Connect with us

ព័ត៌មានជាតិ

សហគ្រិន​ខ្មែរ​បានរៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់​សហគ្រិន​ខ្មែរ​ឆ្នាំ​២០២១ ទាំង ៣ ប្រភេទ ពន្លក​សហ​គ្រិន ពានរង្វាន់​សហគ្រិន​ខ្មែរ​ក្នុង​ធុរកិច្ច​ថ្មី និង​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម វ​ង្សី វិស្សុត​

បានផុស

នៅ

​នា​ល្ងាច​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ សហគ្រិន​ខ្មែរ ជា​ស្ថាប័ន​បង្កើតឡើង​ដោយ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​កម្មវិធី “​ប្រគល់​ពានរង្វាន់​សហគ្រិន​ខ្មែរ​ឆ្នាំ​២០២១” នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ជា​ប្រធាន​ក្រុម ប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​អភិវឌ្ឍ​សហគ្រិនភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម វ​ង្សី វិស្សុត បាន​មានប្រសាសន៍ថា​៖ “​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុងការ​កសាង និង លើកស្ទួយ​សហគ្រិនភាព​នៅក្នុង​ការដឹកនាំ​វិស័យ​ឯកជន ដែលជា​ដៃគូរ​ក្នុង​កិច្ច​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល និង​ជា​កម្លាំងចលករ​ក្នុងការ​អូសទាញ​កំនើនសេដ្ឋកិច្ច ជាតិ​។​

​ឯកឧត្តម វ​ង្សី វិស្សុត បាន​មានប្រសាសន៍​បន្តទៀតថា​៖ “​កម្មវិធី​ប្រគល់​ពានរង្វាន់​សហគ្រិន​ខ្មែរ​ឆ្នាំ​២០២១ ជា​សកម្មភាព​មួយ​ក្នុងចំណោម​កម្មវិធី​ស្នូល​របស់​សហគ្រិន​ខ្មែរ ក្នុងការ​លើកស្ទួយ​វិស័យ​សហគ្រិនភាព នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ តាមរយៈ​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល​ដល់​សហគ្រិន ឲ្យ​បាន​សិក្សា រៀនសូត្រ សាកល្បង​សមត្ថភាព និង​កសាង​បណ្ដាញ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព ឱ្យ​កាន់តែ មាន​ភាព​ប្រទាក់ក្រឡា និង​រឹងមាំ ដេ​ី​ម្បី​កសាង​មេទ័ព​ឬ​អ្នកដឹកនាំ​ពូកែៗ​ក្នុង​វិស័យ​ឯកជន​ដេ​ី​ម្បី​ប្រយុទ្ធ ប្រកួតប្រជែង​ក្នុង​សមរភូមិ​សេដ្ឋកិច្ច​ក្នុង​គោលដៅ​នៃ​ការកសាង​ភាពរឹងមាំ ភាព​ធន់ និង​ទ្រទ្រង់​ចីរភាព កំ​ណេ​ី​ន​នៃ​សេដ្ឋកិច្ចជាតិ​ក្នុង​រយៈពេល​វែង​។​”

​កម្មវិធី “​ប្រគល់​ពានរង្វាន់​សហគ្រិន​ខ្មែរ​ឆ្នាំ​២០២១” ត្រូវបាន​រៀបចំ​អស់​រយៈពេល​ពេញ​១​ឆ្នាំ ដែល​តម្រូវ​ឲ្យ មានការ​លើកទឹកចិត្ត​ទៅតាម​តម្រូវការ​រៀងៗ​ខ្លួន ជា​លទ្ធផល​មាន​ជ័យលាភី​សរុប​ចំនួន ១៤ ពាន​៖ “​ពានរង្វាន់​ពន្លក​សហ​គ្រិន​ខ្មែរ​” (Highschool Awards) មាន​៣​ពានរង្វាន់ បាន​សហការ​ជាមួយ​ដៃគូ DancingRains ផ្តោតលើ​សិស្សានុសិស្ស​វិទ្យាល័យ ដើម្បី​ទទួល​បានការ ជម្រុញ​ឲ្យ​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី ក្នុង​វិស័យ​សហគ្រិនភាព​។ “​ពានរង្វាន់​សហគ្រិន​ក្នុង​ធុរកិច្ច​បង្កើត​ថ្មី​” (Startup Awards) មាន​៦​ពានរង្វាន់ ដែល​បាន សហការ​ជាមួយ​ដៃគូ Mango Tango Asia ផ្តល់​ជា​វេទិកា​ក្នុងការ​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម ដើម្បី​បំប្លែង​គំនិត​ទាំងនោះ​ជា​អាជីវកម្ម​ដែលមាន​តំរូវការ ក្នុង​ទីផ្សារ​។ “​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​” (SME Awards) មាន​៥​ពានរង្វាន់ ដែលមាន កិច្ចសហការ​ពី​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) ក្នុង​គោលបំណង​បង្កើត​បរិយាកាស​សមរ​ម្យ ក្នុងការ​ផ្សព្វផ្សាយ​បន្ថែម​ពី​អាជីវកម្ម​ជា​សាធារណៈ បង្កើត បណ្ដាញ​ទំនាក់ទំនង​ជាមួយ​ដៃគូ​វិនិយោគ ជួយ​សម្រួល​និតិ​វិធី​ប្រតិបត្តិការ និង ការអនុលោម​តាមច្បាប់​ដែល​គាំទ្រ​ដល់​ការលូតលាស់​របស់ សហគ្រាស​ធន​តូច​និង​មធ្យម​។​

​ឯកឧត្តម បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ បាន​មានប្រសាសន៍ថា​៖ “ សហគ្រិន​ខ្មែរ មាន​ចក្ខុវិស័យ​ក្លាយជា​ថ្នាល​ជាតិ ក្នុងការ​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព គ្រប់​តំបន់​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ទូលំទូលាយ និង​គ្របដណ្តប់​សហគ្រិន​គ្រប់​ប្រភេទ សំដៅ​បង្កើន សហគ្រិន​ជំនាន់​ថ្មី ដែល​នឹង​ជំនួស ឬ​បន្ថែម ជា​ធនធានមនុស្ស ដើម្បី​បង្កើត​អាជីវកម្ម​បែប​ថ្មី ឲ្យ​កាន់តែច្រើន​។​”

​កម្មវិធី​ទាំងមូល​បានបញ្ចប់​ដែលមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស ទាំង​ស្ថាប័នរដ្ឋ និង វិស័យ​ឯកជន​។ គួរបញ្ជាក់​ផងដែរ​ថា សហគ្រិន​ខ្មែរ ជា​ស្ថាប័ន​ទី​១ ដែល​បានរៀបចំ​កម្មវិធី​លើកកម្ពស់​វិស័យ​សហគ្រិនភាព ទាំង​៣​ប្រភេទ ក្នុងកំឡុងពេល វិបត្តិ​កូ​វិដ​១៩ ក្នុង​ឆ្នាំ​តែ​១ ហើយ​សម្រេច និង​បញ្ចប់​បាន​ក្នុងពេល​តែ​១​។ បន្ថែម​ពីនេះ សហគ្រិន​ខ្មែរ រំពឹងថា​នឹង​បន្ត​រៀបចំ​កម្មវិធី ប្រកួត​និង​ប្រគល់​ពានរង្វាន់ បែបនេះ​ឲ្យ​ក្លាយ ជា​ព្រឹត្តិការ​ណ៏​ប្រចាំឆ្នាំ ក្នុងការ​លើកទឹកចិត្ត​ដល់​សហគ្រិន​ក្នុងស្រុក​ឲ្យ​ចូលរួម ប្រកួតប្រជែង​បង្កើន សមត្ថភាព និង​អភិវឌ្ឍ​អាជីវកម្ម​ប្រកបដោយ​ចីរភាព​។ ដោយឡែក​សហគ្រិន​ដែល​មិនបាន​ដាក់ពាក្យ ប្រកួតប្រជែង​ក្នុង​កម្មវិធី​របស់ សហគ្រិន​ខ្មែរ ហើយ​យល់ថា​ខ្លួន​មាន​សមត្ថភាព​ពេញលេញ សូម​ដាក់ ពាក្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​របស់ សហគ្រិន​ខ្មែរ នាឱកាស​ក្រោយៗ​ទៀត​។​

​សមាជិក​បរ​ធន​បាល និង ក្រុមប្រឹក្សា​យោបល់ របស់​សហគ្រិន​ខ្មែរ
ក្រុម​បេក្ខជន​ជ័យលាភី​ដែល​ទទួលបាន​ពានរង្វាន់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ១ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម