Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេស រៀបចំកម្មវិធី “ការផ្ដល់ព័ត៌មានស្ដីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២”

បានផុស

នៅ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ម្សិលមិញ បានរៀបចំកម្មវិធីមួយ ដែលមានឈ្មោះថា “ការផ្តល់ព័ត៌មាន ស្តីពីអាទិភាពកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២”។ កម្មវិធីនេះ មានបទបង្ហាញរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ឌី ខាំបូលី តំណាងលោក ហង់  ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីតំណាងស្ថានទូតនានាប្រចាំកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា កម្មវិធី “ការផ្តល់ព័ត៌មានស្តីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២” គឺជាកម្មវិធីផ្លូវការចុងក្រោយគេរបស់លោកក្នុងឆ្នាំ២០២១នេះ ដែលមានវត្តមានរបស់បណ្តាសមាជិកអង្គទូត អ្នកសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធ។ លោកថា ប្រឈមនឹងបញ្ហាមួយចំនួនក្នុងតំបន់ កម្ពុជា បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រកាន់ខ្ជាប់នូវមូលបទរបស់អាស៊ាន ដោយធានាថា សសរស្តម្ភទាំងបីរបស់អាស៊ាន នៅតែជាចំណុចស្នូលនៃដំណើរការកសាងសហគមន៍អាស៊ាន និងសម្រេចបាននូវរាល់គម្រោងទាំងឡាយ រួមទាំង ការរៀបចំប្រកបដោយជោគជ័យនៃព្រឹត្តិការណ៍អមទាំងអស់។

ចំណែក លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយ និងកិត្តិយសយ៉ាងខ្លាំង ដែលក្នុងនាមជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងជាប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AECC) ឆ្នាំ ២០២២ ដើម្បីបង្ហាញពីលទ្ធភាពរបស់កម្ពុជា។ 

លោកថា ជាគោលការណ៍ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ កម្ពុជា នឹងខិតខំដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីលើកកម្ពស់វិធីសាស្រ្តតម្រង់ទិសសកម្មភាព ដែលផ្អែកលើភាពបើកចំហ ភាពស្មោះត្រង់ ជំនឿល្អ សាមគ្គីភាព និងភាពសុខដុមរមនាក្នុងអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ដែលកំពុងជួបប្រទះប្រកបដោយប្រសិទ្ធភាព។ បើតាមលោក ប៉ាន សូរស័ក្តិ អ្វីដែលជាអាទិភាពទៀតនោះ គឺការការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការងើបឡើងកាន់តែខ្លាំងពីជំងឺរាតត្បាតកូវីដ-១៩៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ៣៩ នាទី មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម