Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​តែងតាំង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បី​សម្របសម្រួល​ជាមួយ​មី​យ៉ាន់​ម៉ា

បានផុស

នៅ

មាន​ប្រសា​ស​ន៍​នា​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាងថា សម្តេច នឹង​តែងតាំង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ទៅ​សម្របសម្រួល​ជាមួយ​មី​យ៉ាន់​ម៉ា​។

សម្តេច​តេ​ជោ សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​នឹង​តែងតាំង​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស ធ្វើជា​បេសកជន​របស់​ប្រធាន​អាស៊ាន ក្នុងនោះ ខ្ញុំ​ក៏បាន​ត្រៀម​អ្នក​ជួយ​ការងារ ឲ្យ​ឯកឧត្តម ប្រាក់ សុខុន ដែល​មាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម​ប្រសិទ្ធ ដែលជា​មនុស្ស​ម្នាក់ ដែល​តាម​ជាប់​ជាមួយ​ខ្ញុំ​ចរចា ចឹ​ង​បាន​ត្រូវ​ទៅជា​មួយ​ខ្ញុំ​ថ្ងៃ​៧ ថ្ងៃ​៨ ហើយ​ថ្ងៃ​៧ ចេញដំណើរ ថ្ងៃ​៨ ត្រឡប់មកវិញ​”​។

បើ​តាម​សម្ដេចនាយក​រដ្ឋមន្ត្រី កន្លងទៅ​បេសកជន​អាស៊ាន មិនទាន់បាន​ទៅដល់​មី​យ៉ាន់​ម៉ា​ទេ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ពិបាក​ប្រធាន​អាស៊ាន​ទៅ​តែម្ដង​។

​គួររំលឹកថា មី​យ៉ាន់​ម៉ា ដែល​ជា​សមាជិក​វ័យក្មេង​របស់​អាស៊ាន បាន​អវត្តមាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅក្នុង​ឆ្នាំ​២០២១​នេះ ក្រោយ​ប្រឈម​នឹង​វិបត្តិ​នយោបាយ​ផ្ទៃក្នុង និង​ភាពច្របូកច្របល់​អូស​អន្លាយ​រយៈពេល​ជិត ១​ឆ្នាំ​មក ចាប់តាំងពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​យោធា ដែល​ដឹកនាំ​ដោយ​លោក មីង អោ​ង​ឡាំង ទម្លាក់​គណបក្ស​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី បន្ទាប់ពី​បោះឆ្នោត​។ អវត្តមាន​មី​យ៉ាន់​ម៉ា បានធ្វើ​ឲ្យ​អាស៊ាន​បាត់បង់​កុងសង់ស៊ីស នៅក្នុង​ការសម្រេច​ក្នុង​កិច្ចប្រជុំ​កន្លងមក​។

ជាមួយនឹង​ការ​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា នៅ​ដើមខែ​មករា ឆ្នាំ​២០២២ តប​តាម​ការ​អញ្ជើញ​របស់​ប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​ជា​នាយករដ្ឋមន្ត្រី​របស់​មី​យ៉ាន់​ម៉ា​។

ដោយ​ផ្អែកលើ​បទពិសោធន៍ សម្តេច​អះអាង​ថា សម្តេច​ចង់​ស្វែងរក​ចំណុច​ណា ដែល​ជា​ចំណុចរួម ចំណុច​ណា​ខុសគ្នា​។ បើ​តាម​សម្តេច​តេ​ជោ ដំបូង​ត្រូវ​ស្វែងរក​ចំណុចរួម​សិន កន្លែង​ណា​រួម​ដែល​វា​ត្រូវ​គ្នា កន្លែង​ណា​ដែល​វា​ខុសគ្នា ប៉ុន្មាន​ភាគរយ​ត្រូវ​គ្នា ប៉ុន្មាន​ភាគរយ​ខុសគ្នា​។ ក្នុង​ប៉ុន្មាន​ភាគរយ ដែល​ខុសគ្នា​នេះ តើ​អ្វី​ទៅ​ដែល​ងាយស្រួល​ក្នុងការ​ដោះស្រាយ​។ ត្រូវ​ចាប់ផ្ដើម​ពី​ងាយស្រួល ទុក​អា​លំបាក​សិន ទុក​ដោះ​ក្រោយ ដើម្បី​បំព្រួញ​ឲ្យ​ត្រូវ​គ្នា​។ ឧទាហរណ៍​ថា ៧០ ភាគរយ​ត្រូវ​គ្នា នៅសល់​៣០​ភាគរយ ហើយ​ក្នុង​៣០​ភាគរយ​នេះ មាន​១០ ភាគរយ​ពិបាក​ជាងគេ ដូច្នេះ​ត្រូវ​ដោះស្រាយ​អា​២០​ភាគរយ​មុន កុំ​ដោះ​អា​១០​ភាគរយ បើ​ដោះ​១០​ភាគរយ​មុន វា​នឹង​ធ្វើឱ្យ​អា​គាំង​អា​២០​ភាគរយ​។

សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា សារ​ថ្ងៃនេះ អាស៊ាន​ក៏​ស្ដាប់​បាន ចិន​ក៏​ស្ដាប់​បាន ហើយក៏​ប្រហែល​កំពុង​មើល​ផ្ទាល់​ផង​។ “​ដូច្នេះ​ខ្ញុំ​សូម​អង្វរ​រក​ទុក​ឱកាស​ឲ្យ​ខ្ញុំ​ធ្វើ បើ​មិនទាន់​បានធ្វើ​ផង ទិច​ទៀន​ទៅហើយ ថា​ទៅ​ហ្នឹង​ទៅ​ទទួលស្គាល់​រដ្ឋាភិបាលយោធា​។ ឥឡូវ​ខ្ញុំ​ដាក់​ជា​សំណួរ បើ​ខ្ញុំ​មិន​ទៅ​ទេ តើ​អ្នកណា​ទៅ? បើ​សូម្បីតែ​បេសកជន​ទៅ​អត់​បាន​ផង​។ ភ្នំ​វា​មិនអាច​ជួបគ្នា​ទេ ប៉ុន្តែ​មនុស្ស​អាច​ជួបគ្នា​បាន ហើយ​បើ​ទុក​ឲ្យ​អាស៊ាន​នៅតែ​ប្រាំបួន តើ​អ្វី​ទៅ​ដែល​ហៅថា ម​ជ្ឈ​ភាព​អាស៊ាន អ្វី​ទៅ​ដែលជា​សាមគ្គីភាព​របស់​អាស៊ាន អាស៊ាន​គ្រប់ទឹក​ទេ អាស៊ាន​វា​មិន​គ្រប់ទឹក​ទេ បើ​និយាយ​ពី​ផ្ទះ​មាន​សសរ​១០ វា​បាក់​មួយ​ទៅហើយ នៅសល់តែ​៩ ដូច្នេះ​តើ​ហៅថា ផ្ទះ​ពេញលេញ​ដែរឬទេ​”​។

ទោះជា​យ៉ាងនេះ​ក្តី រាជ​រដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា ហើយ​ចង់​អញ្ជើញ​មេដឹកនាំ​មី​យ៉ាន់​ម៉ា ចូលរួម​ប្រជុំ​អាស៊ាន និង​ចង់​បង្រួបបង្រួម​អាស៊ាន ឲ្យ​មក​ជា​១០​ប្រទេស​ឡើងវិញ ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា អាស៊ាន​មិន​គួរ​បែកបាក់ ព្រោះតែ​ប្រទេស​ដទៃ​នោះ​ឡើយ ដូច្នេះ​ការ​ពង្រឹង​អាស៊ាន​ឡើងវិញ ជា​កិច្ចការ​ដ៏​ចាំបាច់ នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​ឆ្នាំ​២០២២៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ២៤ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៤៩ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៥៧ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម