Connect with us

ព័ត៌មានជាតិ

បុណ្យខ្លែងបន្ទាយស្រី ជាបុណ្យទាក់ទាញភ្ញៀវទេសចរក្រោយវិបត្តិកូវីដ-១៩ ទទួលបានជោគជ័យ

បានផុស

នៅ

​បុណ្យ​ខ្លែង​បន្ទាយស្រី គឺជា​ព្រឹត្តិការណ៍​មួយ​ក្នុង​ព្រឹត្តិការណ៍​ដំបូងៗ ដែល​រដ្ឋបាល​ស្រុក​បន្ទាយស្រី​បាន​បង្កើតឡើង ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​ប្រទេស​ពេញលេញ និង​ចាប់ផ្តើម​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​រងគ្រោះ​លើ​វិស័យនេះ ត្រូវ​បានដាក់​សម្ពាធ​ដោយ​វិបត្តិ​កូ​វីដ​-១៩​។ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​នៅ​ចុង​សប្តាហ៍​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី ​១៩ ខែធ្នូ ឆ្នាំ​ ២០២១ ក្នុងពេល​បើក​ដំណើរការ​ព្រឹត្តិការណ៍​បុណ្យ​ខ្លែង​បន្ទាយស្រី​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃឹម ហ្វី​ណង់ អភិបាល​នៃ​គណៈ​អភិបាលស្រុក​បន្ទាយស្រី បាន​បញ្ជាក់ថា នេះ​ជាការ​បង្ហាញ​ឲ្យ​ឃើញថា គឺជា​ការខិតខំ​ជំរុញ​ឲ្យ​មាន​បន្ថែមទៀត​នូវ​សក្ដានុពល​ទេសចរណ៍​ក្រៅពី​ប្រាង្គ​ប្រាសាទ ។ បុណ្យ​ខ្លែង​បន្ទាយស្រី បាន​បណ្តាល​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ក្នុងស្រុក និង​មាន​ភ្ញៀវ​បរទេស​មួយចំនួន​ផងដែរ ដូច​អ្វីដែល​រដ្ឋបាល​ស្រុក​បាន​គ្រោងទុក។ ភូមិ​បូរាណ សសី ល្បី​ខាង​ផលិត​កុលាលភាជន៍​នា​សម័យអង្គរ ស្ថិតនៅ​តំបន់​ជើងភ្នំ​គូលែន នៃ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី មាន​កិត្តិយស​បានទទួល​ការចូលរួម​របស់​ភ្ញៀវទេសចរ​ប្រមាណ​ជាង ២ ​ពាន់​នាក់ ក្នុងនោះដែរ​ក៏មាន​ភ្ញៀវ​បរទេស​មួយចំនួន​បាន​ចូលរួម​ផងដែរ។

លោក​បាន​បន្តទៀតថា ការរក្សា​ប្រពៃណី​បង្ហោះ​ខ្លែង​រដូវ​លំហើយ​ច្រូតកាត់ តាមរយៈ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ជាប្រចាំ​ឆ្នាំ​នោះ គឺជា​គោលដៅ​របស់​រដ្ឋបាល​ស្រុក​។ ការជ្រើសរើស​យក​ភូមិ សសី នៃ​ឃុំ​ត្រែង រៀបចំ​បង្កើត​ព្រឹត្តិការណ៍​នេះ គឺ​ដោយសារតែ​ភូមិ​បូរាណ​មួយ​នេះ មាន​ភាព​អំណោយផល​ទាំង​ពេលវេលា អំណោយផល​ទាំង​ទីតាំង នឹង​នៅជាប់​ជាមួយ​សម្រស់​ធម្មជាតិ​នៃ​ជើងភ្នំ​គូលែន​ផងដែរ ដែល​ទាំងនេះ វា​មិន​ទាមទារ​ឲ្យ​មាន​ភាពស្មុគស្មាញ​ក្នុងការ​រៀបចំ និងមិនមាន​ហានិភ័យ​ខ្ពស់​ទៅដល់​ការព្រួយបារម្ភ​អំពី​កូ​វីដ​-១៩​។ ម្យ៉ាងទៀត​ការ​បង្ហោះ​ខ្លែង​ គឺជា​ល្បែង​កម្សាន្ត​របស់​ដូនតា​តាំងពី​បូរាណ​កាល​មក និងត្រូវបាន​រក្សាទុក​នៅក្នុង​សង្គម​ខ្មែរ​យើង​ជា​ប្រពៃណី​ប្រចាំ​រដូវ​កាល ចាប់ពី​ខែវិច្ឆិកា ដល់​ខែ​មិនា ខ្យល់​បក់​ស្ងួត​មកពី​ទិស​ឥ​សាន្ត ហើយ​ក៏មាន​ពាក់ព័ន្ធ​ទៅ នឹង​ជំនឿ​ផងដែរ។

ការ​បង្ហោះ​ខែ្ល​ង​បង្ហាញថា ជា​រដូវ​អស់​ទឹកភ្លៀង និង​សុំ​កុំ​ឲ្យ​មេឃ​បង្អោរ​ទឹកភ្លៀង ព្រោះ​អ្នកស្រុក​ត្រូវការ​ពេលវេលា​ប្រមូល​ភោគផល​កសិកម្ម ។ ដែលជា​ប្រពៃណី និង​ជា​ជំនឿ យ៉ាង​ដូច្នេះហើយ ដែល​រដ្ឋបាល​ស្រុក​គិតថា បុណ្យ​ខ្លែង គឺជា​ព្រឹត្តិការណ៍​ដែល​ភ្ញៀវ​ទស​ចរ ចាប់អារម្មណ៍ ។ លោក​អភិបាលស្រុក​បានបញ្ជាក់​ថា ក្នុង​រយៈពេល​កន្លង មក​រដ្ឋបាល​ស្រុក​បានរៀបចំ​ការកម្សាន្ត​ទៅតាម​រដូវ​កាល នៃ​ប្រពៃណី​នៅតាម​មូលដ្ឋាន ក្នុងការ​ទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ក្នុងការ​ស្តារឡើងវិញ​លើ​វិស័យ​ទេសចរណ៍ នៅក្នុង​បរិបថ​កូវីដ​១៩ និង​ការរស់នៅ​តាម​កន្លង​បែប​ថ្មី នៃ​កូ​វីដ ។​

ព្រឹត្តិការណ៍​បុណ្យ​ខ្លែង​បន្ទាយស្រី​ឆ្នាំ​ដំបូង​នេះ មានការ​បង្ហោះ​ខ្លែងឯក​ចំនួន​ជាង​២០​ខ្លែង ក្រោម​ការចូលរួម​ដោយ​សមាគម​អភិវឌ្ឍ និង​អភិរក្ស​ខ្លែង​ខ្មែរ ។ ក្រៅពី​ការ​បង្ហោះ​ខ្លែងឯក ក៏ត្រូវ​បាន​បង្ក​ឱកាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចេះ​ធ្វើ​ខ្លែង​ខ្លួនឯង អាច​ចូលរួម​បង្ហោះ​កម្សាន្ត​បាន ហើយ​កម្មវិធី​នេះ ក៏បាន​ស្តង់​ដាក់លក់​ខ្លែង​តូចៗ សម្រាប់​កុមារ និង​យុវវ័យ ជាវ​យកទៅ​បង្ហោះ​លេង​ជា​លក្ខណៈ​គ្រួសារផងដែរ ៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម