Connect with us

ព័ត៌មានជាតិ

កម្ពុជា-ថៃ សង្ឃឹមសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ បានបង្ហាញទំនុកចិត្តថា ប្រទេសទាំង២ នឹងអាចសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមលទ្ធផលផ្លូវការនៃកិច្ចប្រជុំលើកទី១១នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (11th JC) រវាងកម្ពុជា និងថៃ នៅរាជធានីភ្នំពេញ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ដន ប្រាម៉ាត់វិណៃ (Don PRAMUDWINAI)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ។ រដ្ឋមន្រ្តីការបរទេសទាំង២ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅលើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១១ ក្រោមមូលបទ “សន្តិភាព វិបុលភាព និងការស្តារឡើងវិញទាំងអស់គ្នា” រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ ក៏ដូចជាលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ លើកទី៣ កាលពីឆ្នាំ២០១៧ផងដែរ។

ភាគីទាំងពីរ (កម្ពុជា-ថៃ) បានឯកភាពជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជា ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់ និងព្រំដែននៃមិត្តភាព។  ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់ផងដែរអំពីភាពចាំបាច់ក្នុងការជំរុញការបណ្តុះបណ្តាល និងការចែករំលែកព័ត៌មាន ក្នុងវិស័យសន្តិសុខ ការកាប់ឈើខុសច្បាប់ គ្រឿងញៀន ការជួញដូរអាវុធ និងមនុស្សនៅតាមព្រំដែន។

ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត រដ្ឋមន្ត្រីការបរទេសទាំងពីរ មានទំនុកចិត្តថា នឹងអាចសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ខាងមុខ។ ដើម្បីការងារនេះសម្រេចបានតាមផែនការ គឺរដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ស្ថាប័នពាក់ព័ន្ធស្វែងរកមធ្យោបាយនានា ដែលប្រកបដោយនវានុវត្តន៍ ដើម្បីពង្រីកវិសាលភាព និងស្វែងរកឱកាសបន្ថែមទៀតក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានឯកភាពពន្លឿនការបញ្ចប់អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់ ក៏ដូចជាពិភាក្សាអំពីនីតិវិធីវិញ្ញា​បនបត្រភូតគាមអនាម័យសម្រាប់ការនាំចូល និងនាំចេញផលិតផលកសិកម្ម។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការបើកច្រកអន្តរជាតិថ្មីៗ ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនកាន់តែរហ័ស និងប្រសើរជាងមុន៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម