Connect with us

ព័ត៌មានជាតិ

ក្រសួង​សុខាភិបាល​ ស្នើ​អភិបាល​​រាជធានី-ខេត្ត​ ​យក​ចិត្ត​ទុកដាក់​ការ​គ្រប់​គ្រង​អ្នក​ធ្វើ​ចត្តាឡីស័ក​ និង​ការ​គ្រប់​គ្រង​អ្នកដំណើរ​ចូលម​កកម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ យោងតាម​លិខិត​របស់​ក្រសួង​សុខាភិបាល​ជម្រាប​ជូន​អភិបាល​នៃ​គណៈ​អភិបាលរាជធានី-ខេត្ត​បាន​ឲ្យ​ដឹងថា ដោយ​មាន​ការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួង​សុខាភិបាល​ ស្នើ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ទាំងអស់​ យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាបន្តទៀត ក្នុង​ការ​គ្រប់​គ្រង​អ្នក​ធ្វើ​ចត្តាឡីស័ក​ចំនួន១៤ថ្ងៃ និង​ការ​គ្រប់​គ្រង​អ្នកដំណើរ​ចូលម​ក​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា តាម​​ច្រក​ដីគោក​ ទឹក​ និង​អាកាស​ តាម​ច្រក​អន្តរជាតិ និង​តាម​ច្រក​របៀង​ទាំងអស់​ឲ្យ​បាន​ម៉ត់ចត់​ជា​ទី​បំផុត​។

ព្រម​ទាំង​ធ្វើ​ការ​អប់​រំ​ផ្សព្វផ្សាយនិង​ចាត់​វិធានការ​តាម​ដាន​ការ​អនុវត្ត​វិធាន​ការ​សុខាភិបាល​ព្រមទាំង​បន្ត​ការ​ក្រើន​រំលឹក​ណែនាំ​អប់រំ​បន្ថែម​អំពីការ​អនុវត្តិ​វិធាន​ការ​បង្ការ​ការ​ឆ្លង​ជាយថាហេតុ​នូវ​វីរុស​កូវីដ១៩ នៅ​តាម​សហគមន៍​នៅតាម​កន្លែង​ប្រកប​អាជីវកម្ម​លក់​ផលិត​ផល​ ឬ ផ្តល់​សេវា​កម្ម​ ដូចជា​ផ្សារ​ទំនើប​ កន្លែង​ឱសថស្ថាន​ ហាង​ទំនិញ​ ធនាគារ​ សណ្ឋាគារ​ ភោជនីយដ្ឋាន កន្លែង​លក់​ដូរ​នៅ​ក្នុង​ផ្សារ​នានា ដើម្បី​កាត់​ផ្តាច់​ខ្សែ​ចម្លង​វីរុស​កូវីដ១៩ ដោយ​ទី១ ការ​គ្រប់គ្រង​ចត្តាឡីស័ក​១៤ថ្ងៃ ទី២​ការ​អប់រំ​ផ្សព្វផ្សាយ​ និង​ការ​អនុវត្ត​វិធាន​ការ​សុខភាព​សាធារណៈ និងទី៣​សូម​ឲ្យ​បន្ត​ធ្វើ​ការ​ក្រើន​រំលឹក​និង​ណែនាំបន្ថែម​ដល់​ម្ចាស់​អាជីវកម្ម អ្នក​គ្រប់​គ្រង​ បុគ្គលិក​ និង​អតិថិជន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៥ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៩ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១១ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម