Connect with us

ព័ត៌មានជាតិ

“កុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើ​ជួញដូរមនុស្ស” ជាប្រធានបទរសើប

បានផុស

នៅ

អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់៣គឺ ការអប់រំសង្គម, ការអនុវត្តច្បាប់, និងការឆក់ឱកាសពីជនល្មើស។  រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទតែប៉ុណ្ណោះទេ តែក្នុងឆ្នាំកន្លងទៅក៏មានលេចចេញនូវបាតុភាពមួយចំនួន ដែលមានទំនោរទៅរកអំពើជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ដែលហៅថា បទអន្តរការីនៃអំពើពពោះជំនួស។ ហើយនេះជាកង្វល់ ដែលគណៈកម្មាធិកាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សចាំបាច់ ត្រូវដាក់វិធានការសើបអង្កេត ស្រាវជ្រាវ ដើម្បីជៀសវាងការរីកដុះដាលនៃបទល្មើស ដែលនាំឲ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់ជីវិតមនុស្ស ។ នេះជាការលើកឡើងរបស់លោកស្រី ជំទាវ ឯក សុវណ្ណភារៈ  អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានអចិន្រ្តៃយ៍គ.ខ.ប.ជ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងទិវាជាតិលើកទី១៥  ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២១ លើកទី១៥ ក្រោមប្រធានបទ “កុំយកកូវីដ-១៩ ធ្វើជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស” នៅថ្ងៃទី ២២ ខែធ្នូ នៅវិទ្យាល័យ ហ៊ុន សែន ប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង លោកស្រី ឯក សុវណ្ណភារៈ  បានឲ្យដឹងថា ការប្រារព្ធទិវាជាតិលើកទី១៥ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ “កុំយកកូវីដ ១៩ ធ្វើជាឳកាសជួញដូរមនុស្ស” គឺក្នុងគោលបំណងបញ្ជាក់ជូនជនរួមជាតិ និងសហគមន៍អន្តរជាតិឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយអំពើឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបង្កឱ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឱ្យភ័យខ្លាចនិងស្អប់ខ្ពើម ។ លោកស្រី អះអាងថា យុទ្ធនាការនេះ នឹងបន្តធ្វើយ៉ាងគគ្រឹកគគ្រេងតាមបណ្តាក្រុង-ស្រុក និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត។

លោកស្រី អភិបាលរងខេត្ត សង្កត់ធ្ងន់ថា ការធ្វើទេសន្តរប្រវេសន៍ គឺជាជម្រើសរបស់ប្រជាពលរដ្ឋ ដែលមិនអាចហាមឃាត់បាន ហើយក៏មិនមែនសុទ្ធតែជាហានីភ័យដែលគួរជៀសវាងទាំងស្រុងដែរ។ លោកស្រីថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្តល់ឱកាសជូនប្រជាពលរដ្ឋក្នុងការរកការងារ បង្កើនប្រាក់ចំណូល ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេសហើយពលករមួយចំនួនធំបានទទួលកម្រៃល្អ និងអាចលើកកម្ពស់ជីវភាពតាមការរំពឹងទុក និងទទួលបាននូវជំនាញបច្ចេកទេសកាន់តែប្រសើរ។

ប៉ុន្តែអ្វីដែលជាការបារម្ភនោះ គឺការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន មិនមានការធានាផ្នែកផ្លូវច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានីភ័យដោយអំពើកេងប្រវ័ញ្ច និងជួញដូរមនុស្សជាដើម៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ១ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម