Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យពីរនាក់ក្រោយឆែករកឃើញថ្នាំញៀនជាច្រើនកញ្ចប់​

បានផុស

នៅ

​កម្លាំង​នគរបាល​ប៉ុស្ដី៍ចោមចៅ​ទី​៣ នៃអធិការដ្ធាននគរបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការឃាត់ខ្លួន ជនសង្ស័យ​ពីរនាក់ ក្រោយ​ឆែក​រកឃើញ​ថ្នាំញៀនជាច្រើនកញ្ចប់ដែលជនសង្ស័យលាក់ទុកក្នុងខ្លួន សំរាប់​ប្រើប្រាស់និងចែកចាយបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះ​ បានធ្វើឡើ​ង​កាលពី​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រឈាន ចូល​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​វិ​ទ្យ​ល័យ​ជម្ពូ​វ័ន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

លោក​ ថេ​ង កុសល នាយប៉ុស្តិ៍នគរបាលចោមចៅទី៣បានប្រាប់ឲ្យដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ ហេង ធា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​អូ​ជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ទី​២​ ឈ្មោះ ឆេង​ ប៉ុ​ន្នី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រ​ក​ដ មាន​ស្រុក​កំ​ណើ​ត​នៅ​ខេត្ត​កោះកុង​។

លោក​ ថេ​ង កុសល នាយប៉ុស្តិ៍នគរបាលចោមចៅទី៣បាន​បញ្ជាក់ឲ្យ​ដឹង​ថា មុនពេល​ឈានដល់ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរនេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣​បាន​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ដើម្បីការពារសុវត្តិភាពជូនប្រជាពរដ្ធ។ ពេលដែលកម្លាំងកំពុងជិះល្បាតក៏ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ម៉ាក​ អ៊ិ​ច​សៃ​​ទ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HA 1264ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ​ដោយមាន​ការសង្ស័យ​ក៏​ហៅ​ឈប់​និង​ធ្វើការត្រួតពិនិត្យ​លើ​ដងខ្លួន​ក៏​រក​ឃើ​ញ​ថ្នាំញៀន​មួយ​ប្រអប់​នៅ​ក្នុងហោ​ប៉ាវ​ខោ​ឈ្មោះ​ ហេង ធា ចំនួន២៧កញ្ចប់តូចទើប​ឃាត់ខ្លួន​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារ​ភាពថា​ ថ្នាំញៀន​ទាំងនេះ​ពិតជា​របស់​ខ្លួន​ពិត​ប្រក​ដ​មែន ​ដោយ​ពួកគេទិញអស់ចំនួន​៥០​ដុល្លារ ដើម្បីយកទៅ​ប្រើប្រាស់​និង​ចែកចាយ​បន្ត​នៅ​ឯ​ខេត្ត​។ បច្ចុប្បន្នជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​ប​ញ្ជូនទៅ​ផ្នែក​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

អត្ថបតដោយ ៖​សុខុម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ១ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម