Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ ប្រធានាធិបតីវៀតណាម ចូលក្រាបបង្គំគាល់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរបស់លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ និងជាប្រធានាធិបតីវៀតណាម នៅប្រទេសកម្ពុជា។ បើតាមកម្មវិធីដែលបានគ្រោងទុក គឺនៅព្រឹកថ្ងៃពុធនេះ លោកប្រធានាធិបតី Nguyen Xuan Phuc ទទួលទានអាហារពេលព្រឹក ដែលរៀបចំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់មក លោក Nguyen Xuan Phuc នឹងអញ្ជើញចូលក្រាបបង្គំគាល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជានៅវត្តឧណ្ណាលោម ។ ក្រោយមក លោកនឹងអញ្ជើញចូលក្រាបបង្គំគាល់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ប៊ូ គ្រី ព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ ហើយនៅវេលាម៉ោងជាង២ រសៀល លោកនឹងធ្វើដំណើរចេញពីស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ។

លោក ង្វៀន សួនហ៊្វុក (NGUYEN XUAN PHUC) ប្រធានរដ្ឋវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចរយៈពេល២ ថ្ងៃនៅកម្ពុជា ដោយចាប់ពី២១ ដល់២២ ខែធ្នូ ឆ្នាំ២០២១។  នៅក្នុងដំណើរទស្សនកិច្ចថ្ងៃទី១ បន្ទាប់ពីមកដល់កម្ពុជា លោកបានអញ្ជើញចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង និងអញ្ជើញចូលរួមប្រជុំកំពូលជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទទួលទានអាហាររួមគ្នានៅវិមានសន្តិភាព។ នៅក្នុងកិច្ចប្រជុំ ជាមួយសម្តេចតេជោ ហ៊ុន សែន មានឯកសារចំនួន៧ ត្រូវបានចុះហត្ថលេខា។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន សួនហ៊្វុក មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ១ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម