Connect with us

ព័ត៌មានជាតិ

លោក ថោង ខុន៖ ភ្ញៀវទេសចរផ្ទៃក្នុងជាង២៥​ម៉ឺននាក់ បានចេញដើរកម្សាន្ត កើនឡើងជិត ២៥% ពីរថ្ងៃចុងសប្តាហ៍

បានផុស

នៅ

ភ្នំពេញ៖ រយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ពោលគឺថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវចេញដើរកម្សាន្ត តាមរមណីយដ្ឋាននានាសរុបចំនួន ២៥៣ ៦២១ នាក់ ក្នុងនោះភ្ញៀវជាតិ ២៤២ ៩៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០ ៦៣៥ នាក់។ នេះបើតាមការបញ្ជាក់ររបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈផេកផ្លូវការរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរដើរកម្សាន្តនេះ មានការកើនឡើងប្រមាណជា ២៤.៧% ធៀបនឹងចុងសប្តាហ៍កន្លងមក។​

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ៥៥ ០៨៤ នាក់,​ ខេត្តព្រះសីហនុ ៤៥ ៨៤៣ នាក់, ខេត្តសៀមរាប ២៥ ៣៩០ នាក់, ខេត្តពោធិ៍សាត់ ២៣ ៥៩៧ នាក់, ខេត្តកំពត ២១ ៥៨៩ នាក់, ខេត្តបាត់ដំបង ១៣ ៩៥៤ នាក់ និងខេត្តមណ្ឌលគិរី ១១ ៦៨០ នាក់។

លោក ថោង ខុន បានគូសបញ្ជាក់ថា វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ បានទាញយកឱកាសនៃការប្រារព្វបុណ្យណូអែល ឬគ្រីសម៉ាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ តាមរយៈការរៀបចំតុបតែងលម្អមូលដ្ឋានអាជីវកម្មរបស់ខ្លួន ក៏ដូចជាបង្កើតកម្មវិធីកម្សាន្តសប្បាយផ្សេងៗ (Promotion)។

សម្រាប់ការប្រារព្វពិធីឆ្លងឆ្នាំសាកលនាចុងសប្តាហ៍ក្រោយនេះ អត្រាការកក់បន្ទប់ស្នាក់ នៅមានកម្រិតខ្ពស់នៅតាមខេត្តសំខាន់ៗ ដូចជាកែប កំពត និងមណ្ឌលគិរី ដែលបន្ទប់ស្នាក់នៅជាង ៨០% ត្រូវបានភ្ញៀវកក់រួចស្រេចរហូតមកដល់ពេលនេះ ខណៈដែលគោលដៅខេត្តព្រះសីហនុ កោះកុង សៀមរាប បាត់ដំបង និងរតនគិរី ក៏មានការកក់បន្ទប់ស្នាក់នៅមានអត្រាខ្ពស់ផងដែរ។

ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ បានបន្តក្រើនរំលឹកដល់ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន និងភ្ញៀវទេសចរ ឲ្យចូលរួមអនុវត្តឲ្យបានម៉ត់ចត់ នូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាយថាហេតុណាមួយ ពិសេសនាឱកាសប្រាព្វពិធីឆ្លងឆ្នាំសាកលនេះ៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៧ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម