Connect with us

ព័ត៌មានជាតិ

​សម្ដេច​តេ​ជោ ហ៊ុន សែន ផ្តល់​អនុសាសន៍​ ៥​ចំណុច ​ដល់​ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា

បានផុស

នៅ

សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​កម្ពុជា​ បានផ្តល់​អនុសាសន៍ ​៥​ ចំណុច​ ដល់​ថ្នាក់ដឹកអគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាក​រកម្ពុជា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ ទាំង​លើ​ការងារប្រមូល​ចំណូល ​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ទាំង​លើ​ការអនុវត្ត​គោលនយោបាយ ​និង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ស្ដារ ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការរស់នៅ​ជាមួយនឹង​កូ​វីដ​-១៩តាម​គន្លង​ប្រក្រតីភាព​ថ្មី។ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ បានផ្តល​អនុសាសន៍​បែបនេះនៅក្នុង​ពិធី​សម្ពោធ​អគារ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋា​ករ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៣ ​ខែ ធ្នូ ​ឆ្នាំ ២០២១ ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ទាំង៥ចំណុចនេះ រួមមាន ទី១.​ ត្រូវ​បន្ត​លើកកម្ពស់​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ ជាពិសេស ​វិស័យ​ឯកជន​​នូវ​រាល់​បទ​ប្បញ្ញត្តិ​ច្បាប់​ និង​លិខិតបទដ្ឋាន​ទាំងឡាយ​ ដើម្បីបង្កើន​ការយល់ដឹង ​និង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធក្នុងការ​អនុវត្ត​កាតព្វកិច្ច​សារពើពន្ធ​ និង​ការអនុវត្ត​ច្បាប់ ​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​ ការងារ​នេះ​ គឺជា​ចំណែក​ដ៏​សំខាន់នៃ​ការពង្រឹង​នីតិរដ្ឋ​ និង​ការកសាង​វប្បធម៌​សារពើពន្ធ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​នៅក្នុង​សង្គម​កម្ពុជា ។​

ទី២. ត្រូវ​បន្ត​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀតនូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​២០១៩-២០២៣​ និង​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ​ពិសេស ​តាមរយៈការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ​ ការបង្កើន​ឆន្ទៈ​ក្នុងការ​អនុវត្ត​ការងារ​កែទម្រង់ ការពង្រឹង​ភាពជា​ម្ចាស់ និងការយកចិត្តទុកដាក់​ពង្រឹងសមត្ថភាព​ធន​ធាន​មនុស្ស ព្រមទាំង ​ការពង្រឹង​ការប្រើប្រាស់​ប្រព័ន្ធ​ប​ច្ចេក​វិទ្យា​ព៌​ត័​មាន​ និង​គមនាគមន៍​ជាដើម។ ទី៣. ​ត្រូវ​បន្ត​ពង្រឹង​ និងកែលម្អ​ជាប្រចាំ​នូវ​ការអនុវត្ត​យន្តការ​គាំទ្រ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នានា ដូចជា ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​គយ​ ប្រព័ន្ធគ្រប់គ្រង​ហានិភ័យ​ សវនកម្ម​ក្រោយពេល​បញ្ចេញ​ទំនិ​ញ​ពី​គយ ​និង​ប្រព័ន្ធ​បញ្ហាតែមួយ​​ជាដើម ​សំដៅ​កែលម្អ​បរិយាកាស​វិនិយោគ ​និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។​

ចំណុចទី៤. ​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នូវ​បណ្តា​វិធានការ​នានា​ដែល​រាជរដ្ឋាភិបាល​ បានដាក់​ចេញ​សំដៅ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​កូ​វីដ-១៩ ដោះស្រាយ​រាល់​ផលប៉ះពាល់​នានា​ដែល​បង្កឡើង​ដោយ​ជំងឺ​នេះ​ ពិសេស​ គឺ​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​បណ្តា​វិធានការដែល​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ស្តីពី​ការ​រស់នៅតាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង ​វិធានការ​ជាក់ស្ដែង​ទាំងឡាយដែល​មានចែង​នៅក្នុង​ឯកសារ “​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ​ និងជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅក្នុង​ការរស់នៅ​ជាមួយ​កូ​វីដ​-១៩​ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣»​ដែល​រាជរដ្ឋាភិបាល​ទើបបាន​អនុម័ត​ដាក់ឱ្យ​អនុ វត្ត​ថ្មីៗ​នេះ ។​

ចំណែក ចំណុចទី៥. ​ត្រូវ​ពង្រឹង​បន្ថែមទៀត​នូវ​ប្រសិទ្ធភាព​នៃ​ការបង្ការ ​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​។ ​ការងារ​នេះ ​មាន​សារៈសំខាន់​ណាស់​ ទាំង​នៅក្នុង​ការរួមចំណែក​ប​ង្កើ​ន​ចំណូល​ជូន​រដ្ឋ​ ទាំងក្នុងការ​ធានា​នូវ​ការប្រកួតប្រជែង​ដោយ​ស្មើភាព​សម្រាប់​ធុរកិច្ច​ ​និង​ទាំង​ក្នុងការ​លើកស្ទួយ​អនុលោមភាព​ និង​វប្បធម៌​សារពើពន្ធ​នៅ​កម្ពុជា ។ ជាការ​ពិត​ ​ការលុបបំបាត់​ទាំងស្រុង​នូវ​អំពើ​រត់គេច​វេះ​ពន្ធ គឺជា​ការងារ​លំបាកដែល​អាច​ត្រូវការ​ពេល​យូរ ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ ការលើកកម្ពស់​ក្រមសីលធម៌ ​វិជ្ជាជីវៈ និង​កិច្ចសហការ​ពី​គ្រប់ភាគីពាក់ព័ន្ធ រួមទាំង​វិស័យ​ឯកជន​ផងដែរ ៕​

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៣ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា១ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

អាជីព១ ម៉ោង មុន

យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន

Sokha Hotels

ព័ត៌មានពេញនិយម