Connect with us

ព័ត៌មានជាតិ

មិននឹកស្មានថា វ៉ាក់សាំង Pfizer ត្រូវការរក្សានៅសីតុណ្ហភាពត្រជាក់ខ្លាំងដល់ម៉្លឹង

បានផុស

នៅ

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល មានប្រសាសន៍ថា វ៉ាក់សាំងនេះនឹងត្រូវដឹកទៅទុកនៅឃ្លាំងកណ្ដាលទាំងអស់ ដោយសារវ៉ាក់សាំងនេះត្រូវការស៊ីតុណ្ហភាពត្រជាក់ខ្លាំង ដក ​​​៨០អង្សាសេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ ថ្លែងបែបនេះ នៅក្នុងការទទួលវ៉ាក់សាំង Pfizer ចំនួន ១ ៥៦៧ ៥៣០ លានដូសទៀត ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី លើកទី ២ នឹងមកដល់ កម្ពុជា នៅរាត្រីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ នេះ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ មានប្រសាសន៍ថា  ការរៀបចំទុកដាក់ត្រូវប្រយ័ត្នប្រយែង ហើយក្រុមបច្ចេកទេសនឹងមកពិនិត្យ ហើយធ្វើការងារនេះឱ្យបានចប់សព្វគ្រប់នៅយប់នេះតែម្ដង អាច១យប់ទល់ភ្លឺ ដោយសារការទុកដាក់វ៉ាក់សាំងនេះត្រូវការប្រយ័ត្នប្រយែង បច្ចេកទេសខ្ពស់។

រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ខាងលើ បានបញ្ជាក់ថា ខាងជំនាញការយូនីសេហ្វ និងមន្ត្រីសុខាភិបាលនឹងធ្វើការងារនេះ ឱ្យបានចប់សព្វគ្រប់ ដោយត្រូវរក្សាគុណភាពវ៉ាក់សាំងតាមបច្ចេកទេសដែលកំណត់ដោយក្រុមហ៊ុន​ Pfizer។

លោកស្រី យក់ សម្បត្តិ បានអះអាងថា កម្ពុជាមានទូរក្សាវ៉ាក់សាំង Pfizer នេះ គ្រប់គ្រាន់ ដែលទូអាចរក្សាសីតុណ្ហភាពត្រជាក់រហូតដល់ ដក ៩០ អង្សាសេ។   

គួររំលឹកថា រដ្ឋាភិបាលអូស្ត្រាលីផ្តល់ផ្តល់វ៉ាក់សាំង Pfizer ចំនួន ២,៣៥ លានដូសដល់រាជរដ្ឋាភិបាលកម្ពុជាដែលវ៉ាក់សាំងទាំងនេះផ្តល់ជាពីរលើកគឺ លើកទី១ បានដឹកមកដល់កម្ពុជាកាលពីយយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ចំនួន ៧៨៣ ០០០ ដូស ដោយអញ្ជើញទៅទទួលដោយផ្ទាល់ពីប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លានេះ គឺជាកាយវិការដ៏ប្រពៃ របស់ប្រជាជន និងរដ្ឋាភិបាលប្រទេសអូស្ត្រាលី ចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល នៅក្នុងបុព្វហេតុប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសនៅពេលដែលកម្ពុជា កំពុងតែព្យាយាមសម្រប និងរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ។

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម