Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ជំរុញ​ឲ្យ​កងកម្លាំង​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ពង្រឹង សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្រោយពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ប្រទេស​ជា​ប្រក្រតី​ឡើងវិញ

បានផុស

នៅ

ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​កងកម្លាំង​ប៉ូលិស​ដូចជា​កងកម្លាំង​កងរាជអាវុធហត្ថ​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពង្រឹង សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្រោយពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ប្រទេស​ទាំងមូល​ជា​ប្រក្រតី​ឡើងវិញ ពិសេស​កងកម្លាំង​និង​អាជ្ញាធរ​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ឱកាស​ពិធីបុណ្យ christmas និង​បុណ្យចូលឆ្នាំ​សកល​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញ​របស់​លោក​ឃួ​ង ស្រេង​ខាងលើនេះ​បានធ្វើ​ឡើង​នា ល្ងាច​ថ្ងៃទី​២០​ធ្នូ​ឆ្នាំ​២០២១​នេះ​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយនឹង​កងកម្លាំង​ទាំងពីរ​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤​នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា ថ្ងៃនេះ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ប្រកាស​រួចហើយ ក្នុង​ការ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​២០​កុម្ភៈ និង​បាន​បើក​ប្រទេស​ឱ្យ​ដំណើរ​ជា​ប្រក្រតី​ភាព​ឡើងវិញ។ ​ដូច្នេះ​ទេ រាល់​សកម្មភាព​នានា​វា​នឹង​កើត​ឡើងវិញ ទាំង​បទល្មើស​ផ្សេង ទាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទាំង​បញ្ហា សណ្ដាប់ធ្នាប់​សាធារណៈ។ ដូច្នេះ​ទេ លោក​ជំរុញ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ទាំងពីរ​ភេទ​និង​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​ពង្រឹង​ឡើងវិញ ពិសេស​បង្ក្រាប​ឲ្យ​បាន​នូវ​បទល្មើស​ផ្សេងៗ ដូចជា​បទល្មើស លួច ឆក់​ប្លន់ គ្រឿងញៀន​និង​ល្បែងស៊ីសង​ជាដើម​ដើម្បី​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​។

លោក​បន្ត​ថា ពាក់ព័ន្ធ​នឹង​បុណ្យចូលឆ្នាំ​សកល​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ អាជ្ញាធរ​ខណ្ឌ​ក៏ដូចជា​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ត្រូវ​រាយការណ៍​ពី​គោលដៅ​កកស្ទះ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន បើ​យើង​ដោះ​មិន​ចេញ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះ​។​ ពិធីបុណ្យ​ចូលឆ្នាំ​សកល​នេះ បងប្អូន​ប្រជាពលរដ្ឋ​និង​សម្រុក​ចាក​ចេញពី​លំនៅឋាន ដើម្បី​ឆ្លង​ឆ្នាំ ដែល​វា​នឹងធ្វើ​ឲ្យ​តំបន់​ប្រឈម​មួយចំនួន​មានការ​កកស្ទះ​ចរាចរ។ ​ដូច្នេះ​ទេ ក្នុងនាម​យើង​ជា​អាជ្ញាធរ​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​សម្រួល​សារាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគាត់​បាន​សប្បាយរីករាយ​នៅក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំនេះ​។

ក្នុង​ឱកាស​នោះ​ដែរ លោ​កស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល​ឆ្នាំនេះ សមត្ថកិច្ច​របស់​លោក​នឹង​ប្រើប្រាស់​កម្លាំង​ចំនួន​១១៦៥​នាក់ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​និង​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ បាន​សប្បាយ​ក្អាកក្អាយ​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ លោ​កស ថេត ក៏បាន​សម្តែង​នូវ​ការ​កោតសរសើរ​យ៉ាងខ្លាំង​ផង​ដែរ​ចំពោះ លោក​ឃួ​ង ស្រេង​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដែល​តែងតែ​យកចិត្តទុកដាក់ ក្នុង​កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដោយ​លោក​តែង​បាន​ចុះ​ផ្ទាល់​លើ​ការត្រួតពិនិត្យ​កងកម្លាំង​ដែល​ត្រូវ​ប្រចាំ​នៅតាម​គោលដៅ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពខ្លាំង​នៃ​ការដឹកនាំ​របស់​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ១៦ នាទី មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ៤១ នាទី មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម