Connect with us

ព័ត៌មានជាតិ

លោក ម៉ៅ ធនិន ជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈម របស់ប្រជានេសាទ ជាង ១៦០០នាក់

បានផុស

នៅ

សមុទ្រ គឺជាឆ្នាំងបាយ ជាជង្រុកស្រូវ និងជាជីវិតរបស់ប្រជានេសាទ។ ប៉ុន្តែបច្ចុប្បន្នធនធានធម្មជាតិសមុទ្រ ត្រូវបានបាត់បង់បន្តិចម្តងៗ ដោយសារបញ្ហាផ្សេងៗ ធ្វើឲ្យប្រជានេសាទជួបការលំបាក។ ដូច្នេះដើម្បីជួយសម្រួលដល់ជីវភាពប្រជានេសាទ និងកាត់បន្ថយការបាត់បង់ធនធានសមុទ្រលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រាប់អាជ្ញាធរជំនាញពាក់ព័ន្ធ និងប្រជានេសាទត្រូវរួមគ្នាអភិរក្ស និងទប់ស្កាត់រាល់បទល្មើសនេសាទ ជាពិសេសមន្ត្រីត្រូវលុបបាត់រាល់ភាពអសកម្មផ្សេងៗ បង្កការថ្នាំងថ្នាក់ដល់ប្រជានេសាទ។

ប្រសាសន៍របស់លោក ម៉ៅ ធនិន ខាងលើនេះ គឺនៅក្នុងពិធីចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ ពីបញ្ហាប្រឈមបញ្ហាសំណូមពរ តម្រូវការ និងការដោះស្រាយ ជូនប្រជានេសាទប្រមាណជាង ១៦០០នាក់ ដែលមកពីសហ គមន៍នេសាទចំនួន ៣ នៅក្រុងបូកគោ នាថ្ងៃទី១៨  ខែធ្នូ ឆ្នាំ២០២១ ដែលពិធីនេះ ធ្វើឡើងនៅបរិវេណរោងម៉ាស៊ីនកិនស្រូវ របស់ក្រុមហ៊ុនគ្រីះស្តារាយ ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ។

លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា ធនធានធម្មជាតិសមុទ្រ គឺជាសក្តានុពលមួយដ៏មានតម្លៃ សម្រាប់សកម្មភាពសេដ្ឋកិច្ចសង្គម ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែង តែបានយកចិត្តទុកដាក់ គិតគូរខ្ពស់ក្នុងការថែរក្សា និងអភិរក្សដើម្បីបន្តនិរន្តរភាព និងសម្រួលដល់ជីវភាពរបស់ប្រជានេសាទ នាពេលបច្ចុប្បន្ន និងទៅអនាគត។

លោកបានបន្តថា ដើម្បីធានាដល់និរន្តភាព នៃការប្រកបមុខរបរនេសាទ របស់ប្រជានេសាទ ឲ្យបន្តរក្សាបាននូវទិន្នផលនេសាទសមុទ្រល្អ និងយូរអង្វែង សូមអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ពិសេសប្រជានេសាទទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ រាល់បទល្មើសនេសាទ នៅក្នុងដែនទឹកសមុទ្រខេត្តកំពត ឲ្យខាងតែបាន។ ពិសេសដែនសហគមន៍ ត្រូវតែអភិរក្សឲ្យខាងតែបាន ហើយមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវតែលុបបំបាត់រាល់សកម្មភាព នៃភាពអសកម្មរបស់មន្ត្រី ដែលធ្វើឲ្យរំខានដល់ការនេសាទ និងការថ្នាំងថ្នាក់ផ្លូវអារម្មណ៍ របស់ប្រជានេសាទ ឲ្យអស់ជាដាច់ខាត។

ក្នុងឱកាសនោះដែរលោក ម៉ៅ ធនិន បានដោះស្រាយបញ្ចប់បញ្ហា ដែលប្រជានេសាទ បានលើកឡើង និងសំណូមពរជាច្រើន ពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់ក្រុមហ៊ុន នៅក្នុងតំបន់ឆ្នេរ ដែលបង្ករការលំបាក និងផលប៉ះពាល់ដល់សកម្មភាព នៃការនេសាទរបស់ប្រជាសហគមន៍ ពិសេសការធ្វើគ្លងទឹកសម្រាប់ទូកនេសាទចូលចតច្រាំង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមសមាជិកគ្រួសារប្រជាពលរដ្ឋ ក្នុងខេត្តកំពតមួយរូប លោកនឹងខិតខំជំរុញ ដល់ក្រុមការងារជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីចុះសិក្សាស្វែងយល់ដោះស្រាយ តាមភាពជាក់ស្ដែង ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល ដល់ ប្រជានេសាទ ក្នុងការប្រកបរបរសម្រាប់រស់នៅប្រចាំថ្ងៃ។

ជាមួយនឹងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានជូន អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងសារ៉ុងដល់ប្រជានេសាទចំនួនជាង ១៦០០នាក់ផងដែរ៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម