Connect with us

ព័ត៌មានជាតិ

លោក ង្វៀន សួន​ហ៊្វុក យាង​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម

បានផុស

នៅ

លោក ង្វៀន សួន​ហ៊្វុក (Nguyen Xuan Phuc) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​២ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ ហើយ​ក្នុង​ឱកាសចូល​ក្រាប​បង្គំ​គាល់ លោក​បាន​យាង​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដើម្បី​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​ទស​វៀតណាម តាម​ពេលវេលា​សមរម្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​កា​រ​រួម ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា នា​រសៀល​ថ្ងៃនេះ​។

សេចក្តី​ថ្លែង​ការ​ណ៍​រួម​បាន​បញ្ជាក់​ថា នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​២​នេះ លោក​ប្រធាន​រដ្ឋ ង្វៀន សួន​ហ៊្វុក បាន​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះរាជ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ ដែល​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា បានផ្តល់​ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​វៀតណាម​។

ជាមួយគ្នា​នោះ លោក​ប្រធាន​រដ្ឋ ង្វៀន សួន​ហ៊្វុក បាន​ទូល​យាង​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ និង​អញ្ជើញ​ថ្នាក់ដឹកនាំ​កម្ពុជា ដើម្បី​បំពេញ​ព្រះរាជទស្សនកិច្ច និង​ទស្សនកិច្ច​នៅ​ប្រ​ទស​វៀតណាម ហើយ​ការយាង​នេះ ត្រូវបាន​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី និង​ថ្នាក់ដឹកនាំ​កម្ពុជា បាន​សព្វព្រះរាជហឫទ័យ​ទទួល និង​ឆ្លើយតប ដោយ​សេចក្តីសោមនស្ស​រីករាយ​។ តែ​ពេលវេលា​ជាក់លាក់ នឹងត្រូវ​រៀបចំ​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ តាម មធ្យោបាយ​ការទូត​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​។

គួរ​រំលឹកថា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ធ្លាប់​បាន​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ចុងក្រោយ​រយៈពេល​៣​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម