Connect with us

ព័ត៌មានជាតិ

នៅភ្នំពេញ ៖ កងកម្លាំងជាង១ពាន់នាក់ នឹងដាក់ពង្រាយការពារសន្តិសុខពិធីអបអរសាទរឆ្នាំថ្មីនៅយប់នេះ

បានផុស

នៅ

លោកវរសេនីយឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងដាក់ពង្រាយកម្លាំងសមត្ថកិច្ចប្រមាណជាង១ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានមានប្រសាសន៍ថា កងកម្លាំងសមត្ថកិច្ចជាង១ពាន់នាក់នេះ នឹងដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗនានា ពិសេស នៅកន្លែងកម្សាន្តសប្បាយធំៗដែលប្រជាពលរដ្ឋទៅកម្សាន្តច្រើនដូចជា នៅមាត់ទន្លេ មុខព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ និងកោះពេជ្រ ដើម្បីជួយសម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្តិភាពដល់ប្រជាពលរដ្ឋឱ្យមានភាពកក់ក្តៅ និងប្រកបដោយសប្បាយរីករាយនៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកលយប់នេះ។

លោក វរសេនីយឯក សាន សុខសីហា បានលើកឡើងថា ៖ «ជាធម្មតាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែងតែត្រៀមលក្ខណៈជាមុនដោយរៀបចំកងកម្លាំងច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋយើងដែលធ្វើដំណើរកម្សាន្តនៅរាជធានីភ្នំពេញ និងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋចេញពីក្រុងទៅកម្សាន្តនៅតាមរមណីដ្ឋាននានាប្រកបដោយសុខសុវត្តិភាព»។ បើតាមលោកសាន សុខសីហា ក្រៅពីនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានត្រៀមរថយន្តពន្លត់អគ្គីភ័យ និងកងកម្លាំងប្រចាំ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយពន្លត់អគ្គីភ័យដែលនឹងអាចកើតឡើងជាយ​ថាហេតុណាមួយនៅក្នុងបុណ្យឆ្លងឆ្នាំសកលនេះផងដែរ។

ក្រសួងទេសចរណ៍ បា​នឲ្យដឹងថា នៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២១ឈានចូល២០២២នេះ មានភ្ញៀវទេសចរក្នុងស្រុកជាច្រើនបានធ្វើដំណើរទៅតាមបណ្តាខេត្តនានា ពិសេស ខេត្តជាប់មាត់សមុទ្រដើម្បីជួបជុំគ្នាឆ្លងឆ្នាំនៅយប់ថ្ងៃទី៣១ធ្នូនេះ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា សម្រាប់ការប្រារព្វពិធីឆ្លងឆ្នាំសកលនានេះ អត្រាការកក់បន្ទប់ស្នាក់នៅមានកម្រិតខ្ពស់នៅតាមខេត្តសំខាន់ៗ ដូចជា កែប កំពត និងមណ្ឌលគិរី ដែលបន្ទប់ស្នាក់នៅជាង ៨០% ត្រូវបានភ្ញៀវកក់រួចស្រេច ខណៈដែលគោលដៅខេត្តព្រះសីហនុ កោះកុង សៀមរាប បាត់ដំបង និងរតនគិរី ក៏ការកក់បន្ទប់ស្នាក់នៅមានអត្រាខ្ពស់ផងដែរ។

លោករដ្ឋមន្ត្រីបានបន្ថែមថា បណ្តារដ្ឋបាលរាជធានីខេត្ត បានរៀបចំតុបតែងលម្អទីក្រុង និងទីប្រជុំជន ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មី និងទាក់ទាញភ្ញៀវទេសចរ ព្រមជាមួយការរៀបចំពិធីរាប់ថយក្រោយ (Countdown) នៅតាមទីតាំងសំខាន់ៗមួយចំនួន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម