Connect with us

ព័ត៌មានជាតិ

អាវុធហត្ថខេត្តបាត់ដំបង បញ្ជូនខ្លួនអ្នកទន្ទ្រានដីព្រៃលិចទឹកម្នាក់ទៀតទៅតុលាការ

បានផុស

នៅ

មន្ត្រី​អាវុធហត្ថ​ខេត្តបាត់ដំបង​និង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ម្នាក់ទៀត​ដែល​ផ្គើន នៅតែ​បន្ត​សាបព្រោះ​ស្រូវលើដី​ព្រៃ​លិច​ទឹក​តំបន់​បី ដែលមិន​ព្រម​ឈប់ ទៅកាន់​តុលាការខេត្ត​បាត់ដំបង នា​រសៀល​ថ្ងៃទី១៥​ ខែធ្នូ ឆ្នាំ២០២១ នេះ ។​

លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង​ បានអោយដឹងថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាប់ខ្លួន និង​បញ្ជូនទៅ​តុលាការ​នេះ មានឈ្មោះ សយ សុខ​ណាន់ ដែល​ត្រូវ​ចាប់ខ្លួន​នា​ថ្ងៃទី​១៣​ខែធ្នូ ខណៈ​គាត់​នៅ​បន្ត​បំពាន​សាប​ព្រួស​ស្រូវ លើដី​ព្រៃ​លិច​ទឹក​តំបន់​បី ដែល​ត្រូវ​ហាមឃាត់​ចំនួន បី​ហិច​តាក​ន្លះ នៅ​ចំណុច​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជួង សុភា បញ្ជាក់ថា ការចាប់​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​នេះ​ ជា​ករណី​ទី​ប្រាំ​ហើយ ចាប់ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២១​មក គឺ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​សរុប​១៤​នាក់​ហើយ ដែល​កាប់​ទន្ទ្រាន​លើដី​ព្រៃ​លិច​ទឹក​ធ្វើស្រែ នៅ​តំបន់​បី ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ប្រមាណ​ជិត​មួយ​ពាន់​ហិច​តា រួមទាំង​វត្ថុតាង​មួយចំនួន​។​

បើតាម​របាយការណ៍រ​បស់​គណកម្មាធិការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស ឬទន្ទ្រានដីព្រៃ​លិច​ទឹក នៅ​តំបន់​បី ក្នុង​ខេត្តបាត់ដំបង មានការ​រុករាន​ដីព្រៃ​លិច​ទឹក ៤​ស្រុក សរុប​ចំនួន ១២.២២៥,៨០ ហិច​តា ចំនួន​២៩​ទីតាំង នៅ​ស្រុក​មោង​ឬ​ស្សី ស្រុក​ស​ង្កែ ស្រុក​ឯក​ភ្នំ និងស្រុក​ថ្មគោល ។

សូមបញ្ជាក់ថា ​កាលពី​ថ្ងៃទី​១៤​ ខែធ្នូ រដ្ឋបាលខេត្ត​បាត់ដំបង​ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ចុះ​ធ្វើ​យុទ្ធនា​ការដាំ​ដើមឈើ​ប្រមាណ​៥​ពាន់​ដើម នៅ​តំបន់​បី​ចំណុច​ក្រពើ​ស្គម​ដែល​ដកហូត​បានមក​វិញ​ក្រោយពីកាប់​រុករាន​ទន្ទ្រានព្រៃ​លិច​ទឹក​នាពេល​កន្លងមក ដែល​ក្នុងនោះ​មាន​ដើម​ឬ​ស្សី​១០០០​ដើម ផងដែរ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៥៦ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម