​លករ​ខ្មែរ​ដែល​អាច​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ត្រូវមាន​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា​ត្រូវមាន​កាត​ចាក់​វ៉ាក់សាំង ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​រយៈពេល​៧២​ម៉ោង​តាម​ម៉ាស៊ីន​PCR​ ឬ​តេស្ត​រហ័ស​ដែល​ធ្វើដោយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​បញ្ជាក់​វិញ្ញាបនបត្រ​ថា​មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ពេល​ទៅ​ដល់​ព្រំដែន​ពលករ​ខ្មែរ​ដែល​ចាក់​វ៉ាក់សាំង​២​ដូ​ស​រួចហើយ​ ត្រូវធ្វើ​ច​ត្តា​ឡ័​ស័ក​រយៈពេល​៧​ថ្ងៃ​ហើយ​ពលករ​ដែល​អត់​ទាន់​បាន​ចាក់​វ៉ាក់សាំង​ទេ​ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤ថ្ងៃ​។​

លោក អន ប៊ុន​ហាក់ បាន​បន្ថែមទៀតថា​ តាម​ផែនការ​យើង​អា​ចប​ញ្ជូន​ពលករ​MOU​ទៅធ្វើ​ការ​នៅ​ប្រ​ទេស​ថៃ​ប្រមាណ​ពី​២​ទៅ​៣​ពាន់​នាក់​នា​ពាក់កណ្តាល​ឬ​ចុងខែ​មករា​ឆ្នាំ​២០២២​ហើយ​នៅខែ​កុម្ភៈ​ឬ​ខែមីនា​អា​ចប​ញ្ជួ​ន​កើនឡើង​ជាង​១​ម៉ឺន​នាក់​។​

លោក បាន​បញ្ជាក់ថា «ជាធម្មតា​កា​រប​ញ្ជួ​ន​ពលករ​ខ្មែរ​ទៅ​ថៃ​មិនមាន​ការប្រែប្រួល​អ្វី​ទេពី​មុន​ក្នុង​១​ខែ​ប​ញ្ជូន​ពី​១​ម៉ឺន​ទៅ​១​ម៉ឺន​៥​ពាន់​នាក់ព្រោះថា​ជាទូទៅ​និយោជក​ដែល​ប្រើ​ពលករ​ខ្មែរ​គឺ​នៅតែ​ប្រើ​ដដែល​មិនមាន​ការផ្លាស់ប្តូរទេ​ឱ្យទៅ​បញ្ចុះបញ្ចូល​គាត់​ប្រើ​ពលករ​ឡាវ​ឬ​ភូមា​គាត់​មិន​ប្រើ​ទេ​គឺ​គាត់​ប្រើ​ខ្មែរ​គឺ​ខ្មែរ​ហើយ​បើ​រោងចក្រ​ដែល​ប្រើ​ពលករ​ភូមា​ឬ​ឡាវ​ក៏​ដូចគ្នា​ដែរ​។​វា​ដូចជា​ទំលាប់​គាត់​ដោយសារ​គាត់​មាន​ភាព​ស្និត​ស្នាលដឹងចិត្ត​គ្នា​ការរស់នៅ​ជាមួយ​ពលករ​ខ្មែរ​ហើយ​ពលករ​ក៏​ដឹងចិត្ត​និយោជក​ធ្វើឱ្យ​ដំណើរការកា​រងារ​មាន​ភាពរលូន​»​។​

គួរ​បញ្ជាក់ថា ​ប្រទេស​ថៃ​គ្រោង​បើក​ច្រកព្រំដែន​ឡើងវិញ​ដើម្បី​ទទួល​ពលករ​មកពី​ប្រ​ទេស​ជិតខាង​នានា គឺ​កម្ពុជា មី​យ៉ាន​ម៉ា និង​ឡាវ​ក្នុង​គោលបំណង​បន្ធូរបន្ថយ​ភាពខ្វះខាត​កម្លាំង​ពលកម្ម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​របស់ខ្លួន​។​

បើតាម​ការប៉ាន់ស្មាន​ប​ច្ចុ​ប្បន្ន​នេះ​ប្រទេស​ថៃ​ត្រូវការ​ពលរ​បរទេស​ចំនួន​៤២០.០០​នាក់ដែល​ភាគ​ច្រើន​ក្នុង​ការងារ​សំណង់ រោងចក្រនិង​ឧស្សាហកម្ម​អាហារ​សមុទ្រ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម