Connect with us

ព័ត៌មានជាតិ

ឆ្លងឆ្នាំនៅខេត្តព្រះសីហុន ចង់ក្រាលកន្ទេលអង្គុយលេង ដល់បោះតង់គេង ក៏មិនអស់ថ្លៃ

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យ សាលាខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា ចំពោះកន្លែងអង្គុយ ប្រសិនភ្ញៀវទេសចរអញ្ជើញទៅទីតាំងរមណីដ្ឋាន ដែលជាទីតាំងសាធារណៈ និងលំហរសាធារណៈ គឺអាចក្រាលកន្ទេល បោះតង់ ដោយមិនយកថ្លៃសេវាអ្វីទេ។ ចំពោះបន្ទប់ទឹកសាធារណៈនៅតាមបណ្ដោយឆ្នេរ ក៏មិនតម្រូវឱ្យបង់ថ្លៃសេវាដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃាង ភារម្យ លើកឡើងថា កន្លងមកមន្ត្រីជំនាញ និងមន្ទីរទេសចរណ៍ខេត្តបានចុះផ្សព្វផ្សាយអប់រំ ប្រតិបត្តិករទេសចរណ៍ ក្នុងការផ្ដល់សេវា និងតម្លៃឱ្យបានសមរម្យ ទាំងកន្លែងស្នាក់នៅ និងកន្លែងហូបចុក។

មន្ត្រីអ្នកនាំពាក្យខេត្តព្រះសីហនុ រូបនេះ មានប្រសាសន៍បញ្ជាក់ថា ដើម្បីអបអរ និងទទួលស្វាគមន៍ ប្រជាពលរដ្ឋ ភ្ញៀវទេសចរមកកម្សាន្ត ឆ្លងឆ្នាំសាកល ២០២១ ចូល ២០២២ នេះ  រដ្ឋបាលខេត្តបានឱ្យមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធររៀបចំសំអាតបរិស្ថាន និងកែលម្អសោភណ្ឌតាមទីរមណីដ្ឋាន ពិសេសនៅតំបន់ឆ្នេរ ជាពិសេសដើម្បីធានាសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងអំឡុងពេលភ្ញៀវទេសចរចូលមកកម្សាន្តខេត្តព្រះសីហនុ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី ៣១ ខែធ្នូនេះ ថា នៅសណ្ឋាគារ ផ្ទះសំណាក់ នៅលើកោះ គឺភ្ញៀវបានកក់ជួលពេញអស់ហើយ ចំណែកនៅដីគោក សណ្ឋាគារល្អៗ ឬមានស្ដង់ដារ ក៏ភ្ញៀវបានកក់ពេញអស់ដែរ លើកលែងតែផ្ទះសំណាក់តូចៗ នៅក្នុងៗ កន្លោះកន្លៀតអី អាចនៅមានខ្លះ។

លោក ឃាង ភារម្យ មានប្រសាសន៍បន្តថា ក្នុងនាមរដ្ឋបាលខេត្ត លោកសូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ដែលអញ្ជើញមកកម្សាន្តនៅខេត្តព្រះសីហនុ ក៏ដូចជាទីរមណីដ្ឋានផ្សេងៗនៅខេត្តព្រះសីហនុ និងសូមប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាល វិធានការ៣កុំ ៣ការពារដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម