ព័ត៌មានជាតិ
លោកជាម ច័ន្ទសោភ័ណ ប្រកាសទទួលស្គាល់អតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១៦នាក់បន្ថែមទៀត នៅស្រុកមេមត់
ត្បូងឃ្មុំ ៖ អតីតសកម្មជនគណបក្សប្រឆាំងជាពិសេសយុវជន យុវនារី ចំនួន១១៦នាក់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបន្តស្ម័គ្រចិត្តដោយសុទ្ធចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលដែលបក្សប្រឆាំងមួយនេះត្រូវបានរំលាយដោយតុលាការកំពូល និងនៅក្រោយពេលដែលពួកគាត់បានយល់ច្បាស់ពីគោលនយោបាយ និងសកម្មភាពនៃអំពើល្អរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
ពិធីបញ្ចូលសមាជិកថ្មីបន្ថែមទៀតនេះបានប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។
អ្នកទាំង១១៦នាក់ ដែលប្រកាសចូលថ្មីនាពេលនេះ មកពីឃុំចំនួន០៥រួមមាន ឃុំចាន់មូល ឃុំកំពាន់ ឃុំជាំ ឃុំមេមង និងឃុំមេមត់។
នៅក្នុងឱកាសនោះលោក ជាម ច័ន្ទសោភ័ណ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមេមត់ បានមានប្រសាសន៍ដោយសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនជាសមាជិកដែលទើបបញ្ចូលថ្មីក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ។
លោកបានបញ្ជាក់ថា ការមកចូលរួមរស់ដោយសុទ្ធចិត្តជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជន ដែលបានតស៊ូពុះពារក្នុងបុព្វហេតុជាតិ និងបាននាំមកនូវសុខ សន្តិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខស្រួលដូចសព្វថ្ងៃ។ ហើយការមកចូលរួមរបស់បងប្អូនទាំងអស់គ្នា គឺនឹងធ្វើឲ្យគណបក្សប្រជាជនកាន់តែមានកម្លាំងគាំទ្រច្រើនឡើងថែមទៀត ដើម្បីការអភិវឌ្ឍមូលដ្ឋានភូមិឃុំ កាន់តែរីកចម្រើន។
លោក បានបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺមានតែការបង្រួបបង្រួមជាតិ ការពារនូវឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ដែលខុសពីអតីតបក្សប្រឆាំងដែលប្រកាន់យកនូវទស្សនៈបំបែកបំបាក់ជាតិ ដែលនាំឲ្យសង្គមកម្ពុជាវឹកវរចលាចល តាមរយៈការញុះញង់ លាបពណ៌ និងការរើសអើងជាតិសាសន៍ជាដើម។
នៅក្នុងឱកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ ក៏បានជម្រាបជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាផងដែរថា ស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរ គឺប្រជាពលរដ្ឋបាននឹងកំពុងសាទរនឹងសុខសន្តិភាពដែលកំពុងមាននាពេលសព្វថ្ងៃ និងប្រក្រតីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ គឺក្នុងន័យថា កម្ពុជាសព្វថ្ងៃមិនដូចទៅនឹងអ្វីដែលពួកក្រុមប្រឆាំងកំពុងបំពុលព័ត៌មាន និងការផ្សព្វផ្សាយបំផ្លើសខុសពីការពិតនោះទេ។
ជាមួយគ្នានេះ លោកជាម ច័ន្ទសោភ័ណ ក៏បានផ្តាំផ្ញើឲ្យសមាជិកសមាជិកាទាំងចាស់ ទាំងថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា គ្រប់ៗអាណត្តិ៕
ដោយ ៖ សាន វិឡែម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៧ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore