ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យសិស្សដែលមានវិជ្ជមានកូវីដ១៩ អាចប្រលងបាន
មានប្រសាសន៍នៅក្នុងពិធីអញ្ជើញទទួលវ៉ាក់សាំង Pfizer ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីចំនួន ៧៨៣,០០០ ដូស នៃជំនួយសរុបចំនួន ២,៣៥០,៥៣០ ដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រលប់ថ្ងៃអាទិត្យ ទី ២៦ ខែធ្នូ ឆ្នាំ ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឲ្យសិស្ស ដែលមានវិជ្ជមានកូវីដ១៩ អាចប្រឡងបាក់ឌុបបាន ដែលមុននេះក្រសួងអប់រំមិនអនុញ្ញាតឲ្យប្រឡង។
សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះសម្ដេចបានដោះស្រាយបញ្ហាមួយទាក់ទងទៅនឹងការប្រលងបាក់ឌុបនាឆ្នាំនេះ ដែលអ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា សិស្សដែលកើតកូវីដមិនអនុញ្ញាតឲ្យចូលប្រឡង។ ចំណុចនេះសម្ដចបានស្នើឲ្យធ្វើការកែតម្រូវ ហើយអនុញ្ញាតឲ្យមានការចូលប្រឡងបាន តែប្រឡងនៅមន្ទីរពេទ្យ។
សម្ដេចបានបញ្ជាក់ថា “ខ្ញុំបានស្នើឲ្យមានការកែតម្រូវហើយអនុញ្ញាតឲ្យមានការចូលប្រលង ក៏ប៉ុន្តែខ្ញុំក៏បានស្នើ កុំឲ្យយកវិទ្យាល័យបាក់ទូក ដែលមុននេះគ្រោងប្រលងនៅមណ្ឌលបាក់ទូកមានការស្លន់ស្លោ យើងមិនយកសិស្សទាំងពីររូប ដែលបានចេញទៅប្រកួតកីឡា ដោយមានការចាត់តាំងត្រឹមត្រូវពីក្រសួងអប់រំយុវជន និងកីឡា ទៅធ្វើការប្រឡងនៅវិទ្យាល័យបាក់ទូក មណ្ឌលប្រឡងបាក់ទូកនោះទេ ក៏ប៉ុន្តែយើងនឹងរៀបចំចាត់ចែងឱ្យមានការប្រឡងនៅនឹងមន្ទីរពេទ្យតែម្តង ដោយមានគ្រូពេទ្យដោយមានសាស្ត្រាចារ្យ ចូលទៅពិនិត្យមើល នៃការប្រឡងនោះ”។
សម្ដេចតេជោបានលើកឡើងទៀតថា ការកើនឡើងវិញ នៃការឆ្លង ចាប់ពី៤ ករណី ៥ ករណីឡើងដល់១៥ ករណី ដែលនឹងប្រកាសនៅថ្ងៃស្អែកនេះ គឺជាករណីឆ្លងនាំចូល ហើយជាករណីមេរោគ Omicron ដែលយើងកំពុងតែធ្វើការត្រួតត្រា ហើយសង្ឃឹមថា អូមីក្រុង នឹងមិនហៀចូលទៅក្នុងសហគមន៍ដូចដែលតា និងអាល់ហ្វានោះទេ។
សម្ដេចបានបញ្ជាក់ដែរថា ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺ Covid-19 នៅកម្ពុជា មិនអាចសម្រេចបានឡើយ ប្រសិនបើមិនមានការចូលរួមជួយជ្រោម ជ្រែងពីសំណាក់ប្រជាជនកម្ពុជា ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍនានានោះទេ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?