Connect with us

ព័ត៌មានជាតិ

ដឹងហើយ ភាគរយបេក្ខជន ជនជាតិដើមភាគតិច ប្រឡងបាក់ឌុប ខេត្តមណ្ឌលគិរី

បានផុស

នៅ

ភ្នំពេញ៖ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា  បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាជនជាតិដើមភាគតិច នៅ ខេត្តមណ្ឌលគិរី ឆ្នាំ ២០២១ នេះ មានចំនួន ៣៤,៧៣ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅ រសៀលថ្ងៃទី ១៧ ខែធ្នូ នេះថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាជនជាតិដើមភាគតិច នៅ ខេត្តមណ្ឌលគិរី ខាងមុននេះ មានចំនួន ១៦៥ នាក់ ​ឬ ៣៤,៧៣ ភាគរយនៃបេក្ខជនសរុប ដោយមានស្រី ៩២ នាក់ ដែលមានតែជនជាតិភាគតិច ព្នង មួយតែប៉ុណ្ណោះ។

លោកបញ្ជាក់បន្ថែមថា ចំពោះបេក្ខជនសរុបមានចំនួន ៤៧៥ នាក់ មាន ស្រី ២៥៦ នាក់ ដោយចំនួនបេក្ខជនឆ្នាំនេះ ថយចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំមុន។

លោក ទឹម សង្វាត បានបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់ខេត្តរតនគិរី ដែលនឹងប្រព្រឹត្តទៅ នៅ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ នេះ មានចំនួន ២ មណ្ឌលប្រឡង នៅក្នុងទីរួមខេត្ត។ ក្នុងនោះមាន មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ខាងកើត ប្រើសម្រាប់ ថ្នាក់វិទ្យាសាស្រ្ដសង្គម ចំណែកខាងត្បូង ប្រើសម្រាប់ ថ្នាក់វិទ្យាសាស្ត្រពិត។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី រូបនេះបានឱ្យដឹងបន្ថែមថា ជាគោលការណ៍មន្ទីរបានត្រៀមតាមអ្វីដែលក្រសួងអប់រំ និងក្រសួងសុខាភិបាល រួមទាំងអគារ និងសម្ភារអនាម័យមួយចំនួន ជារបស់សាលាខ្លះ និងការផ្ដល់ដោយក្រសួងខ្លះ។ ទាក់ទងទៅ នឹងការសម្រួលទីតាំងស្នាក់នៅ ដល់បេក្ខជន ដែលមកពីឆ្ងាយ ឬខ្វះខាតនោះ គឺ គណៈកម្មការ គ្រោងប្រជុំពិភាក្សានៅ ថ្ងៃចន្ទ ទី ២០ ខែធ្នូ ដើមសប្ដាហ៍ក្រោយ។

លោក ទឹម សង្វាត បានបញ្ជាក់ថា ទាក់ទងការសិក្សា ក្នុងបរិបទសម័យ កូវីដ-១៩ នេះ សិស្សានុសិស្សនៅ ខេត្តមណ្ឌលគិរី បានរៀនពីចម្ងាយតាមរយៈអនឡាន ទូរទស្សន៍ ក៏ដូចជាកម្មវិធី E-School ហើយសម្រាប់សិស្សដែលមិនមានឧបករណ៍សិក្សាពីចម្ងាយ គឺបានមកយកសន្លឹកឯកសារពីសាសា ចំនួន ២ ដងក្នុងមួយសប្ដាហ៍។ ក្រោយមកសិស្សបានចូលរៀនផ្ទាល់វិញ ចាប់តាំងពីខែកញ្ញា រហូតមក។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី ខាងលើបានផ្ដាំផ្ញើ បេក្ខជនទាំងអស់ បន្តខិតខំសិក្សា និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងកុំឱ្យមានបញ្ហានៅថ្ងៃប្រឡង ព្រោះ ចេះ ទើប ជាប់។

សូមបញ្ជាក់ផងដែរថាការប្រឡងឆ្នាំសិក្សា២០២០-២០២១ នេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧ និង ២៨ ខែធ្នូ ឆ្នាំ២០២១ លើ ៧ មុខវិជ្ជា ក្នុងនោះភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ ថ្នាក់វិទ្យាសាស្រ្ដ មានវិញ្ញាសា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្រ្ដខ្មែរ រូបវិទ្យា គណិតវិទ្យា។ ថ្នាក់វិទ្យាសាស្រ្ដសង្គម មានវិញ្ញាសា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋវិជ្ជា អក្សរសាស្រ្ដខ្មែរ៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម