Connect with us

ព័ត៌មានជាតិ

ផ្លូវ​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់​ថ្មី​កកស្ទះ​ចរាចរណ៍​ ព្រោះតែ​មានការ​លក់ដូរ​ច្រើន

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ផ្លូវ​ចាក់​ក្រាល​បេតុង​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់ ថ្មី ដែល​អាជ្ញាធរ​ស្ថាបនា​ឡើង​សម្រាប់​ទុក​ឲ្យ​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ​និង​អ្នក​ថ្មើរ​ជើ​ង ខ​ណៈ​ដែល​កំណើន​យានយន្ត​កាន់តែច្រើន​ប៉ុន្តែ​បែរ​ជាមាន​អ្នក​ជួល​ទីតាំង​ជាប់​ផ្លូវ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ពី​បងប្រុស សុខ ថា​ន់ ជា​អ្នករស់នៅ​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា​ធាតុពិត​ផ្លូវ​វៀង​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់ ថ្មី​នេះ​គឺ​អាជ្ញាធរ​បាន​ស្ថាបនា​សម្រាប់​ឲ្យ​អ្នកបើកបរ​ម៉ូតូ​និង​អ្នក​ថ្មើរ​ជើង​ធ្វើដំណើរ​វៀង​ផ្លូវជាតិ​លេខ​១​ឆ្ពោះទៅ​ផ្សារ​ច្បារអំពៅ​។ ​ហើយ​ថ្មីៗ​នេះ​ស្រាប់​តែ​មាន​ប្រជាពលរដ្ឋ​វៀតណាម​មក​ដាក់​អីវ៉ាន់​លក់ដូរ​យ៉ាង​ប្រសេចប្រសាច​ហើយ​អ្វី​ដែល​គួរ​ឲ្យ​ងឿងឆ្ងល់​នោះ​នៅក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់​បែរ​ជា​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដាក់​លក់​ចានឆ្នាំង​និង​ដាក់​កន្លែង​ជួសជុល​ម៉ូតូ​យ៉ាង​រំភើយ​ដោយ​មិន​ខ្វល់​ពី​បញ្ហា​ប៉ះពាល់​សណ្តាប់​ធ្នាប់​ឡើយ​។

ដោយឡែក​ អាជ្ញាធរ​វិញ​បាន​ត្រឹម​បញ្ចេញ​កម្លាំង​បោសសំអាត​សំរាម​ក្រោម​ស្ពាន​ ប៉ុន្តែ​ក្នុងនោះ​ដី​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់​ថ្មី​នេះ​ គឺ​ស្ថិត​ក្នុង​ការគ្រប់គ្រង​ដោយ​នគរបាល​ចរាចរណ៍​ជើង​ទឹក​។​

​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកធ្វើដំណើរ​ឆ្លងកាត់​ក្រោម​ស្ពាន​នេះ​សុំ​ឲ្យ​នគរបាល​ចរាចរណ៍​ជើង​គួរ​បញ្ឈប់​ការជួល​ទីតាំង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​វៀតណាម​លក់ដូរ​បង្ក​ការ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃនេះ​ផង​។ ព្រោះ​អាជ្ញាធរ​ខិតខំ​ស្ថាបនា​ផ្លូវ​ទុក​គ្រាន់​ធ្វើដំណើរ​ពុំមែន​សម្រាប់​ទុក​ជួល​នោះទេ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម