Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់៖ ចំនួនអ្នកចាក់វ៉ាក់សាំងច្រើនលើសលប់ ជាការបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជា ជឿជាក់លើរាជរដ្ឋាភិបាល

បានផុស

នៅ

«​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​ច្រើន​លើសលប់ គឺជា​ការបង្ហាញ​ឱ្យ​ឃើ​ថា ប្រជាជន​កម្ពុជា​ជឿជាក់​លើ​រាជរដ្ឋាភិបាល ជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជឿជាក់​លើ​វ៉ាក់សាំង​»​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម សាយ សំ​អាល់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​បញ្ចូល​សមាជិក​ថ្មី​របស់​គណបក្ស ដែល​មកពី​សង្កាត់​លេខ​ ១ និង​លេខ ​៣ នៃ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​ ១៩ ខែធ្នូ ឆ្នាំ​ ២០២១ នៅ​ក្រុងព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងទៀតថា មានតែកម្ពុជាមួយប៉ុណ្ណោះ ដែលបានផ្តល់កិច្ចគាំពារដល់សុខុមាលភាពរបស់ប្រជាជនយ៉ាងយកចិត្តទុកដាក់ ដោយ​អនុវត្ត​គោលនយោបាយ​ស្រោច​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទាំង​ ៣ ​ដូ​ស ដោយ​ឥតគិតថ្លៃ និង​ផ្តល់​ជា​ថវិកា​ឧបត្ថម្ភ​គ្រួសារ​អ្នកជំងឺ​មរណភាព​ដោយ​ជំងឺ​កូ​វីដ​-១៩ ទៀតផង​។ ជាមួយនឹង​ជោគជ័យ​នៃ​ការទប់ស្កាត់​បង្ការ​ការ​ពារ​ជំងឺ​កូ​វីដ​-១៩ ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង​ក៏បាន​បើក​ប្រទេស​ឡើងវិញ​ផងដែរ​។​

គួរ​បញ្ជាក់ថា គិត​ត្រឹម​យប់​ថ្ងៃទី​ ១៨ ខែធ្នូ ឆ្នាំ​ ២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​សរុប​ចំនួន ១៤,២២៤,២០២​នាក់ ដែល​ស្មើ ៨៨,៩០% នៃ​ប្រជាពលរដ្ឋ​សរុប​។

​ជាមួយគ្នានេះ ឯកឧត្តម​ប្រធាន​ក្រុមការងារ​ក៏បាន​លើកឡើង​ពី​សមិទ្ធផល​ជាច្រើន​ដែល​រាជរដ្ឋាភិបាល គណបក្ស​ប្រជាជន​កម្ពុជា​សម្រេចបាន​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​ក្នុងនោះ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ផ្លូវថ្នល់ ៣៧ ខ្សែ រួម​នឹង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​។ ឯកឧត្តម សាយ សំ​អាល់ បាន​សង្កត់ធ្ងន់ថា ដោយ​តែ​កត្តា​សុខសន្តិភាព​ពេញលេញ បានអនុញ្ញាត​ឱ្យ​កម្ពុជា​មានឱកាស និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​កសាង​និង​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើន​។

​ថ្លែង​ទៅកាន់​សមាជិក​គណបក្ស​ដែល​ត្រូវ​បញ្ចូល​ថ្មី ឯកឧត្តម​ប្រធាន​ក្រុមការងារ​បាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​គណបក្ស​ខេត្ត ក្រុង សង្កាត់ និង​មូលដ្ឋាន ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​កសាងបាន​សមាជិក​ថ្មី​ជា​បន្តបន្ទាប់​។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំ​អាល់ បាន​ថ្លែងអំណរគុណ​ចំពោះ​សមាជិក​ថ្មី​ទាំងអស់ ដែល​បាន​សម្រេចចិត្ត​យ៉ាង​ត្រឹមត្រូវ​បំផុត ក្នុង​ខ្សែជីវិត​មក​រួមរស់​ន​យោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ការចូលរួមរ​បស់បង​ប្អូន​នាពេលនេះ គឺជា​ការចូលរួម​បន្តវេន​នៃ​ការកសាង​អភិវឌ្ឍ​ជាតិ ថែរក្សា​សុខសន្តិភាព និង​លើកតម្កើង​កិត្យានុភាព​ជាតិ ហើយក៏​ជា​កម្លាំង​នៃ​សាមគ្គីភាព ឯកភាព​ជាតិ ដើម្បី​ដឹកនាំ​ប្រទេស​យើង​រីកចម្រើន​ទៅមុខ​។​

គួរបញ្ជាក់​ឱ្យដឹងថា សមាជិក​ចំនួន​ ៥៨៥​ នាក់​ បន្ថែមទៀត មកពី​សង្កាត់​លេខ​ ១ និង​សង្កាត់​លេខ​ ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវបាន​បញ្ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​១ ៩ ខែធ្នូ ឆ្នាំ ​២០២១​ នេះ ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ សមាជិក​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឯកឧត្តម គួច ចំរើន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណបក្ស​ខេត្ត ឯកឧត្តម តឹក រ៉េត​សំរេច សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ក្រុងព្រះសីហនុ ព្រមទាំង​មានការ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ប្រធាន អនុប្រធាន សមាជិក​សមាជិកា ជាច្រើនរូប​ទៀត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម