ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំដល់មន្ត្រី កុំមានមនោសញ្ចេតនា ចំពោះអ្នកប្រើប្រាស់គ្រឿងញៀន
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ មិនត្រូវមានការលើកលែង ដោយសារមនោសញ្ចេតនាចំពោះបងប្អូនសាច់ញាតិ ដែលជាអ្នកប្រើប្រាស់គ្រឿងញៀននោះទេ ពីព្រោះមនោសញ្ចេតនា វាបំផ្លាញដល់ធនធានមនុស្ស ប៉ះពាល់ដល់សង្គម ដល់អនាគតរបស់ប្រទេសជាតិ។
ការណែនាំនេះ ធ្វើឡើងនៅក្នុងឱកាស ដែលសម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១នេះ។
ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំដល់សមត្ថកិច្ច អាជ្ញាធរដែនដីឲ្យបង្កើនកិច្ចសហការបង្ក្រាបការផលិត និងជួញដូគ្រឿងញៀន ដើម្បីទប់ស្កាត់កុំឲ្យមានការផលិតគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ខណៈថ្មីៗនេះសមត្ថកិច្ច បានបង្ក្រាប់កន្លែងផលិត រឹបអូសបានគ្រឿងញៀនជាង ២តោន។
សម្តេចក្រឡាហោម បានស្នើឲ្យមានការចូលរួម ជាពហុវិស័យពីគ្រប់មជ្ឈដ្ឋាន ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលពាក់ព័ន្ធ និងការប្រឆាំងគ្រឿងញៀន ពីព្រោះកម្ពុជាយើង ក៏ជាសមាជិកអង្គការសហប្រជាជាតិ ហើយយើង ក៏ចូលជាសមាជិក នៃអង្គការប្រឆាំងគ្រឿងញៀនអន្តរជាតិដែរ ដែលបានផ្តល់សច្ចាប័នដល់ច្បាប់ទាំងនោះ រួចហើយដែរ។
សម្តេចក្រឡាហោម មានប្រសាសន៍ថា «ប្រសិនបើមានការ រត់ពន្ធគ្រឿងញៀន ឆ្លងកាត់កម្ពុជាហើយត្រូវ អាជ្ញាធរប្រទេសគេចាប់បាន វាប៉ះពាល់ដល់កិត្តិយសមុខមាត់ របស់កម្ពុជាយើង ដោយគេថាកម្ពុជាយើង ជាអ្នកជួញដូរគ្រឿងញៀន។ ហើយបើមានករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅក្នុងស្រុក វានឹងនាំមកនូវគ្រោះថ្នាក់រ៉ាំរ៉ៃ ដល់សង្គមជាតិយើងទៅមុខ»។
សម្តេចក្រឡាហោម បានលើកឡើងថា គ្រាន់តែក្នុងរយៈពេលមួយខែចុងក្រោយនេះ សមត្ថកិច្ចបង្ក្រាបករណីផលិតគ្រឿងញៀន ចំនួនពីរគោលដៅគឺ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺមួយកន្លែង និងនៅរាជធានីភ្នំពេញមួយកន្លែង ដោយរឹបអូសបានគ្រឿងញៀន ដល់ទៅជាង ២ពាន់ ៣០០គីឡូក្រាម ។
សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន បាននាំផលិតផលពាក់កណ្តាលសម្រេច មកផលិត ជាផលិតផលសម្រេច នៅក្នុងប្រទេសកម្ពុជា ករណីដូចជា ក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ ដែលទទួលបានអាជ្ញាប័ណ្ណ ដើម្បីនាំវត្ថុធាតុដើមសារធាតុគីមីយកមកធ្វើជី ប៉ុន្តែបែរជាយកមក កែច្នៃ ធ្វើជាសារធាតុញៀនហៅថា គ្រឿងញៀនសំយោគទៅវិញ។
ចំណុចនេះ សម្តេចក្រឡាហោម ចង់ឲ្យមានការរៀបចំជាយន្តការមួយ ឲ្យមានភាពជាក់លាក់ជាមួយនឹងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយនឹងក្រសួងសមត្ថកិច្ច ដែលផ្ដល់អាជ្ញាប័ណ្ណដើម្បីមានលទ្ធភាព ក្នុងការតាមដានពីការនាំសារធាតុគីមី ពីក្រៅចូលមកកម្ពុជា តើធ្វើអ្វីខ្លះ និងចេញជាលទ្ធផលយ៉ាងម៉ិចខ្លះ? ក្នុងន័យទប់ស្កាត់ ដើម្បីកុំឲ្យមានការផលិតគ្រឿងញៀន នៅកម្ពុជាយើង។
សម្តេចក្រឡាហោម ក៏បានអំពាវនាវ ឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងការខិតខំប្រឹងប្រែងអនុវត្តតាមកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្អែកតាមច្បាប់ជាធរមាន ដែលយើងមានស្រាប់ ដោយមិនត្រូវឲ្យមានការពាក់ព័ន្ធការជួញដូរ ឬក៏នៅពីក្រោយការជួញដូរឡើយ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា សព្វថ្ងៃមានអ្នកទោសនៅទូទាំងប្រទេស ប្រមាណជាង ៣ម៉ឺន ៨ពាន់នាក់។ ក្នុងនោះអ្នកទោសប្រមាណ ៥១% ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ដែលបញ្ហានេះជាក្តីបារម្ភធំណាស់ ព្រោះគ្រឿងញៀន គឺជាបញ្ហាហានិភ័យរ៉ាំរ៉ៃ ក្នុងសង្គមរបស់យើងយូរអង្វែង ដែលទាមទាឲ្យមានការចូលរួម ប្រយុទ្ធប្រឆាំងទាំងអស់គ្នា៕
អត្ថបទ៖ សំអឿន
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង