ព័ត៌មានជាតិ
ដើរកាត់ព្រៃជាង ១ គីឡូម៉ែត្រនឹងឃើញឆ្នេរមានទឹករលកធំៗលើកោះរ៉ុងសន្លឹម
ឆ្នេរ Lazy Beach ស្ថិតនៅជ្រុងម្ខាងនៃកោះរ៉ុងសន្លឹម ជាទីសម្រាកកាយដ៏ស្ងប់ស្ងាត់ដែលអ្នកទេសចរមិនគួរមើលរំលង។
អាចនិយាយបានថាឆ្នេរនេះនៅដាច់សង្វែងបន្តិច ហើយការធ្វើដំណើរអាចត្រូវជួលទូក តែមធ្យោបាយដ៏ល្អបំផុតគឺអ្នកចូលចិត្តផ្សងព្រេងអាចធ្វើដំណើរដោយដើរថ្មើរជើងកាត់ព្រៃជាង ១ គីឡូម៉ែត្រនឹងទៅដល់ឆ្នេរឋានសួគ៌ដ៏ស្ងប់ស្ងាត់នេះ។
តាមបទពិសោធន៍របស់ក្រុមការងារកម្ពុជាថ្មីដែលបានធ្វើដំណើរទៅកោះរ៉ុងសន្លឹមកាលពីចុងសប្តាហ៍មុន ក៏បានទៅលេងឆ្នេរ Lazy Beach ដោយសារមានការណែនាំពីបងប្អូនដែលរស់នៅលើកោះ។
ពេលដែលក្រុមការងារធ្វើដំណើរពីកន្លែងស្នាក់នៅ La Passion Resort ដោយដើរកាត់ព្រៃជាង ១ គីឡូម៉ែត្រដោយចំណាយពេលមិនដល់ ៣០ នាទីបានទៅដល់ឆ្នេរឋានសួគ៌នេះ។
ទៅដល់ទីនោះភ្លាម យើងមិនសូវជាឃើញមានភ្ញៀវទេសចរទៅលេងច្រើនទេ ភាគច្រើនជាបរទេសទៅជាលក្ខណៈគ្រួសារ និងជាក្រុម ហើយភ្ញៀវខ្មែរមានតិចតួចប៉ុណ្ណោះ។ នៅទីនោះមានរីសតមួយរបស់ខ្មែរ ដែលផ្តល់សេវាមានកន្លែងហូបចុក រួមទាំងផ្ទះស្នាក់នៅដែលធ្វើពីឈើប្រក់ស្បូវតាមមាត់ឆ្នេរ។
អ្វីចាប់អារម្មណ៍ប្លែកពីឆ្នេរដទៃទៀត ធ្នេរ Lazy Beach មានទឹករលកធំៗអមដោយបរិយាកាសដ៏ស្ងប់ស្ងាត់។ យើងពេញចិត្តពេលទៅលេងឆ្នេរនោះ ដោយសារបរិយាកាសធម្មជាតិជុំវិញ ជាពិសេសនោះគឺមិនសូវមានមនុស្សអ៊ូអររំខានអារម្មណ៍។
លោក មុយ ខេន ម្ចាស់រីសតមួយកន្លែងនៅឆ្នេរ Lazy Beach បានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មី ឆ្នេរនេះស្ថិតនៅឆ្ងាយបន្តិច បើចង់ធ្វើដំណើរអាចជួលទូក តែលោកណែនាំឲ្យភ្ញៀវគួរចំណាយពេលធ្វើដំណើរថ្មើរជើងកាត់ព្រៃប្រហែលមិនដល់ ៣០ នាទីពិតជាជម្រើសល្អបំផុត។
លោកថា នៅឆ្នេរ Lazy Beach មិនទាន់រៀបចំអ៊ូអរដូចនៅឆ្នេរសារាសេន ឬសាន់សេដ។ យ៉ាងណា លោកផ្តល់យោបល់ដល់ភ្ញៀវទេសចរដែលចង់បានបរិយាកាសថ្មីប្លែក អាចមកកម្សាន្តស្នាក់នៅនៅឆ្នេរ Lazy Beach ដើម្បីទទួលបទពិសោធន៍កាន់តែរីករាយសម្រាប់ដំណើរកម្សាន្តមកកោះរ៉ុងសន្លឹម។
កោះរ៉ុងសន្លឹមស្ថិតនៅខាងត្បូងចម្ងាយជាង ៤ គីឡូម៉ែត្រពីកោះរ៉ុង។ កោះរ៉ុងសន្លឹមមានឆ្នេរកម្សាន្តចំនួន ៦ កន្លែង គឺទី១. ឆ្នេរភូមិ២៣ ឬកោះរ៉ុងសន្លឹម , ២. ឆ្នេរសេនឌីប៊ីច, ៣. ឆ្នេរក្រឡក់ត្រីកេះ ឬឆ្នេររមនី, ៤. ឆ្នេរ Lazy Beach, ៥ ឆ្នេរសារាសេន និងទី៦. ឆ្នេរសាន់សេដ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង