Connect with us

ព័ត៌មានជាតិ

វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​កម្ពុជា ​នៅ​តែ​មាន​សុខភាព​ល្អ ទោះបី​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​ភ្នំពេញ​ ៖​ លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា​ទោះបីជា​ប្រទេស​កម្ពុជា​ទទួលរង​នូវ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ក៏​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅតែមាន​សុខភាព​ល្អ​ដដែល​ទេ​។

​ថ្លែង​ក្រោយ​បើក​សិក្ខាសាលា​ស្តីពី​« «​ឱកាស​ចំណេញ​ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ​»​នៅ​ព្រឹក​ថ្ងៃទី​២៤​តុលា​នេះ លោក​បណ្ឌិត អ៊ិន ចាន់នី​ដែលជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​មានប្រសាសន៍ថា​ការដែល​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​មាន​សុខភាព​នេះ​គឺ​ដោយសារតែ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅ​ប្រទេស​កម្ពុជា​ហាក់​មិនសូវ​ធ្ងន់ធ្ងរ​ដូច​បណ្តា​ប្រទេសមួយ​ចំនួន​នោះទេ​ដែល​រហូតមក​ដល់ពេលនេះ​មិនមាន្ន​ក​ស្លាប់​ហើយ​នៅសល់​អ្នកជំងឺ​តិចតួច​ប៉ុណ្ណោះ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ពិសេស​មិនមាន​អ្នក​ឆ្លង​នៅក្នុង​សហគមន៍​ដែរ​ដែល​ធ្វើ​ឲ្យ​វិស័យ​ធនាគារ​និង​ហិរញ្ញត្ថុ​មាន​ហានិភ័យ​តិច​។

​ជាមួយគ្នានេះដែរ លោក បាន​បន្តទៀតថា ​លើស​ពី​នេះ​ទៀត​រាជរដ្ឋាភិបាល​តាម​រយៈ​ធនាគារជាតិ​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ដូចជា​បន្ធូរបន្ថយ​ទុនបម្រុង អនុ​បាទ​ផ្សេងៗ​ទៀត​រួមទាំង​ពន្ធ​កាត់​ទុក​ដើម្បី​ជួយ​សម្រាល​ដល់​វិស័យ​ធនាគារ​ដើម្បី​ឲ្យ​ធនាគារ​ជួយ​គាំទ្រ​ដល់​ការ​លួត​លាស់​របស់​អតិថិជន​។

លោក​បាន​បន្ថែមទៀតថា ​ម្យ៉ាងទៀត​ដោយសារ​ការចាត់ចែងរ​បស់​ធនាគារ​នីមួយៗ​បានល្អ​ស្របទៅតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ឥណទាន​ការ​ខូច​បង់​បាន​ច្រើន​។​អីចឹង​ហើយ​ទើប​សុខភាព​ធនាគារ​និង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ល្អប្រសើរ​។

លោក​បាន​បញ្ជាក់​ទៀត​ថា ​រហូតមកដល់​សព្វថ្ងៃ​នេះ​ អតិថិជន​ប្រមាណ​ជិត​២៨​ម៉ឺន​គ្រួសារ​ដែល​បាន​ខ្ចីប្រាក់​ពី​វិស័យ​ធនាគារ ទទួល​បាន​ការរៀបចំ​ឥណទាន​ឡើងវិញ​ដែល​មាន​ទឹកប្រាក់​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​អាមេរិក​បន្ទាប់ពី​ពួកគាត់​ជួប​បញ្ហា​ជីវភាព ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

លោក​បញ្ជាក់​ថា ​យ៉ាងណាក៏ដោយ​ក៏​ធនាគារ​ក៏បាន​រៀបចំ​ឥណទាន​ឡើងវិញ​តាម​ការ​ស្នើ​របស់​រាជរដ្ឋា​ភិ​បាល​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ផង​ដែរ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម