Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ១៧០ គ្រួសារ រងគ្រោះជំនន់ទឹកភ្លៀង ទទួលអំណោយរាជរដ្ឋាភិបាល

បានផុស

នៅ

ខេត្តរតនគិរី៖ លោក មួង ប៉ាង អភិបាលរងខេត្ត តំណាង លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក នៅស្រុកតាវែង ចំនួន ១៧០ គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មួង ប៉ាង បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត និងអាជ្ញាធរខេត្ត-ស្រុក ក្នុងអំឡុងពេលដែលបងប្អូនកំពុងតែជួបការលំបាកនៅពេលនេះ ថ្នាក់ដឹកនាំខិតខំ ចុះសាកសួរសុខទុក្ខ បងប្អូនគ្រប់ទីកន្លែង ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ នៅតែត្រៀមចាំអន្តរាគមន៍ ជួយប្រជាពលរដ្ឋ គ្រប់ពេលវេលាជានិច្ច។

លោកអភិបាលរងខេត្ត បានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្ថិភាព និងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ 

លោកបានសំណូមពរ ដល់មាតាបិតា អាណាព្យាបាល សិស្សានុសិស្សទាំងអស់ ចូលរួមការពារ ទប់ស្កាត់ការចែកចាយ និងជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន យើងត្រូវចាត់ទុកថា បញ្ហា គ្រឿងញៀន គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាទប់ស្កាត់មិនឱ្យមាននៅក្នុងភូមិ ក្នុងសហគមន៍។

គួរបញ្ជាក់ថា អំណោយដែលនាំមកជូនប្រជាពលរដ្ឋចំនួន ១៧០ គ្រួសារ នៅស្រុកតាវែង នាឱកាសនេះ ក្នុង១គ្រួសារ ទទួលបានអង្ករ ២៥ គីឡូ មី ១ កេស ត្រីខ ១ យួរ ឃីត ១ កញ្ចប់ និងអាវរងារជូនមនុស្សចាស់៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ៣៣ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៥១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម