Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ការប្រឡងបាក់ឌុបថ្ងៃទី ២ ប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់​ល្អ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បា​នបញ្ជាក់ថា ដំណើរការប្រឡងបាក់ឌុបនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ដែលជាថ្ងៃទី ២ បានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅល្ងាចថ្ងៃនេះថា ជាទូទៅដំណើរការប្រឡងបាក់ឌុបថ្ងៃ ២៨ ធ្នូ ២០២១ នៅទូទាំងប្រទេស បានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ និងមានការគោរពបទបញ្ញត្តិ ដោយបេក្ខជន និងគ្រប់ភាគីពាក់ព័ន្ធ តាមការគ្រោងទុក។

ដំណើរការទៅរលូនបែបនេះ ក៏ព្រោះតែមានកិច្ចសហការយ៉ាងស្អិតរមួត ជាមួយក្រសួង-ស្ថាប័នចំនួន៧ រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថ, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា, និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

លោក រស់ សុវាចា បានឲ្យដឹងទៀតថា បេក្ខជនប្រឡង នៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាពនៅក្នុងអំឡុងពេលប្រឡង ក្នុងដំណើរសំណេរកាលពីព្រឹកមិញនេះ។ បញ្ហាសុខភាពរបស់បេក្ខជន រួមមាន៖ អាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋម ពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួម បន្តការប្រឡងបាន។

សូមជម្រាបថា ការប្រឡងបាក់ឌុប ឆ្នាំ ២០២១នេះ ប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ២៧ និង២៨ ខែធ្នូ។ ការប្រឡងឆ្នាំនេះ មានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤ ៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់។ ក្នុងនោះស្រីចំនួន ៦០ ៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួម ក្នុងដំណើរការប្រឡងមានចំនួន ៣១ ៤៣២នាក់៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម