Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការទូត​កម្ពុជា ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​លើក​ទី​២ សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០២២

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ឆ្នាំ​២០២២ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​លើក​ទី​២ សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ឆ្នាំ​២០២២ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដើម្បី​ពិនិត្យ​អំពី​វឌ្ឍនភាព​ការងារ នៃ​ការត្រៀម​ធ្វើជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ និង​ការងារ​ត្រៀម​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ឆ្នាំ​២០២២ លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​មួយចំនួន​រួមមាន ខ្លឹមសារ ភ័ស្តុភារ ពិធីការ សន្តិសុខ ព័ត៌មាន ហិរញ្ញវត្ថុ ព្រឹត្តិការណ៍​អម និង​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​១៩​។

លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់ដែរ​ថា ជាក់ស្តែង ការងារ​ទាំងអស់​នេះ​តម្រូវឱ្យ​យើង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​ដើម្បី​កិត្តិយស​ជាតិ​យើង​ទាំងមូល​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម