Connect with us

ព័ត៌មានជាតិ

ធ្វើពិធីសាសនា​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ៥៦ កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​រាល់ថ្ងៃ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសិរីសោភ័ណ បានធ្វើពិធីខាងជំនឿសាសនា ប្រោះព្រំ​បួង​សួង​សុំសេចក្តីសេចក្តីចម្រើន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ៥៦ ពីសាលាក្រុងសិរីសោភ័ណ ដល់ព្រំប្រទល់តាម៉ាក្នុងឱកាសចូលឆ្នាំសកល។

ពិធីបួងសួងប្រោះព្រំបញ្ចៀស​គ្រោះថ្នាក់ចរាចរណ៍​នេះធ្វើនៅមុខសាលាក្រុងសិរីសោភ័ណនៅព្រឹកថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការធ្វើពិធីបួងសួងសុំក្តីសុខចម្រើនគឺដើម្បីបញ្ចៀស​គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវជាតិនេះ ក្នុងឱកាសពិធីចូលបុណ្យឆ្នាំសកល។

លោកហុឹលរ៉ាយ៉ាបានបញ្ជាក់ថា កន្លងមកផ្លូវ​ជាតិ​លេខ ៥៦ នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជាញឹកញាប់មិនលោះថ្ងៃឡើយ ដោយសារតែអ្នកបើកយានយន្តមិនគោរពច្បាប់ចរាចរណ៍ ដូច្នេះលោកបានពិធីបួងសួងនិងប្រោះព្រំនេះ គោលបំណងបញ្ចៀស​គ្រោះថ្នាក់ចរាចរណ៍ដើម្បីសុំសេចក្តីសុខចចម្រើននាឱកាសចូលឆ្នាំសកល

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម