Connect with us

ព័ត៌មានជាតិ

ព្រោះ​ខ្លាចបុក​​ម៉ូតូ​ខាង​មុខ​ទាញ​ចង្កូតទៅ​ខាង​ស្ដាំដៃ​បុក​របង​ព្រលានយន្ដ​​ហោះ​អន្តរ​ជាតិភ្នំ​ពេញ​ខ្ទេច​មួយ​កំណាត់មុខ

បានផុស

នៅ

ភ្នំពេញ​: បុ​រ​សម្នាក់​បើក​រថយន្ដម៉ាកព្រូសដោយខ្លាចបុកម៉ូតូ​ដែលធ្វើដំណើរនៅខាងមុខ ទាញចង្កូត​រថយន្ដ​ទៅបុក​រនាំង​ដែក​បាំង​របង​ព្រលានយន្តហោះ​អ​ន្ដរ​ជាតិ​ភ្នំពេញ ខូចខាត​​ពីរ​ផ្ទាំង​ឯ​រថយន្ត​ខ្ទាត​មក​អែប​និង​ទ្រូ​វ​ផ្លូវ​ ខ្ទេចមួយ​កំណាត់មុខ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​២០ នាទី​យប់​ថ្ងៃ​ទី​០៧​ ខែធ្នូ​ឆ្នាំ២០២០ ស្ថិត នៅតាម​បណ្ដោយ​មហាវិថី​សហ​ព័ន្ធរុស្ស៊ី ក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ព័ត៍មានពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BI-5520 ដោយ​ធ្វើដំណើរ​ទិសដៅ​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន​លឿន​ ពេល​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ ដោយខ្លាចបុកម៉ូតូ​មួយគ្រឿង​ដែលធ្វើដំណើរ​មុខ​ ក៏គេចមក​ខាងស្ដាំ​ដៃ​ជ្រុល​ទៅបុក​រនាំង​ដែកបាំង​របង​ប្រ​លាន​យន្តហោះ​អន្តរជាតិភ្នំពេញ​បណ្តាល​ឲ្យ​ខូចខាត​​ពីរ​ផ្ទាំង ​ខ្ទាត​រថយន្ដមកក្បែរទ្រូងផ្លូវ ខូចខាត​មួយ​កំណាត់​មុខ​​តែសំណាងល្អ​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលអោយម្ចាស់​រថយន្ត​​រងរបួស​នោះទេ។​ប្រភពដដែលបានបន្តថា ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ម្ចាស់រថយន្ដ​បា​ន​ចុះ​ពីលើ​រថយន្ត​ឡើង​ជិះ​ម៉ូតូ​កង់​បី​គេចខ្លួនបាត់​ ដោយបន្សល់រថយ​ន្ដទុកនៅកន្លែងកើតហេតុ។​

ក្រោយ​មកកម្លាំង​សមត្ថកិច្ច​មូល​ដ្ធា​ន​បាន​ចុះ​​ដល់កន្លែងកើតហេតុ​ ធ្វើការទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ធាន​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕

អត្ថបទដោយ ៖​សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម