Connect with us

ព័ត៌មានជាតិ

ការប្រលងបាក់ឌុបនៅខេត្តប៉ៃលិន ឆ្នាំ២០២១ មាន២​មណ្ឌល ស្មើនឹង២១បន្ទប់ និងមានបេក្ខជនចំនួន៥០៥នាក់​

បានផុស

នៅ

ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​គណៈ​អធិបតី​ភាព ក្នុង​ពិធី​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យម​ទុតិយភូមិ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និមិត្ត​ប៉ៃលិន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​រដ្ឋ​បាន​ខេត្ត លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ព្រមទាំង​លោកគ្រូ អ្នកគ្រូ ជាច្រើនរូប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឪ​កាស​នោះដែរ​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ផ្ដាំផ្ញើ​ដល់​បេក្ខជន​ប្រឡង​ទាំង​អស់​ត្រូវ​យកចិត្តទុកដាក់​ប្រមូល​នូវ​ចំណេះ ដឹង​ដែល​ខ្លួន​មាន ដើម្បី​ប្រឡង​យក​សញ្ញាប​ត្រ​នេះ ទៅ​ប្រើ​ការធ្វើការងារ​ចិញ្ចឹមជីវិត​ប្រចាំ​គ្រួសារ និង​សង្គមជាតិ ក្រោម​ម្លប់​សន្តិភាព ក្នុងការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោកស្រី​អភិបាលខេត្ត បាន​បន្តថា សូម​ប្អូនៗ​ក្មួយៗ ជា​បេក្ខជន​យើង កុំ​លួច​ចម្លង​គ្នា និង​សុំ​កុំ​លួច​មើល​រឿង​ដាក់​ប្រ៊ី​យ៉ុង​តាម​ខ្លួន​ករណីនេះ​ប្រសិនបើ​គណៈកម្មការ​រៀបចំ​ការប្រឡង​ពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់បាន​នឹង​ធ្លាក់ដោយ​ស្វ័យប្រវត្តិ ។ ជាមួយនេះដែរ​សូម​បេក្ខជន​រក្សា​សណ្ដាប់ធ្នាប់​របៀបរៀបរយ​និង​គោរព​វិន័យ​ឲ្យ​បានល្អ​ក្នុងពេល​ប្រឡង ជា​ចុងក្រោយ​សូម​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិ​បាល គឺ​៣​កុំ​និង​៣​ការពារ​ដើម្បី​ចូលរួម​ទប់​ស្កាត់​ជំងឺ​កូ​វីដ​១៩​ទាំងអស់គ្នា​ផងដែរ​។​

បើតាម​លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា សម្រាប់​សម័យ​ប្រឡង​សញ្ញាប័ត្រ​ទុ​ទិ​យ​ភូមិ​ឆ្នាំ​សិក្សា​២០២ ១​នេះ ខេត្ត​ប៉ៃលិន មាន​បេក្ខជន​ប្រឡង​ចំនួន​៥០៥​នាក់ ស្រី​២៧៧​នាក់ ដោយ​ចែកចេញជា២​មណ្ឌល និង​មាន ២១​បន្ទប់ ព្រមទាំង​មាន​គណៈកម្មការ​ក្នុង​មណ្ឌល​ប្រលង​៦៩​ផងដែរ​។​

សូមបញ្ជាក់ថា សម្រាប់​ការត្រួតពិនិត្យ​វិញ្ញាសារ​ប្រលង​គឺ បាន​ដំណើរការ​ទៅតាម​កម្មវិធី​ដែល​គ្រោង​ទុក ព្រមទាំង​មាន​គណៈកម្មាការ​ប្រលង​ថ្នាក់​ខេត្ត ថ្នាក់ជាតិ ចូលរួម​ត្រួតពិនិត្យ​វិញ្ញាសារ គឺមាន​សុវត្ថិភាព ដោយមាន​ការចូលរួម​ចុះហត្ថលេខា ពី​បេក្ខជន​ប្រឡង​ទទួលស្គាល់​ជា​ផ្លូវការ​ផងដែរ ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម