Connect with us

ព័ត៌មានជាតិ

គ្រាន់តែរឿងពងមាន់សោះទាញពូថៅកាប់ក្បាលលោកយាយ​​វ័យ​៧៥ឆ្នាំម្នាក់ស្ទើរបាត់បង់ជីវិត

បានផុស

នៅ

ជនដៃដល់ម្នាក់ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួន ក្រោយប្រើកាប់លើស្រ្តីម្នាក់បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នៅចំណុចក្រុម០៧ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ។

សមត្ថកិច្ចឲ្យដឹងថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើប្រាស់ដោយពូថៅ)បង្កឡើងដោយជនសង្ស័យឈ្មោះ វាំង ប្រុស ហៅ(លេង)ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្រុម០៧ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ចំណែកជនរងគ្រោះឈ្មោះ ជិន សឿន ភេទស្រី អាយុ៧៥ឆ្នាំ មានទីលំនៅចំណុចកើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបន្តថា ជនសង្ស័យបានយកពូថៅកាប់ក្បាលជនរងគ្រោះចំនួនពីរពូថៅផ្ទួនៗបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរភ្លាមៗនោះ ក្រុមគ្រួសារស្ត្រីរងគ្រោះបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានទាន់ពេល។

សមត្ថកិច្ចឲ្យដឹងទៀតថា មូលហេតុដែលជនសង្ស័យបានប្រព្រឹត្តិអំពើឃោឃៅនេះ គឺដោយចោទប្រកាន់ថា ជនរងគ្រោះបានលួចយកពងមាន់របស់ខ្លួន។

ក្រោយពីជនសង្ស័យបានប្រើអំពើហិង្សាបង្កឲ្យមានរបួសស្នាមទៅលើជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១២:៣០នាទី នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនសង្ស័យនិងបានដកហូតពូថៅ ចំនួន​០១។

ជនសង្ស័យត្រូវបានសមត្ថកិច្ច​សួរនាំ និងកសាងសំណុំរឿង ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម