Connect with us

ព័ត៌មានជាតិ

រយៈពេល១១ខែ​ មាន​ក្រុមហ៊ុន​ថ្មី​​ជាង ៧០០០ បាន​ចុះបញ្ជី​ពាណិ​ជ្ជ​កម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ក្រសួងពាណិជ្ជកម្ម

បានផុស

នៅ

គិត​ត្រឹម​ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ ក្រុមហ៊ុន​ចំនួន​៧,១២៧​ បាន​មក​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ក្រសួងពាណិជ្ជកម្ម​កើនឡើង​ប្រមាណ​ជិត​១០០​ក្រុមហ៊ុន​ ឬ​ ស្នើ​នឹង ០.៣%​បើ​ធៀប​នឹង រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០២០។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម។

លោក ប៉ែន សុ​វិជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧ ខែធ្នូ​នេះ​ថា​ ក្រុមហ៊ុន​ជាង​៧​ពាន់​ដែល​បាន​មក​ចុះបញ្ជី​នេះ​គឺ​ក្រុមហ៊ុន​ដែល​បាន​មក​ចុះបញ្ជី​ថ្មី​តាម​ប្រព័ន្ធ​អន​ឡាញ​បន្ទាប់ពី​ក្រសួងពាណិជ្ជ​កម្ម បាន​អំពាវនាវ​និង​បើក​ឱ្យមាន​ការចុះបញ្ជី​តាម​អន​ឡាញ។ ប្រព័ន្ធ​ចុះបញ្ជី​របស់​ក្រសួងពាណិជ្ជកម្ម​បច្ចុប្បន្ននេះ​ គឺជា​ប្រព័ន្ធ​មួយ​ដែល​អាច​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ទាំងអស់ ​ដែល​មក​ធ្វើការ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​អាច​ធ្វើ​តាម​អន​ឡាញ​ហើយ​រាល់​ទិន្នន័យ​ចាំបាច់​ទាំងអស់​ដែល​ក្រុមហ៊ុន​បាន Upload មក​យើង​រក្សាទុក​អន​ឡាញ​ហើយ​នៅ ពេលដែល​គាត់​ចុះបញ្ជី​អន​ឡាញ​គាត់​បាន​ជាប់​ជា​ស្វ័យប្រវត្តិ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ហើយ​ អាច​ភ្ជាប់​ទៅ​ក្រសួង​ការងារ។ អីចឹង​ស្ថិតិ​ជាង​៧​ពាន់​នេះ​ជា​ក្រុមហ៊ុន​ថ្មី​ដែល​មក ចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ​។

របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ចំណែក​ក្រុមហ៊ុន​និង​សហគ្រាស​ដែល​មក​ស្នើសុំ​ចុះបញ្ជី​កែប្រែ​សម្រាប់​ក្រុមហ៊ុន​និង​សហគ្រាស​មាន​ចំនួន ១១,៥៨៣ ថយចុះ ៨.៤១%​។​ ក្រុមហ៊ុន​និង​សហគ្រាស​ឯកបុគ្គល​ដែល​មក​បាន​ស្នើសុំ​លុបឈ្មោះ​ចេញពី​បញ្ជីពាណិជ្ជកម្ម​ក្នុង​រយៈពេល​១១​ខែ​នេះ​វិញ​មាន​ចំនួន ៥៨៥ កើនឡើង ៣៧.៣២% បើ ធៀប​នឹង​ឆ្នាំ​២០២០​ ដែល​មាន​ចំនួន​៤២៦។

ចំពោះ​ការ​ស្នើសុំ​លុប​ចេញពី​បញ្ជីពាណិជ្ជកម្ម​នេះ អាច​មក​ពី​ក្រុមហ៊ុន​ទាំងនោះ​រកស៊ី​ក្ស័យធន់​ ឬ​ មកពី​បញ្ហា​ផ្សេងៗ​ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ ស្នើសុំ​ក្រសួង​លុប​ចេញពី​បញ្ជីពាណិជ្ជកម្ម៕

​ដោយ ​៖ ​ណា​រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម