Connect with us

ព័ត៌មានជាតិ

ថវិកាជាង ២ម៉ឺនលានរៀល ចំណាយរៀបចំដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ថា ថវិកាសម្រាប់ចំណាយក្នុងការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ មានទឹកប្រាក់សរុបចំនួន  ២១ ១៩១.៩លានរៀល ស្មើនឹងជាង ៥លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការចំណាយលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ផ្តោតសំខាន់គឺប្រាក់ឧបត្ថម្ភលើគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រឡង ដែលមាន៤ដំណាក់កាល  គឺការតាក់តែងប្រធានវិញ្ញាសា  ពេលសំណេរ   ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ។

ចំណែកឥណទានថវិកាឆ្នាំ២០២១ សម្រាប់ទ្រទ្រង់ក្នុងកិច្ចដំណើរការក្រសួងអប់រំ យុវជន និងកីឡាផ្នែកចំណាយចរន្តមានចំនួន  ៥៨៧ ៧៤៧ លានរៀល(មិនបញ្ចូលបន្ទុកបុគ្គលិក)។ នេះបើតាមការបញ្ជាក់របស់លោក រស់ សុវាចា។

បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់ ។ ចំនួនបេក្ខជនអវត្តមានថ្ងៃប្រឡងទី១(២៧ធ្នូ) មានចំនួន៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជា៣,៧ ភាគរយ។

សូមបញ្ជាក់ថា ការប្រឡងរយៈពេល២ថ្ងៃ ស្មើនឹង ៦៣០នាទី ដែលមានពិន្ទុប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេស ជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់ គឺ៥០០ ដក២៥ រួចចែកនឹង២ ស្មើនឹង ២៣៧.៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ។ លទ្ធផលនៃការប្រឡង ក្រសួងអប់រំ នឹងកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ប្រកាសលទ្ធផលនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់បណ្តាខេត្ត ទូទាំងប្រទេស៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម