Connect with us

ព័ត៌មានជាតិ

ទើប​រកឃើញ​ករណី​ដំបូង ពលរដ្ឋ​រស់នៅ​សង្កាត់​វត្តភ្នំ ឆ្លង​កូវីដ ១៩ ជា​និស្សិត​សាលាច្បាប់​

បានផុស

នៅ

តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹកនេះ បាន​រក​ឃើញ​និស្សិត​ច្បាប់​ឆ្នាំ​ទី ២ ម្នាក់​រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​ឆ្លង​កូវីដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​រងគ្រោះ​មាន​ឈ្មោះ ស្រៀន គីមស៊្រុន អាយុ ២២ ឆ្នាំ​ ទី​លំនៅ​នៅ​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូន​ពេញ បាន​ចូល​ទៅ​ហាង Zendo បឹងកេងកង​នៅ​ថ្ងៃ ២៧ ខែ​វិច្ឆិកា ២០២០។

ហាង Zendo សាខាង​បឹងកេងកង ត្រូវ​បាន​អាជ្ញាធរ​ចុះ​បិទ​ភ្លាមៗ ក្រោយ​រក​ឃើញ​មាន​អ្នក​ឆ្លង​ជាបន្ត​បន្ទាប់។ ក្រសួង​ក៏​ស្នើ​ពលរដ្ឋ​ដែល​បាន​ចូល​ទៅ​ហាង​នេះ សូម​ទៅ​ធ្វើ​តេស្ត​ជា​បន្ទាន់ ដើម្បី​ការពារ​ការ​ចម្លង​បន្ថែម​ទៀត។

នៅ​ព្រឹកនេះ​ដែរ ក្រសួង​សុខាភិបាល​ក៏​ប្រកាស​ករណី​ឆ្លង​ទី​ពីរ​ ជា​អ្នក​រស់នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ។ ស្រ្តី​រងគ្រោះ​មាន​ឈ្មោះ​អៀម ធីតា អាយុ ៣៥ ឆ្នាំ បាន​ចូល​ទៅ​ហាង Pedro នៅ​ថ្ងៃ ២៧ ខែ​វិច្ឆិកា ២០២០។ លទ្ធផល​តេស្ត​ជន​រងគ្រោះ មាន​វិជ្ជមាន​កូវីដ ១៩ និង​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ៕

គួរ​បញ្ជាក់​ថា សំណាក ២៤៨៣ ត្រូវ​បាន​វិភាគ​កាល​ពី​ម្សិលមិញ សម្រាប់​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ក្នុង​នោះ​រក​ឃើញ​ពីរ​ករណី ដែល​ជន​រងគ្រោះ​ពីរ​នាក់​ខាង​លើ។ នៅ​សល់​សំណាក ១ ៦០៥ ទៀត​នឹង​ត្រូវ​ធ្វើ​វិភាគ​បន្ត​នៅ​ថ្ងៃ ០៨ ធ្នូ ២០២០ នេះ។

នៅ​ព្រឹកនេះ​ដែរ ក្រសួង​នឹង​បន្ត​តេស្ត​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក និង​តាមខេត្ត​ សម្រាប់​អ្នក​ពាក់ព័ន្ធ​តាម​ខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម