Connect with us

ព័ត៌មានជាតិ

ក្រសួងការពារជាតិ នឹង​រៀបចំ​អបអរសាទរ​ខួប​២៣​ឆ្នាំ នៃ​ការ​បញ្ចប់​សង្គ្រាម​តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ នៅ​ថ្ងៃទី​៣០ ខែធ្នូ ខាងមុខ

បានផុស

នៅ

ដើម្បី​អបអរសាទរ​ខួប​២៣ ឆ្នាំ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ខួប​លើក​ទី​៣ នៃ​ការដាក់ឱ្យ​ដំណើរការ​ជា​សាធារណៈ​វិមាន​ឈ្នះ​ឈ្នះ ក្រសួងការពារជាតិ នឹង​រៀបចំ​ពិធី​នេះ យ៉ាង​គ្រឹក​គ្រេង នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ នេះ​បើតាម​អ្នកនាំពាក្យ​។​

លោក អ៊ុន សុវណ្ណ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​ល្ងាច​ថ្ងៃនេះ​ថា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ ក្រសួងការពារជាតិ នឹង​រៀបចំ​អបអរសាទរ​ខួប​២៣ ឆ្នាំ នៃ​ទិវា​នយោបាយ ឈ្នះ ឈ្នះ និង​ខួប​លើក​ទី​៣ នៃ​ការដាក់​ឲ្យ​ដំណើរការ​ជា​សាធារណៈ​នៃ​វិមាន​ឈ្នះ ឈ្នះ ដែល​ពិធី​នេះ​ធ្វើឡើង​ក្រោម​ធិបតី​ភាព​សម្ដេច​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

បើ​តាម​លោក អ៊ុន សុវណ្ណ ពិធី​នោះ នឹង​មាន​ការរៀបចំ ដែលមាន​ការរៀបចំ​បាញ់​កាំជ្រួច និង​ពិធី​មួយ​ចំនួន​ទៀត ដើម្បី​អបអរសាទរ​ពី​ទីនេះ​។ លោក​ថា ការដែល​ក្រសួងការពារជាតិ​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​៣០ ខែធ្នូ គឺ​ដោយសារតែ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ថ្នាក់ដឹកនាំ​ជាប់​ចូលរួម​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្ដីការក្រសួង​ការពារជាតិ ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​រំលឹក​ថា សំណង់​វិមាន​ឈ្នះ ឈ្នះ បាន​ចាប់​ផ្តើម​សាងសង់​ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ លើ​ទំហំ​ដី​៨​ហិកតា ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប៉ែក​ខាងជើង​រាជធានី​ភ្នំពេញ​។ សំណង់​វិមាន​ឈ្នះ​-​ឈ្នះ ត្រូវ​បាន​ចាត់ទុកជា​សំណង់​និមិត្តរូប នៃ​សុខ​សន្តិភាព​ដែល​កម្ពុជា ទទួលបាន​ក្រោយពី​បញ្ចប់សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍​កន្លងមក​។ បន្ទាប់ពី​បើក​ឱ្យ​ទស្សនា​ជា​ផ្លូវការ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៨ វិមាន​អនុស្សាវរីយ៍ “​នយោបាយ​ឈ្នះ ឈ្នះ​” បានទទួល​ភ្ញៀវ​ចូល​ទស្សនា ដើម្បី​បាន​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ផងដែរ​។

វិមាន​ឈ្នះ ឈ្នះ គឺជា​កំពូល​វិមាន​ដែល​មាន​ជ្រុង​បី​តំណាងឱ្យ​នយោបាយ​គន្លឹះ​សំខាន់ៗ​ចំនួន​៣ នាំឱ្យ​នយោបាយ​ឈ្នះ​ឈ្នះ​ទទួល​បាន​ជោគជ័យ រួមមាន​៖ ទី​១, ការធានា​រូប​កាយ និង​អាយុជីវិត ទី​២, ធានា​អាជីព និង​មុខរបរ ទី​៣, ការធានា​កម្មសិទ្ធិ និង​ទ្រព្យសម្បត្តិ ទាំង​ចលនទ្រព្យ និង​អចលនទ្រព្យ។

ដោយឡែក​តួ​វិមាន ដែល​មាន​ជ្រុង​៥ តំណាងឱ្យ​យុទ្ធសាស្ដ្រ DIFID (​បំបែក ឯកោ បញ្ចប់ ធ្វើ​សមាហរណកម្ម និង​អភិវឌ្ឍន៍​) ដែល​ជា​យុទ្ធសាស្ដ្រ​រំលាយ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម និង​សារសំខាន់​។ តួ​វិមាន​មាន​ជ្រុង​ប្រាំពីរ តំណាង​កត្តា​នាំឱ្យ​នយោបាយ​ឈ្នះ ឈ្នះ ទទួលបាន​ជោគជ័យ​។ នៅ​ជាប់​លើ​វិមាន​មាន​ឆ្លាក់​សិលាចារឹក​ចំនួន​២​ផ្ទាំង គឺ​សិលា​ច​រឹក​ផ្ទាំង​ទី​១ បង្ហាញ​ពី​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ធ្វើឱ្យ​ប្រទេសជាតិ​ទាំងមូល ទទួលបាន​សុខសន្តិភាព​ពេញលេញ មាន​ឯកភាព​ជាតិ និង​ឯកភាព​ទឹកដី​ទាំងស្រុង​ចាប់ពី​ចុងឆ្នាំ​១៩៩៨​មក​។

អត្ថន័យ​នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ គឺ​ដើម្បី​ចារឹក និង​តម្កល់​និមិត្តរូប វត្ថុតាង និង​សមិទ្ធផល​ទាំងអស់​ដែល​ពាក់ព័ន្ធ​ទុកជា​ការ​ចងចាំ និង​ជា​មេរៀន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ត​រៀង​ទៅ​។ សិលា​ចារឹក​ផ្ទាំង​ទី​២ បង្ហាញ​អំពី​ការ​បញ្ចុះ​បឋមសិលា​សាង​សង់​វិមាន​ឈ្នះ​-​ឈ្នះ នាម​សប្បុរសជន​ដែល​កសាង​ថែទាំ ការពារ​រួម​ទាំង​ការ​អំពាវនាវ​របស់​សប្បុរសជន​ទាំងឡាយ ដែល​មាន​បំណង​ល្អ​ចំពោះ​សំណង់​ប្រវត្តិសាស្ត្រ​។

យ៉ាង​ណា​ក៏ដោយ នៅក្នុង​ឱកាស​ប្រារព្ធ​ពិធី​យ៉ាង​អធិកអធម​ខួប​២៣​ឆ្នាំ នៃ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ និង​ខួប​លើក​ទី​៣ នៃ​ការ​ដាក់ឱ្យ​ដំណើរការ​ជា​សាធារណៈ​នៃ​វិមាន​ឈ្នះ​ឈ្នះ​នេះ​ដែរ ក៏​សួង​ការពារជាតិ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ ដែល​នឹង​ចូល​ទស្សនា​កម្សាន្ត​គប្បី​ត្រូវ​ធ្វើជា​ម្ចាស់ការ​ដោយ​ខ្លួនឯង ពោលគឺ​ត្រូវ​បន្ត​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ក្នុង​កិច្ចការពារ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩ ជាពិសេស​គឺ​មេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី ប្រភេទ “​អូ​មី​ក្រុង​” នេះ​តែម្តង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២៤ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៤១ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៥២ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម