Connect with us

ព័ត៌មានជាតិ

លោក ជា សុផារ៉ា ផ្តល់គ្រាប់ត្នោត ១៦ ០០០ គ្រាប់ដល់ខេត្តបាត់ដំបង ដាំនៅក្នុងភូមិសាស្រ្តតំបន់៣

បានផុស

នៅ

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលគ្រាប់ត្នោត(ពូជ)ចំនួន ១៦ ០០០គ្រាប់ពីលោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនិយកម្ម និង សំណង់ ជាតំណាងរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់យកទៅដាំនៅលើដីព្រៃលិចទឹកក្នុងតំបន់៣ក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអះអាងថា ក្រុមការងារខេត្ត នឹងរៀបចំយុទ្ធនាការដាំឡើងវិញនូវគ្រាប់ត្នោតទាំងនេះ ក៏ដូចជា កូនឈើផ្សេងៗ ​មាន កូនឫស្សី សណ្តាន់ រាំង ខ្ទុំ ជាបន្តបន្ទាប់ទៀតនៅក្នុងតំបន់៣នេះ ។ គ្រាប់ត្នោតទាំង១៦ ០០០គ្រាប់នេះ ត្រូវបានបែងចែកយកទៅដាំនៅស្រុកចំនួន ៤ គឺស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និង ស្រុកថ្មគោលដែលរងការកាប់ទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាប ហើយត្រូវបានដកហូតពីប្រជាពលរដ្ឋដែលបានរំលោភ និងកាប់ទន្រ្ទានដីរបស់រដ្ឋខុសច្បាប់នាពេលកន្លងមក។

របាយការណ៍របស់ក្រុមការងារអន្តរក្រសួង បានបង្ហាញថា ​នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង គឺតំបន់៣មានផ្ទៃដីចំនួន ២០៦,៩៥៣ ហិកតា ស្មើនឹង៣១,៩៦% នៃផ្ទៃដីតំបន់ ៣សរុបមានចំនួន ២៩ ទីតាំង ស្មើនឹងផ្ទៃដីប្រមាណ ១២,២២១ហិកតា និងមានប្រជាពលរដ្ឋដែលចូលទន្ទ្រានកាន់កាប់ចំនួន ២ ៥១៤គ្រួសារស្ថិតនៅក្នុងឃុំចំនួន១៧ក្នុងស្រុក ចំនួន៤ ។ ស្រុកទាំង៤នេះ រួមមាន ស្រុកសង្កែ មានឃុំចំនួន១០ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់៦កន្លែងស្នើ ១១៤,៥ហិកតា និងមានប្រជាពលរដ្ឋចំនួន ១ ៩៤៤គ្រួសារ។ ស្រុកថ្មគោល មានឃុំចំនួន១០ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៨កន្លែង ស្នើផ្ទៃដី ៣៨៦ហិកតា និងមានប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ។

ចំណែក ស្រុកមោងឫស្សី មានឃុំចំនួន៩ ក្នុងនោះ មានឃុំ ៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់១១កន្លែង ស្នើផ្ទៃដី ២១៤,៧ហិកតា និងមានប្រជាពលរដ្ឋចំនួន ១៩២គ្រួសារ។ ស្រុកឯកភ្នំ មានឃុំចំនួន៧ ក្នុងនោះ មានឃុំ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៤កន្លែង ស្នើផ្ទៃដី ៣ ០៥៣,២ ហិកតា និងមានប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារ៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម