Connect with us

ព័ត៌មានជាតិ

លោក គួច ចំរើន សើ្នឲ្យ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ កៀរគរ​ក្រុម​អ្នក​វិយោគ និងទេសចរមកខេត្តព្រះសីហនុឲ្យបានច្រើន

បានផុស

នៅ

​អភិបាលខេត្ត​ព្រះសីហនុ​ស្នើសុំ​ប្រទេស​ឥណ្ឌូ​នេស៊ីជួយ​កៀរគរ​ក្រុម​អ្នក​វិយោគ ​និង​អ្នកទេសចរ​ណ៍​មករក​ស៊ី នៅ​ក្រុងព្រះសីហនុ ​ឲ្យ​មាន​ចំនួន​កាន់​តែ​ច្រើនថែមទៀត​។​ នេះ​ការលើកឡើង​របស់លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ ធ្នូ ឆ្នាំ​២០២១ ជាមួយ​លោក Sudirman Haeseng ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​ទទួល​ស្វាគម​ន៍​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី និង​គណៈប្រតិភូ លោក អភិបាលខេត្ត​ព្រះសីហនុ បាន​ជម្រាប​ជូន​ពី​សក្ដានុពល និង​ភូមិសាស្ត្រ​របស់​ខេត្ត ផ្តល់ឱកាស​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​អ្នកវិនិយោគ​។ នៅក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​សម្ដេចព្រះ​បរមរតន​កោដ្ឋ សម្តេច​នរោត្តម​សីហនុ បាន​កសាង​កំពង់ផែ​ទឹក​ជ្រៅ ជា​សក្តានុពល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ចេញចូល​ប្រមាណ​ជា ៧០​ភាគរយ​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ទោះបី​ឆ្នាំ ២០២០ និង ២០២១ ពិភពលោក​ក៏ដូចជា​កម្ពុជា​ជួបនឹង​វិបត្តិ​កូ​វីដ-១៩ វិស័យ​ដឹកជញ្ជូន​តាម​កំពង់ផែ ​ខេត្ត​ព្រះសីហនុ ​មិនមាន​ផលប៉ះពាល់​នោះទេ ហើយ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ត្រូវបានធ្វើ​ការអភិវឌ្ឍ​ជំហាន​នៅ​ឆ្នាំ​២០២៥ អាចឱ្យ​នាវា​មាន​ជម្រៅ​ទឹក ១៤,៥០​ម៉ែត្រ ចូល​ចត​បាន ធ្វើឱ្យ​តម្លៃ​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​អាច​ប្រកួតប្រជែង​ជា មួយ​ប្រទេស​ក្នុង​តំបន់​។

តាមរយៈ​គោលនយោបាយ​បើក​ទីផ្សារ​អាស៊ាន​កាលពី​ឆ្នាំ​២០១៥ ខេត្ត​ព្រះសីហនុ បានរៀបចំ​ខ្លួន​បង្កើន​ការអភិវឌ្ឍ​យ៉ាងច្រើន រួមមាន​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ពង្រីក​ពី ៣E ទៅ ៤E អាចឱ្យ​យន្តហោះ​ប្រភេទ​ធំ​ចុះចត​បាន​។ លោក គួច ចំរើន បាន​ថ្លែងប្រាប់​មន្ត្រី​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ីថា ការវិនិយោគ​លើ​អចលនៈទ្រព្យ​មាន​សកម្មភាព​យ៉ាងខ្លាំង​ក្លា ក្នុងនោះ​ក៏មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ ដែលមាន​បុគ្គ លិ​ក កម្មករ​ឥណ្ឌូនេស៊ី​មក​ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ ប្រមាណ​ជា ៧,២០០​នាក់ ហើយ ២,០០០​នាក់ ស្នាក់នៅ​រយ​:​ពេល​វែង ។

លោក​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ដោយ​សង្ឃឹមថា អ្នកវិនិយោគ និង​អ្នក​ទេសចរណ៍​ឥណ្ឌូនេស៊ី​មកកាន់​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន​បន្ថែមទៀត​នៅពេល​ខាងមុខ។​ លោក​អភិបាលខេត្ត​បាន​ជម្រាប​ប្រាប់​មន្ត្រី​ប្រតិភូ​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​គោលការណ៍​អភិវឌ្ឍ​ខេត្ត​ព្រះ សីហនុ មាន​ហេដ្ឋារចនាសម្ព័ន្ធ ពង្រីក​ឆ្នេរសមុទ្រ ការសាងសង់​បន្ទប់ទឹក​សាធារណៈ ចិញ្ចើម​ក្រា​នី​ត ដាំ​ដើមឈើ ភ្លើង​បំភ្លឺ​ផ្លូវ ភ្លើងស្តុប កាំ​ម៉ា​រា​សុវត្ថិភាព ។​ល​។ ខេត្ត​មាន ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ មកកាន់​ខេត្ត​ព្រះសីហនុ សាងសង់​បាន​ជាង ៧០​ភាគរយ និង​គ្រោង​បញ្ចប់​នៅ​ខែ​១០ ឆ្នាំ​២០២២​ខាង មុខ​។ រាជរដ្ឋាភិបាល ក៏​ជំរុញ​ការសាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​មកកាន់​ខេត្ត​ព្រះសីហនុ និង​អា​ចត​ភ្ជាប់​ផ្លូវ​អាស៊ាន​ផងដែរ កាន់តែ​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើ​រ និង​ដឹកជញ្ជូន​បាន​ទាន់ពេលវេលា។

ជាការ​ឆ្លើយតប លោក Sudirman Haeseng ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី បាន​ថ្លែងអំណរគុណ​លោក​អភិបាលខេត្ត​ដែល​បាន​ផ្ដល់ឱកាស​ឱ្យ​រូបគាត់ នឹង​គណៈ ប្រតិភូ​ចូលជួប​សំដែង​ការគួរសម​ស្វែងយល់​អំពី​សក្តានុពល សេដ្ឋ កិច្ច​របស់​ខេត្ត​ព្រះសីហនុ​។ កាលពី ៣​ឆ្នាំមុន រូបគាត់​បានមក​លេង​ម្តង ហើយ​មក​ពេលនេះ ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​ន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ លោក​ឯកអគ្គរដ្ឋទូត បាន​បញ្ជាក់ថា គោលបំណង​មក​ទស្សនកិច្ច​នាពេលនេះ គឺសម្តែង​ការគួរសម​ជាមួយ​អភិបាលខេត្ត និង​ជួប​ជាមួយ​អ្នកវិនិយោគ និង​ប្រជាជន​ឥណ្ឌូនេស៊ី​ដែល​មក​វិនិយោគ និង​រកស៊ី​ទទួលទាន​នៅ​ខេត្ត​ព្រះសីហនុ ក្រោម​ដំបូល​សន្តិ ភាព​។ រូបលោក​ក៏បាន​ទទួលបាន​ព័ត៌មាន​ថា មាន​ពលរដ្ឋ​ឥណ្ឌូនេស៊ី ១,០០០​នាក់ បង្ក​ផល​លំបាក​ប៉ះពាល់​ដល់​ច្បាប់ និង​អាជ្ញាធរខេត្ត​ព្រះសីហនុ មានដូចជា​គ្រោះថ្នាក់​ច​រាចរណ៍​ជាដើម​។ ទាក់ទង​នឹង​ការរីកចម្រើន​លើ​វិស័យ​ទេសចរណ៍ ឧស្សាហក​ម្ម បានផ្តល់​ឱកាស​ដល់​អ្ន​ក​វិ​និយោគ​ឥណ្ឌូនេស៊ី​មកកាន់​ខេត្ត​ព្រះសីហនុ ។ ប្រទេស​ឥណ្ឌូនេស៊ី មាន​ក្រុមហ៊ុន សហគ្រាស​សាធារណៈ​ ដែល​ចង់​ឈ្វែ​ងរ​ក​កា​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា ក៏​ដូច​ក្នុង​ខេត្ត​ព្រះសីហនុ ផងដែរ ។

លោក ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ក៏បាន​សំណូមពរ​រដ្ឋបាលខេត្ត​ព្រះសីហនុ ផ្តល់​ព័ត៌មាន​នូវ​អ្វីដែល​ផ្តល់ឱកាស​ឱ្យ​អ្នកវិនិយោគ អ្នកទេសចរ​ឥណ្ឌូនេស៊ី​មកកាន់​ខេត្ត​ព្រះសីហនុ ម្យ៉ាងទៀត​ខេត្ត​ព្រះ សីហនុ នៅ​ខែមករា ឆ្នាំ​ ២០២២ ខាងមុខ នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​វេទិកា​ទេសចរណ៍​អាស៊ាន និង​សូម​អញ្ជើញ​ឯកឧត្តម​អភិបាល ខេត្ត​ព្រះសីហនុ​ទស្សនា​ពិព័រណ៍​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ ។

ជាការ​ឆ្លើយតប លោក អភិបាល ខេត្ត​ព្រះសីហនុ ស្នើសុំ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​ខេត្ត​ព្រះសីហនុ និង​វិនិយោគ​លើ​វិស័យ​សុខាភិបាល ព្រោះ​ខេត្ត​ព្រះសីហនុ ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែលមាន​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម កសិកម្ម ដូច្នេះ​តម្រូវការ​ចាំបាច់​នូវ​វិស័យ​សុខាភិបាល​ដែលមាន​ស្តង់ដារ​សម្រាប់​ភ្ញៀវ​ទេសចរណ៍ និង​អ្នកវិនិយោគ៕​

អត្ថបទ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម