Connect with us

ព័ត៌មានជាតិ

សាលារៀន នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ងាកមកប្រើប្រព័ន្ធឌីជីថល

បានផុស

នៅ

ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ និង​ទូរគមនាគមន៍​ពី​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ និង​បច្ចេកវិទ្យា​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា សាលារៀនមួយចំនួននៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ បានងាកមកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) សម្រាប់​សិស្សានុសិស្ស​និង​គ្រូបង្រៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន (School Information System – SIS) ត្រូវបាន​ណែនាំ​នៅក្នុង​សិក្ខាសាលា​មួយ​នៅ​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ ​២០២១ ដោយ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន និង​មន្ត្រី​មកពី​មន្ទីរអប់រំ យុវជន និង​កីឡា នៃ​ខេត្ត​ទាំងពីរ ។

​ចាប់ពីពេលនេះ​ទៅ លោកគ្រូ​អ្នកគ្រូ​និង​សិស្ស​មកពី​សាលារៀន​នានា​នៅ​ទូទាំង​ខេត្ត​ទាំងពីរ​អាច​ប្រើប្រាស់​កម្មវិធី SIS តាម​អន​ឡាញ​ពី​ទីកន្លែង​ណា​ក៏បាន​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​គ្រប់គ្រង​កិច្ចការ​សាលា​និង​ការសិក្សា​របស់​សិស្ស ។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​របស់​ប្រព័ន្ធ​អប់រំ​តាម​អន​ឡាញ៖

-​ផ្តោតលើ​សិស្សានុសិស្ស៖ ងាយស្រួល​ប្រើ បំពេញតម្រូវការ​សិក្សា​អតិបរមា​របស់​សិស្ស បំពាក់​ដោយ​មុខងារ​ដ៏​ងាយស្រួល​ជាច្រើន​ដូចជា អាច​ឲ្យ​សិស្ស​ធ្វើការ​ផ្លាស់ប្ដូរ​គ្នា ធ្វើ​អត្ថាធិប្បាយ និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​គ្រូ នៅពេល​វេលា​ណា​ក៏បាន ហើយ​ការប្រឡង​អាចដាក់​ពិន្ទុ​បាន​យ៉ាង​ឆាប់រហ័ស ។

-​គ្រប់គ្រង​ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព៖ សិស្ស​អាច​រៀបចំ​កាលវិភាគ​សម្រាប់​មុខវិជ្ជា​ណាមួយ​ដែល​ពួកគេ​ចូលរៀន មាន​ភាពបត់បែន​ ដើម្បី​ផ្ដោតទៅលើ​វិធីសាស្ត្រ​សិក្សា​ខុសៗ​គ្នា ដោយ​ផ្អែកលើ​ចំណេះដឹង ជំនាញ និង​តម្រូវ​របស់​សិស្ស​ម្នាក់ៗ ។

-​មាន​ប្រសិទ្ធ​ផល៖ ការសិក្សា​តាម​អន​ឡាញ​សន្សំសំចៃ​ថ្លៃ​ចំណាយ​លើ​ការអប់រំ​សរុប​បាន​ដល់​ទៅ​ពី ៥០% ទៅ ៧០% សម្រាប់​ទាំង​ការបង្រៀន និង​ទាំង​ការរៀន​របស់​សិស្ស ដោយ​ពួកគេ​មិនចាំបាច់​ត្រូវការ​កាតា​ប ឧបករណ៍​សិក្សា និង​ការចំណាយ​ធ្វើដំណើរ​ទៅកាន់​ថ្នាក់រៀន​ឡើយ ។

-​រៀបចំ​បរិយាកាស​សិក្សា ឲ្យ​ស្របទៅតាម​ការចង់បាន​ជាក់លាក់​របស់​សិស្ស ។ បរិយាកាស​សិក្សា​បែប​ប្រពៃណី ដូចជា​ការរៀន​នៅ​ថ្នាក់រៀន ជានិច្ចកាល រៀបចំឡើង​តាមរបៀប​ចាស់​ពីមុន ដែល​រឹតត្បិត​សក្ដានុពល​និង​ផ្នត់គំនិត​ច្នៃប្រឌិត​របស់​សិស្ស​ជាច្រើន ។

-​​ការប្រមូល​ព័ត៌មាន​ និង​ការតាមដាន ដែល​ធ្វើឡើង​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​សាលារៀន​និង​នាយកដ្ឋាន​អប់រំ​របស់​រដ្ឋ ក្នុងការ​វាយតម្លៃ​និង​រៀបចំ​យុទ្ធសាស្ត្រ​ដែល​លើកកម្ពស់​និង​អភិវឌ្ឍ​កម្មវិធី​អប់រំ កម្មវិធីសិក្សា និង​ការងារ​គ្រប់គ្រង ។

-​ដោះស្រាយ​បញ្ហា​ខ្វះ​គ្រូ នៅតាម​សាលារៀន​តាម​ខេត្ត និង​គាំទ្រ​ដល់​សិស្ស​និង​ទាក់ទាញ​សិស្ស​ថ្មីៗ​បន្ថែមទៀត ។ ជាធម្មតា គ្រូ​ម្នាក់​អាច​បង្រៀន​ដោយផ្ទាល់​ដល់​សិស្ស​ពី ៣០​ នាក់ ដល់ ៦០​ នាក់ ក្នុង​មួយ​ថ្នាក់ ប៉ុន្តែ ជាមួយនឹង​ការសិក្សា​តាម​អន​ឡាញ គេ​ត្រូវការ​តែ​គ្រូ​ម្នាក់ ឬ​ពីរ​នាក់​រួមគ្នា សម្រាប់​ការបង្រៀន​ដល់​សិស្ស​ជាច្រើន​នាក់ អាច​និយាយថា ខ្ទង់រយ​នាក់ ពាន់​នាក់ ឬ​ដល់​លាន​នាក់​ថែម​ទៀតផង ។

-​វិធីសាស្ត្រ​រៀន​ដែលមាន​ភាព​បរិស្ថាន​មេត្រី ដូចជា ការរៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ប្រើប្រាស់​ថាមពល​អគ្គិសនី ៩០% តិចជាង និង​បង្កើត​សំរាម ៨០% តិចជាង​បរិយាកាស​រៀន​តាមបែប​ប្រពៃណី ។ លើសពីនេះ​ទៀត សាលារៀន​បោះពុម្ព​សៀវភៅ ឬ​ក្រដាស​មេរៀន​តិចតួច​បំផុត ឬ​សឹងតែ​គ្មាន​តែម្ដង និង​ចូលរួមចំណែក​កាត់បន្ថយ​ការកាប់​ព្រៃឈើ​ដើម្បី​ផលិត​ក្រដាស ដែល​នេះ​ជាការ​រួមចំណែក​ដល់​ការការពារ​បរិស្ថាន ។

-​មិន​ត្រូវការ​ឧបករណ៍​សិក្សា ពីព្រោះ​គេ​ប្ដូរ​ពី​សៀវភៅ​មេរៀន​ជា​ក្រដាស​ទៅជា​មួយ​សៀវភៅ​បែប​

​ឌីជីថល និង​រក្សាទុក​នៅលើ​ប្រព័ន្ធ ដើម្បី​ប្រើប្រាស់ អាន និង​ដោ​ន​ឡូត​នៅពេលណា​ក៏បាន​ដែរ ។ សម្ភារៈ​សិក្សា​ទាំងអស់​មាន​បច្ចុប្បន្នភាព​លើ​ខ្លឹមសារ​ភ្លាមៗ នៅពេលណា​មានការ​កែប្រែ ខុសពី​សៀវភៅ​ក្រដាស​ដែល​ចាំបាច់​ត្រូវ​បោះពុម្ព​ជាថ្មី ហើយ​សិស្ស​ត្រូវ​ទិញ​សៀវភៅ​ចេញ​ថ្មី​ជានិច្ច ។

-​សន្សំសំចៃ​ពេលវេលា​បាន​ច្រើន​បំផុត គឺ​ចំណេញ​ពេលវេលា​ពី ២៥% ទៅ ៦០% សម្រាប់​ទាំង​គ្រូ ទាំង​សិស្ស បើ​ប្រៀបធៀប​នឹង​ការរៀន​តាមបែប​ប្រពៃណី​នៅតាម​ថ្នាក់រៀន ។ សម្រាប់​សិស្ស ពួកគេ​មាន​ពេលវេលា​ច្រើនជាង​មុន​សម្រាប់​រៀន​មុខវិជ្ជា​ចាំបាច់ៗ និង​ធ្វើ​ឲ្យ​ខ្លួនឯង​រៀន​បាន​ប្រសើរ​ជាង​មុន ។

​លោក កុក ស៊ី​ជឿន អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកំពង់ចាម បាន​មានប្រសាសន៍ថា ប្រព័ន្ធ SIS បាន​បង្ក​ភាពងាយស្រួល​កាន់តែច្រើន​សម្រាប់​ទាំង​គ្រូ និង​ទាំង​សិស្ស ។

​លោក កុក ស៊ី​ជឿន ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «​ប្រព័ន្ធ SIS ជួយ​ឲ្យ​គ្រូ​និង​រដ្ឋបាល​សាលា​អាច​គ្រប់គ្រង​ការងារ​របស់ខ្លួន​បាន​យ៉ាង​រលូន និង​ប្រកបដោយ​ប្រសិទ្ធភាព ។ ហើយ​សិស្ស​ក៏​អាច​ប្រើប្រាស់​វា​សម្រាប់​ការសិក្សា​តាម​អន​ឡាញ​បាន​ផងដែរ ដោយ​សន្សំសំចៃ​បាន​ទាំង​ពេលវេលា​និង​ទាំង​ថវិកា​» ។

​ប្រព័ន្ធ SIS ឬ​ហៅថា ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន គឺជា​កម្មវិធី​អប់រំ​បែប​ឌីជីថល​មួយ ដែល​អភិវឌ្ឍ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដើម្បី​វិសាលភាព​សេវា​អ៊ី​ន​ធឺ​ណែ​ត​គ្របដណ្ដប់​ទូទាំងប្រទេស និង​បង្កើតឡើង​សម្រាប់​សាលារៀន​ទាំងអស់​នៅ​ទូទាំងប្រទេស ។

​គ្រូ សិស្ស អាណាព្យាបាល និង​រដ្ឋបាល​និង​នាយក​សាលា អាច​ប្រើប្រាស់​កម្មវិធី​ឌីជីថល​នេះ​ ដើម្បី​ស្វែងរក​និង​ប្រើប្រាស់​ព័ត៌មាន​ទាំងអស់​ ដែល​ពួកគេ​ត្រូវការ​សម្រាប់​កិច្ចការ​របស់ខ្លួន ដោយ​មិនចាំបាច់​ត្រូវធ្វើ​ដំណើរ​ទៅកាន់​សាលារៀន ដោយ​គ្រាន់តែ​ពួកគេ​មាន​អ៊ី​ន​ធឺ​ណែ​ត​ប្រើប្រាស់​គឺជា​ការ​ស្រេច ។

​លោក អ៉ិន ពៅ​សម្បត្តិ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍ថា ក្នុងអំឡុងពេល​កូ​វីដ​-១៩ សាលារៀន​ជាច្រើន​បាន​ត្រូវ​ប្រើប្រាស់​ជាទី​តាំង​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​នាំ​ឲ្យ​អាក់ខាន​ដល់​ដំណើរការ​របស់​សាលារៀន។ លោក អ៉ិន ពៅ​សម្បត្តិ បាន​ថ្លែង​យ៉ាង​ដូច្នេះ ៖ «​ប្រព័ន្ធ SIS មាន​សារប្រយោជន៍​យ៉ាងខ្លាំង​ចំពោះ​សាលា​របស់​យើង នៅក្នុង​កាលៈទេសៈ​កូ​វីដ​-១៩ ដោយ​ផ្ដល់​លទ្ធភាព​ឲ្យ​សាលា​អាចធ្វើ​ប្រតិបត្តិការ​ទៅបាន ហើយ​ការបង្រៀន​និង​ការរៀន​តាម​អន​ឡាញ​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ងាយស្រួល ដោយ​គ្រាន់តែ​ប្រើ​តាម​អ៊ី​ន​ធឺ​ណែ​ត ។​» កន្លងមក ប្រព័ន្ធ SIS បានដាក់​ពង្រាយ​ទៅដល់​សាលារៀន​ចំនួន ២៦៥​ កន្លែង​រួចហើយ នៅ​ទូទាំងប្រទេស ដោយ​ផ្ដល់​លទ្ធភាព​ដល់​សិស្ស​ជាង ៣​សែន​នាក់ និង​គ្រូ​ជាង ១​ ម៉ឺន​ ៥ ​ពាន់​នាក់ ទទួលផល​ប្រយោជន៍​ពី​ការរៀន ​និង​ការបង្រៀន​តាម​ប្រព័ន្ធ​ឌីជីថល​នេះ ។

​គិត​ត្រឹម​ឆ្នាំ​ ២០២២ បើតាម​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ប្រព័ន្ធ SIS នឹងត្រូវ​ដាក់ពង្រាយ​ទៅដល់​សាលារៀន​ឲ្យ​បាន ១០០០​ កន្លែង នៅ​ទូទាំង ២៥​ រាជធានី​ខេត្ត ដើម្បី​លើកទឹកចិត្ដដ​ល់ស​កម្ម​ភាព​អប់រំ​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​នៅតាម​ខេត្ត សម្រាប់​ប្រជាជន​មកពី​គ្រប់​ស្រទាប់វណ្ណៈ។ ជាមួយនឹង​មុខងារ​ថ្មី​បន្ថែមទៀត ដូចជា Digital Book និង E-Library ឥឡូវនេះ សិស្សានុសិស្ស​កាន់តែ​មាន​ធនធាន​ច្រើនជាង​មុន​ដើម្បី​បម្រើ​ដល់​ការរៀនសូត្រ​និង​ការ​ក្រេបជញ្ជក់​ចំណេះដឹង​របស់ខ្លួន ពី​ទីកន្លែង​ណា​ក៏បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម