Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរអប់រំខេត្តព្រះសីហនុ ៖ មានបេក្ខជនម្នាក់សន្លប់ ខណៈការប្រឡងរួមមានភាពប្រក្រតី

បានផុស

នៅ

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ មានប្រសាសន៍ថា ចំពោះថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រទុតិយភូមិទូទាំងប្រទេសនៅខេត្តព្រះសីហនុ គឺមានសភាពស្ងប់ស្ងាត់ល្អ ដំណើរការដោយរលូន មិនមានបញ្ហាអ្វីកើតឡើងទេ គឺមានតែបេក្ខនារីម្នាក់សន្លប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ នេះថា ទាំងដំណើរការប្រឡង ទាំងការគោរពវិន័យ ទាំងស្ថានភាពសុខភាពទាក់ទងនឹងកូវីដ មិនមានបញ្ហាអ្វីទាំងអស់ ចំណែកបេក្ខជននាំយកតែប៊ិក បន្ទាត់តែប៉ុណ្ណោះ ចូលមណ្ឌលប្រឡង ដោយមិនមានបេក្ខជនជនមិនគោរពវិន័យនៃការប្រឡងឡើយ។​

លោកស្រី អ៊ុច សោភាព បានឱ្យដឹងបន្ថែមថា ចំណែកបេក្ខនារី ដែលសន្លប់នោះ គឺនាងប្រឡងនៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន វាលរេញ ដោយនាងមានជំងឺស្រើត គឺបេះដូងចំហរ តែពុំមានបញ្ហាអ្វីទេ ហើយបានដាក់អុកស៊ីសែន រួចដឹងខ្លួនចូលប្រលងវិញធម្មតា។ លោកស្រីបញ្ជាក់ថា ក្មេងស្រីម្នាក់នោះជាធម្មតាតែងតែមានការសន្លប់របៀបនេះកន្លងមក ដែលការសន្លប់របស់គាត់បានក្លាយទៅជាទម្លាប់ទៅហើយ ដូចនេះក្រុមគ្រូពេទ្យបានត្រៀមអុកស៊ីសែនទុករួចជាស្រេច។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ខាងលើ បានបញ្ជាក់ថា ចំពោះយន្តការចូលរួមគាំទ្រ និងរៀបចំ
រៀបចំបង្ការជំងឺកូវីដ-១៩ ដោយមានរៀបចំសម្ភារៈបង្ការដោយគោរពតាមស្តង់ដាប្រតិបត្តិ SOP របស់ក្រសួងអប់រំ ក៏ដូចជាក្រសួងសុខាភិបាល គឺមន្ទីរអប់រំខេត្តព្រះសីហនុបានរៀបចំ យន្តការចូលរួមគាំទ្រ និងរៀបចំបង្ការជំងឺកូវីដ-១៩ ដោយរៀបចំសម្ភារៈបង្ការគោរពតាមស្តង់ដាប្រតិបត្តិ SOP របស់ក្រសួងអប់រំ ក៏ដូចជាក្រសួងសុខាភិបាលដូចជា៖
១. ទូរបាញ់អាល់កុលសម្លាប់មេរោគ
២. ឧបករណ៍វាស់កម្ដៅដោយម៉ាស៊ីនស្វ័យប្រវត្តិបញ្ឈរ និងប្រើដោយដៃ
៣. ស្ទិគ័របិទសញ្ញាសម្គាល់ជូនដល់គណៈកម្មការទាំងអស់ និងបេក្ខជនប្រឡង
៤. បន្ទប់សម្រាប់សង្រ្គោះបឋម (មានពេទ្យប្រចាំការ និងឡានពេទ្យ)

៥. បន្ទប់ បម្រុងសម្រាប់តាមដានបេក្ខជនមានកំដៅលើសពី ៣៧,៥០ អង្សាសេ
៦. ម៉ាស់ សម្រាប់ចែកជូនដល់បេក្ខជន និងគណាៈកម្មការគ្រប់គ្នា
៧. អាល់កុលគ្រប់មណ្ឌល
៨. ផែនការ និងកងកម្លាំងការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងពេលដំណើរការសំណេរ
៩. ជូនព័ត៌មានដល់សាធារណៈជន ឱ្យចូលរួមកាត់បន្ថយ និងបញ្ឈប់ការបំពងសំឡេងខ្លាំង នៅបរិវេនជិតមណ្ឌលប្រឡង និង បិទផ្អាកអាជីវកម្មថតចម្លងម៉ាស៊ីនហ្វូតូកូពី និងការលក់សំណៅឯកសារផ្សេងៗ (ដោយលោកអភិបាលក្រុង ស្រុក)
១០. ប្រកាសព័ត៌មានជូនដល់បេក្ខជន ឱ្យបានជ្រាបនូវព័ត៌មាន កន្លែងស្នាក់នៅ ហូបចុកអាហារ ៣ ពេល និង ១ ពេលព្រមទាំងទឹកសុទ្ធ ម៉ាស់ អាល់កុល ដែលឧបត្ថម្ភដោយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទាំង ៥ មណ្ឌល។

គួរបញ្ជាក់ថា ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ ឆ្នាំ ២០២១ នៅខេត្តព្រះសីហនុ មណ្ឌលសរុប ៥ មណ្ឌល បន្ទប់សរុប ៥៩ បន្ទប់ បេក្ខជនដាក់ពាក្យប្រឡង សរុប ១ ៣៩៣ នាក់ ដោយអវត្តមានអវត្តមានសរុប ៣៩ នាក់ ក្នុងនោះមានស្រី ១៨ នាក់។

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម