Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ៖ អ្នកជំងឺអូមីក្រុង ដែលកំពុងសម្រាកព្យាបាល មិនមានរោគសញ្ញា អ្វីគួរកត់សម្គាល់នោះទេ

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២៩ ខែធ្នូនេះថា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុងចំនួន ៣៤នាក់ ហើយក្នុងនោះមាន ៣នាក់បានជាសះស្បើយ។

លោកស្រីបានបន្តថា ចំពោះស្ថានភាពសុខភាព របស់អ្នកជំងឺអូមីក្រុងទាំងនោះ មានលក្ខណៈល្អប្រសើរ ដោយមិនមានរោគសញ្ញា អ្វីគួរកត់សម្គាល់នោះទេ។ លោកស្រីបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ ៣ការពារ និង ៣កុំ និងចាក់វាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នានៅពេលដល់វេនរបស់ខ្លួន ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

សូមជម្រាបថា ថ្លែងក្នុង​ពិធី​ទទួល​វ៉ាក់សាំង ​បង្ការ​ជំងឺកូវីដ-១៩ Pfizer ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​អូស្រ្តាលីចំនួន ៧៨៣,០០០ដូស នៅព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​យប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យ​​មានការ​ប្រុង​ប្រយ័ត្ន ចំពោះមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។ ប៉ុន្តែ មិន​ត្រូវ​ភ័យស្លន់ស្លោ​នោះទេ។ សម្តេចតេជោ បានអះអាងថា ​ប្រទេសកម្ពុជា កំពុងគ្រប់គ្រងការឆ្លងមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» នេះ មិនឲ្យរីករាលដាលចូលទៅក្នុងសហគមន៍ នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមបន្តការ​ប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ ដោយត្រូវចូលរួមទប់ស្កាត់ មិនឲ្យឆ្លងចូលទៅក្នុងសហគមន៍ ត្បិតវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះ មានលទ្ធភាពចម្លងលឿន ជាងប្រភេទបំប្លែងខ្លួនផ្សេងទៀត ដូចជា៖ ដែលតា និងអាល់ហ្វាជាដើម។

ក្រសួងសុខាភិបាល បានរាយការណ៍ថា មានករណីមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុងនៅកម្ពុជា លើកដំបូង នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ ទៅលើស្ត្រីមានផ្ទៃពោះ ជាជនជាតិខ្មែរម្នាក់ អាយុ ២៣ឆ្នាំ នៅខេត្តស្វាយរៀង ដែលបានធ្វើដំណើរ តាមជើងហោះហើរចេញ ពីប្រទេសហ្គាណា (អាហ្វ្រិកខាងលិច)។ បច្ចុប្បន្នអ្នកជំងឺអូមីក្រុង កំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម