Connect with us

ព័ត៌មានជាតិ

ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរ​ជាតិ​ថយ​ចុះ​ខ្លាំង ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០២០

បានផុស

នៅ

​បើ​គិត​ចាប់ពី​ដើមខែ​វិច្ឆិកា​ឈាន​ដល់​ខែ​ធ្នូ​ឆ្នាំ​២០២០​នេះ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរ​ជាតិ ​ត្រូវ​បាន​បងប្អូន​ជា​អាជីវករ រកស៊ី​លក់ដូរ តាម​ឆ្នេរសមុទ្រ ​ក៏ដូចជា​អាជីវករ​រកស៊ី​បម្រើ​លើ​វិស័យ​ដឹកជញ្ជូន​ភ្ញៀវ ដើរកម្សាន្ត​តាម​កោះ​រួម​និង​បងប្អូន​អាជីវករ​ផ្សេងៗ​ទៀត​ដែល រកស៊ី ពាក់ព័ន្ធ​លើ​វិស័យ​ទេសចរ​បាន​ត្អូញ​ថា​ ភ្ញៀវ​ទេសចរ​បាន​ថយ​ចុះ​ខ្លាំង ដែល​ស្ថានភាព​បែបនេះ​ មិន​ធ្លាប់​មាន​ទេ​ពី​មុន​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​បញ្ហា​នេះ​ពួកគាត់​បាន​លើក​ឡើង​ថា ​ក្នុង​រយៈ​មួយ​ខែ​ពេញ​(​គឺ​ខែ​វិច្ឆិកា​)​ជួប​នូវ​វិបត្តិ​ធំៗ​ចំនួន​២​ផ្ទួនៗ​គ្នា ​គឺ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​និង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩ សហគមន៍​។​

​អ្នកនាង ផាន សុខ​វី ជា​អាជីវករ​លក់ដូរ​តាម ឆ្នេរសមុទ្រ​តំបន់​អូរ​ឈើទាល​ បាន​និយាយ​រៀប​ប្រាប់​ឲ្យ​ដឹង​ថា​ ក្នុង​អំឡុង រយៈ​ប្រមាណ​មួយ​ខែ​វិច្ឆិកានេះ មាន​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត​តិច​បំផុត បាន​ធ្វើ​ឲ្យបងប្អូនលក់ដូរ តាមឆ្នេរសមុទ្រ​ម្នាក់ៗ​ស្ទើរ​ដាច់​អាជីព​អស់ហើយ គឺកន្លែង​លក់​ម្ហូប​អាហារ​ដែល​កន្លងមក​ធ្លាប់​តែ​មាន​ភ្ញៀវ​ ចេញចូល​ហូបចុក​ជា​ហូរហែ​នោះ តែ​សម្រាប់​រយៈពេល​ក្នុង​ខែ​វិច្ឆិកា​ឈាន​ចូល ដល់​ខែ​ធ្នូ​ឆ្នាំ​២០២០​នេះ​ គឺ​ចប់​ហើយ​មិន​សូវមាន​ភ្ញៀវ មក​ហូបចុក ឬ​មកលេង​កម្សាន្ត​នោះ​ទេ ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការ លំបាក​ខ្លាំង ក្នុង​ជីវភាព​ប្រចាំថ្ងៃ ជាពិសេស​អ្នក​ជួល​តូប​គេ​លក់ដូរ គឺ​ចប់​ហើយ​ដោយសារ​មិន​អាច រកលុយ​បង់ថ្លៃ ជួល​តូប គេ​មិនបាន​។

​លោក វាសនា ជា​អ្នកលក់​សំបុត្រ​ទូក​ដឹក​ភ្ញៀវ​ទេសចរ ដើរ​កម្សាន្ត​លេង​តាម​កោះ ក៏ដូចជា​ទូក​ដឹក​អ្នក​ភ្ញៀវ​ទេសចរ​ទៅកាន់​ដី​កោះ បាន​និយាយ​បែប​លេងសើច​ថា មិនមែន​ស្ងាត់​ទេ គឺ​អត់​ភ្ញៀវ មកលេង​តែ​ម្តង ហើយ​ក្នុង​រយៈពេល​នេះ ​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​និង​ពេល​កន្លង​មក គឺ​ខុសគ្នា​ឆ្ងាយ​ណាស់។ ដោយ​ភ្ញៀវ​ទេសចរ​មាន​តិចតួច​ គឺ​មាន​តែ​ថ្ងៃ​សៅ​និង​ថ្ងៃអាទិត្យ​តែប៉ុណ្ណោះ​ និង​ភាគច្រើន​ជា​ភ្ញៀវ​ជាតិ មិនសូវ​មាន​ភ្ញៀវ​អន្តរ​ជាតិ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា ភាព​ស្ងប់ស្ងាត់​មិន​សូវ​មាន​ភ្ញៀវ​មកលេង​បែបនេះ វា​មិន​មែន​ជា​រឿង​ចម្លែក​អ្វី​នោះ​ទេ គឺ​គេ​មិន​មក​ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពីព្រោះ​ក្នុង​ខែ​វិច្ឆិកា​នេះ ហាក់បីដូចជា​ជួប​វិបត្តិ ផ្ទួនៗ​ពេក​ហើយ គឺ​ចប់​ពី​ព្រឹត្តិការណ៍​៣វិច្ឆិកា​មិនទាន់ បាន​ប៉ុន្មាន​ថ្ងៃ​ផង​ ក៏​ស្រាប់តែ​ឈាន​ចូល​ដល់​ផ្ទុះឡើង​ឆ្លង​ក្នុង​សហគមន៍ ថ្ងៃ​ទី​២៨​វិច្ឆិកា​បន្ថែម​ទៀត សរុប​សេចក្ដី​មក​ភ្ញៀវ​មិន​មក​ដើរលេង ព្រោះតែ​ការពារ​សុវត្ថិភាព​ខ្លួន​និង​ក្រុម​គ្រូ​សារ​របស់​គេ​។​

លោក តាំង សុចិ​ត្ត គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ ក៏បាន​ទទួល​ស្គាល់ និង​បញ្ជាក់​ផង​ដែរ​ថា ភ្ញៀវ​ទេសចរណ៍ សម្រាប់​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ មានការ​ថយ​ចុះ​ខ្លាំង មិន​សូវ​មាន​ភ្ញៀវ​មក​លេង​នោះ​ទេ ​ដោយសារ​ខែ​វិច្ឆិកា​នេះ ​យើង​ជួប​វិបត្តិ​២​ គឺ​ទី​១​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ចប់​មិន​ទាន់​បាន​ប៉ុន្មាន​ផង ​ក៏​ស្រាប់​កើត​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩ សហគមន៍​បន្ថែម​ទៀត។ ​លោក តាំង សុចិ​ត្ត គ្រឹះ​ស្នា បាន​បន្ត​ទៀត​ថា ​ភ្ញៀវ​ទេសចរ​មិនសូវ​មកលេង​កម្សាន្ត ក្នុង​ខេត្ត​ព្រះសីហនុ មិនមែន​បាន​សេចក្តី​ថា គេ​ឈប់​មក​នោះ​ទេ គឺ​ភ្ញៀវ​មិន​មកលេង​ដោយសារតែ​ការពារ​សុវត្ថិភាព។ ជា​មួយ​គ្នា​នេះ​លោក ប្រធាន​មន្ទីរ ទេសចរ​ណ៍ ក៏បាន​ធ្វើការ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ សម្រាប់​មន្ត្រី​ទេសចរ​ណ៍ នៅតែ​បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ទៅ​ដល់អាជីវករ លក់ដូរ​តាម ឆ្នេរសមុទ្រ ក៏ដូចជាតាម​ហាង តូច​ធំ និង​កន្លែង កម្សាន្ត សប្បាយ​ផ្សេងៗ ឲ្យ​មានការ​យល់ដឹង ពី​វិធី​ការពារ ពី​ជំងឺ​ឆ្លង​កូ​វីដ​១៩ តាមរយៈប្រើប្រាស់ អាកុល ឬ​ជែ​ល​ សាប៊ូ​លាង​សម្អាត​ដៃ​​ឲ្យ​បាន​គ្រប់​ពេល និង អង្គុយ​គម្លាត​គ្នា​។ ហើយ​គ្រប់​ហាង​លក់ដូរ​ទំនិញ​ ក៏ដូចជា​ភោជនីយដ្ឋាន គឺ​តម្រូវ​ឲ្យ​មាន អាកុល​ឬ​ជែ​ល​សម្រាប់ ឲ្យ​ភ្ញៀវ​លាង​សម្អាត​ដៃ​មុន​ចូល​ទៅ​ក្នុង​ហាងរួម​ និង​ឧបករណ៍​វាស់​កម្តៅ​ ផង​ដែរ៕

អត្ថបទ៖ កោះពស់

សូមចុចអាន៖ កង​អាវុធហត្ថ​បញ្ចេញ​ម៉ូតូ​កង់​បី ​ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាជន​រួមគ្នា​បង្ការ​ជំងឺ​កូ​វីដ​-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម