Connect with us

ព័ត៌មានជាតិ

កូនទាំង៥នាក់ របស់សម្ដេច​តេជោ ​និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន​សែន ចូលរួមថវិកា​ទិញវ៉ាក់សាំង កូវីដ

បានផុស

នៅ

កូនប្រុស ស្រី របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមបរិច្ចាគថវិកា ក្នុងម្នាក់ៗចំនួន១ម៉ឺនដុល្លារ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ទិញវ៉ាក់សាំងកូវីដ-១៩ ។

ការចូលរួមបរិច្ចាគថវិកានេះ បានកើតឡើងក្រោយ ពី សម្ដេច តេជោ ហ៊ុន សែន ប្រកាស បើក ទទួល ជំនួយថវិកា សម្រាប់ ទិញ វ៉ាក់សាំង កូវីដ-១៩ ចាក់ជូនប្រជាជន ឥតគិតថ្លៃ ។

សូមបញ្ជាក់ថា កូនប្រុស ស្រី របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដល់ថវិកា រួមមាន ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ថវិកា ១ ម៉ឺន ដុល្លារ , លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា ថវិកា ១ ម៉ឺនដុល្លារ , ឯកឧត្តម ហ៊ុន ម៉ានិត និង លោកជំទាវ ថវិកា ១ ម៉ឺន ដុល្លារ , ឯកឧត្តម ហ៊ុន ម៉ានី និង លោកជំទាវ ថវិកា ១ ម៉ឺនដុល្លារ និង លោកជំទាវ ហ៊ុន ម៉ាលី និង ឯកឧត្តម សុខ ពុទ្ធិវុធ ថវិកា ១ម៉ឺន ដុល្លារ ។

នាយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ទិញ វ៉ាក់សាំង ចំនួន ១ លាន ដូស ដើម្បីចាក់ប្រជាពលរដ្ឋ ប្រមាណ ៥០ ម៉ឺន នាក់ ហើយមកទល់ពេលនេះ មានសប្បុរសជន បានចូលរួមយ៉ាងច្រើន និងទទួលបានថវិកា ប្រមាណ២០លានដុល្លារ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម