Connect with us

ព័ត៌មានជាតិ

បាក់ឌុបឆ្នាំនេះ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ជួយរៀបចំកន្លែងផ្ញើកង់ ម៉ូតូដល់បេក្ខជនដោយឥតគិតថ្លៃ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក )និងអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានជួយសម្របសម្រួលរៀបចំកន្លែងផ្ញើកង់ ម៉ូតូ ជូនដល់បេក្ខជនដោយឥតគិតថ្លៃ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក លោក ហ៊ុន​ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាតាមរយៈទំព័រហ្វេប៊ុករបស់លោក ក៏បានថ្លែងអរគុណដល់សមាជិក សមាជិកានៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស ដែលបានចូលរួមបន្ថែមដល់ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាសម្របសម្រួលសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ឲ្យបានកាន់តែរលូន និងល្អប្រសើរជារៀងរាល់ឆ្នាំ។ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖«កាយវិការ និងទឹកចិត្តទាំងអស់នេះ បានសបញ្ជាក់ពីស្មារតីយកចិត្តទុកដាក់ ក៏ដូចជាការចូលរួមចំណែករបស់យើងក្នុងកិច្ចការសង្គមលើគ្រប់វិស័យ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង»។

ដោយឡែក លោក សាយ សំអាល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញវិញ បានមានប្រសាសន៍ពេលអមដំណើររដ្ឋមន្ត្រីអប់រំចុះបើកវិញ្ញាសាប្រឡងនៅមណ្ឌលវិទ្យាល័យព្រះសីសុវត្តិនៅព្រឹក ថ្ងៃទី២៧ ខែធ្នូនេះថា ក្នុងដំណើរការប្រឡងបាក់ឌុបនេះ ស.ស.យ.ក តែងតែចូលរួមបើកវគ្គបំប៉នដល់បេក្ខជនមុនពេលប្រឡងឱ្យពួកគាត់ទទួលបានចំណេះដឹងពេញលេញ ដើម្បីចូលរួមប្រឡងទទួលបានជោគជ័យ។ លោក បានបន្តថា ស.ស.យ.ក ក៏បានបញ្ជួនសមាជិកសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាចូលរួមជាអ្នកសង្កេតការណ៍នៅក្នុងដំណើរការប្រឡងនេះផងដែរ។

សូមជម្រាបជូនបន្ថែមដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា មិនត្រឹមតែបានជួយសម្របសម្រួលរៀបចំកន្លែងផ្ញើកង់ ម៉ូតូ ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូប៉ុណ្ណោះទេ តែថែមទាំងជួយផ្តល់ទឹកបរិសុទ្ធសម្រាប់បេក្ខជនទទួលទាន និងម៉ាស់ដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តមួយចំនួនទៀតផង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម