Connect with us

ព័ត៌មានជាតិ

មកស្គាល់​​​ទីតាំង​ពីរ​កន្លែង​នៅ​ខេត្ត​សៀមរាប ត្រៀម​ទទួល​​អ្នក​ទេសចរ​ឆ្លង​ឆ្នាំ

បានផុស

នៅ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបគ្រោងបង្កើតកម្មវិធីចំនួន២ នៅក្នុងក្រុងសៀមរាប និងនៅសហគមន៍ព្រៃឈើចង្ក្រាន​រយ​នៃស្រុកវារិន សម្រាប់​ព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំនេះ (Countdown)។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២១ បានបើកកិច្ចប្រជុំ​ដោយ​​សហការជាមួយសមាគម​សហគ្រិន​វ័យក្មេងកម្ពុជាសាខាខេត្តសៀមរាបរួមមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ដែល​គោលដៅចំនួន២នៃកិច្ចប្រជុំនេះ គឺការរៀបចំពិធីឆ្លងឆ្នាំសកលនៅក្នុងក្រុងសៀមរាប ដោយជ្រើសរើសយកទីតាំងសួនច្បារព្រះរាជដំណាក់ និងផ្សារភ្ជាប់ជាមួយគោលដៅមួយទៀត គឺនៅសហគមន៍ព្រៃឈើចង្ក្រានរយ នៃស្រុកវារិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋភិបាលកម្ពុជា បានបញ្ចេញផ្ញើសារជាសំឡេងជូនជនរួមជាតិ ស្តីពីប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ កាលពីថ្ងៃទី២០ធ្នូ កន្លងទៅថ្មីៗនេះ។        

អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា លើកឡើងថា សម្បត្តិធម្មជាតិនៃសហគមន៍ព្រៃឈើចង្ក្រានរយ គឺជាសក្តានុពលទេសចរណ៍ដ៏ទាក់ទាញក្រៅពីប្រាសាទ។ ហើយការចូលរួមរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល និងការមកទស្សនាបន្តទៅថ្ងៃអនាគត នៅតំបន់ព្រៃធម្មជាតិនេះ គឺពិតជាក្តីសង្ឃឹម ក្នុងការជួយដល់សេដ្ឋកិច្ចសង្គម និងជីវភាពប្រជាជនក្នុងតំបន់នេះ ក្រោយវិបត្តិកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្តបានបន្ត​ថា បើ​យោងតាមស្ថានភាពបច្ចុប្បន្ននេះ ទំនោរនៃការដើរកម្សាន្តរបស់ប្រជាជនខ្មែរ ឃើញមានការកើនឡើង ក៏ប៉ុន្តែដោយសារកូវីដ-១៩ ស្ថានភាពភាពនៃដំណើរកម្សាន្តក៏មានការផ្លាស់ផងដែរ ដូច្នេះភ្នំចង្ក្រានរយគឺជាតំបន់អេកូទេសចរណ៍ ដែលភ្ញៀវជាតិនិងអន្តរជាតិមានការចាប់អារម្មណ៍។        

លោកក៏បានបង្ហាញឱ្យដឹងនៅក្នុងបទសម្ភាសន៍ដែរថា គម្រោងនៃការរៀបចំពីធីឆ្លងឆ្នាំថ្មី ឆ្នាំសកល ( ២០២១-២០២២ ) នៅសហគមន៍ព្រៃឈើចង្ក្រានរយ គឺស្ថិតក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយនេះ ដែលកម្មវិធីឆ្លងឆ្នាំនេះ ស្ថិតក្រោមកិច្ចសហការគាំទ្រដោយ រដ្ឋបាលខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជា​សាខាខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងមានការចូលរួមឧបត្ថម្ភដោយវិស័យឯកជន។ ក្នុងកម្មវិធីនេះ មានការបែងចែកជាពីរផ្នែក គឺបើកឱ្យមានការចូលរួមដោយសេរីពីសំណាក់ប្រជាសហគមន៍  និងមានការរៀបចំលក់ជាកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិផងដែរ។       

កិច្ចប្រជុំនោះក៏បានបង្ហាញឱ្យដឹងដែរថា តំបន់ភ្នំចង្ក្រានរយ មានគោលដៅសម្រាប់ភ្ញៀវទេសចរណ៍ទស្សនាជាច្រើន ហើយក៏ជាទីតាំងប្រវត្តិសាស្ត្រមួយផងដែរនាសម័យកាលព្រះបាទត្រសក់ផ្អែម។ តំបន់ទសចរណ៍ធម្មជាតិមួយនេះ មានព្រៃទស្សនាសត្វស្លាបកម្រ ដែលភៀសខ្លួនចេញពីតំបន់និងពិភពលោក មកសង្ងំលាក់ខ្លួននៅក្នុងតំបន់ព្រៃភ្នំចង្ក្រានរយតាមរដូចកាល ក្រៅពីនេះតំបន់ចង្ក្រានរយ ក៏ជាទីតាំងដែលមានថ្មដុះចេញជារូបសត្វផ្សេង ចំការម្នាស់ដុះលើថ្មជាដើម ហើយដែលទាំងនេះហើយ គឺជាចំណុចសក្តានុពលទេសចរណ៍ដ៏ទាក់ទាញបំផុត នៅស្រុកវារិន្ទ នៃខេត្តសៀមរាប៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម